សេចក្ដីរាយការណ៍ពីពលរដ្ឋខ្មែររ ស់នៅតំបន់ប៉ាក់ណាម ឃុំព្រែកជ្រៃ ស្រុកកោះធំ បានឲ្យដឹងថាការ ដែលជនជាតិយួន ចូលមកនេសាទ គឺមានការឃុបឃិតបើកដៃពីសំណាក់ សមត្ថកិច្ចតាមព្រំដែន ជាពិសេសមន្ត្រីរ ដ្ឋបាលជលផល ក្នុង ស្រុកកោះធំ ក៏ដូចជាមន្ត្រីផ្នែក រដ្ឋបាលជលផលបាសាក់ និងផ្នែករដ្ឋបាលជលផលចតុមុខ។ ដូច្នេះលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល គួរពិនិត្យមើលភាពអសកម្មរ បស់លោក វ៉ិត ធារិទ្ធ នាយខណ្ឌរដ្ឋបាល ជលផល ខេត្តកណ្ដាល និងមន្ត្រីក្រោមឱវាទផងដែរ។ ដោយហេតុថាបច្ចុប្បន្នមិនមែនតែនៅតាមតំបន់ព្រំដែនឃុំព្រែកជ្រៃ ស្រុកកោះធំ នោះទេដែលកើតមានបទល្មើសនេសាទយ៉ាងពេញបន្ទុក គឺនៅក្នុងស្រុកស្អាង ស្រុកលើកដែក ស្រុកកៀនស្វាយ ស្រុកល្វាឯម ស្រុកពញាឮ និងស្រុកមុខកំពូល ក៏មានបទល្មើសនេសាទកើតឡើងយ៉ាងអនាធិបតេយ្យដែរ ហើយលោក វ៉ិត ធារិទ្ធ និងបក្ខពួកគិតតែពីរឿងប្រមូលលុយដាក់ហោបៅយ៉ាងសុខស្រួល។ ប្រជាពលរដ្ឋតាមបណ្ដាស្រុកដូចខាងលើ បានរិះគន់ថានៅពេលពួកគាត់ប្រើឧបករណ៍ស្របច្បាប់នេសាទជាលក្ខណៈគ្រួសារបែរជាត្រូវមន្ត្រីរដ្ឋបាលជលផល ចាត់វិធានការបង្ក្រាបយ៉ាងកំរោល ប៉ុន្តែពេលក្រុមជនល្មើសប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំបំផ្លាញធនធានមច្ឆជាតិយ៉ាងមហន្តរាយមិនឃើញលោក វ៉ិត ធារិទ្ធ និងមន្ត្រីក្រោមឱវាទចាត់វិធានការបង្ក្រាបនោះឡើយ។
ប្រជាពលរដ្ឋដែលរស់នៅតំបន់ប៉ាក់ណាម ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល បានឲ្យដឹងថាបច្ចុប្បន្ននេះបទល្មើសនេសាទនៅចំណុចបឹងធំ បឹងតូច ដែលយួនហៅថា(បឹងឡឺង បឹងញ៉) កំពុងកើតឡើងយ៉ាងរាលដាល។ ប្រភពបានឲ្យដឹងទៀតថា មន្ត្រីរដ្ឋបាលជលផលប្រចាំតំបន់ព្រែកជ្រៃ ស្រុកកោះធំ មិនចាត់វិធានការបង្ក្រាបជនជាតិយួនដែលចូលមកប្រើឧបករណ៍នេសាទខុសច្បាប់បំផ្លាញធនធានមច្ឆជាតិក្នុងបឹងធំ បឹងតូច ដែលជាអតីតឡូត៍លេខ១១នោះទេ។ មន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល ក៏មិនចាត់វិធានការទប់ស្កាត់បទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ដែលជនជាតិយួនកំពុងតែប្រព្រឹត្តយ៉ាងអនាធិបតេយ្យនោះឡើយ។
ប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនខ្មែរ-យួន ក្នុងឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល បានឲ្យដឹងថាមានជនជាតិយួនម្នាក់ឈ្មោះ ឌឿក គឺជាមេខ្លោងនាំគ្នីគ្នារបស់ខ្លួនប្រមាណ១០ទៅ២០ទូកចូលមកឆក់ត្រីក្នុងតំបន់បឹងធំ បឹងតូច ស្ទើររាល់យប់ដោយគ្មានមន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការទប់ស្កាត់ឡើយ។ បញ្ហានេះគឺជារឿងដែលលោក វ៉ិត ធារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល គួរចាត់វិធានការទប់ស្កាត់ជាបន្ទាន់ព្រោះមានសេចក្ដីរាយការណ៍ថា មន្ត្រីរដ្ឋបាលជលផលក្នុងស្រុកកោះធំ ជាអ្នកនៅពីក្រោយបទល្មើសដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលជលផល នៅក្នុងតំបន់ព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាលទេនោះ គឺគ្មានជនជាតិយួនណាហ៊ានចូលមកប្រព្រឹត្តបទល្មើសនេសាទតាមតំបន់ព្រំដែនក្នុងស្រុកកោះធំ បានឡើយ។បឋម
Recent Comments