ខេត្តបន្ទាយមានជ័យ ៖ មានការកត់សម្គាល់ឃើញថា ការនាំចូលទំនិញគ្រប់ប្រភេទពីប្រទេសថៃតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតសព្វថ្ងៃត្រូវបានគេសង្ស័យថា មានការបង់ពន្ធមិនគ្រប់ឡើយ ដោយសារតែមានក្រុមឈ្មួញជើងខ្លាំងល្បីៗចំនួន៦រូបប្រចាំនៅប៉ោយប៉ែតបានប្រើជំនាញក្លែងប្រភេទទំនិញ ឬនាំចូលទំនិញបង់ពន្ធមិនគ្រប់ក្រោមការឃុបឃិតគ្នាពីលោក ហ៊ុយ សុជាតិ ប្រធានសាខាគយ និងរដ្ឋាករច្រកប៉ោយប៉ែតនេះតែម្តង។
ចំពោះឈ្មួញទាំង៦នាក់នោះរួមមាន ៖ ឈ្មោះ ជា ទី, ឈ្មោះ គឹម ស្រ៊ាង-អ្នកស្រី ថោង ឡេង-យាយហ៊យ – ចែស្រី និងកូនកុងជាដើម។ ហើយការនាំចូលទំនិញជារៀងរាល់ថ្ងៃក្រុមឈ្មួញខាងលីបានប្រើគ្រប់វិធីសាស្ត្រក្នុងបន្លំពន្ធនាំចូលតាមរយៈការប្រកាសពន្ធបង់មិនគ្រប់ ត្រឹមប្រមាណតែ១៥%ទៅ២០%ប៉ុណ្ណោះ ជាហេតុធ្វើឲ្យរដ្ឋមានការបាត់បង់ចំណូលយ៉ាងច្រើនក្នុងមួយខែៗ ខណៈដែលចំពោះការបាត់បង់ចំណូលពន្ធរដ្ឋលើការនាំចូលទំនិញទាំងនេះគឺលោក ហ៊ុយ សុជាតិ ជាអ្នកទទួលខុសត្រូវធំជាងគេ។
ពាក់ព័ន្ធករណីនាំចូលទំនិញពីសំណាក់ក្រុមឈ្មួញទាំង៦រូបខាងលើនេះដែរ ប្រធានសាខាគយ និងរដ្ឋាករច្រកប៉ោយប៉ែតលោក ហ៊ុយ សុជាតិ មិនទាន់អាចទំនាក់ទំនងសុំការពន្យល់បាននៅឡើយទេ(បឋមមានតភាគ)
Recent Comments