លោក​យ៉ែម​ ហែមរ៉ាត់គយនៅប៉ៃលិន​ជួបគ្រោះថ្នាក់ច​រារណ៍

ខេត្តប៉ៃលិន៖អនុប្រធានសាខាគយ​​  និងរដ្ឋករខេត្តប៉ៃលិនម្នាក់ឈ្មោះ  យ៉ែម ហែមរ៉ាត់ ទំនង ស្រវឹងស្រា បានបើក រថយន្ត រ៉េចង្កូត ធ្លាក់ផ្លូវចូលផ្ទះប្រជាពលរដ្ឋ  ទាំងយប់ តែសំណាង  មិនមាននណារម្នាករងគ្រោះ  ដល់អាយុជីវិត។

សេចក្ដីរាយការណ៍  បានឲ្យដឹងថា ហេតុការណ៍ខាងលើនេះ  បានកើតឡើងកាល ពីវេលាម៉ោង ប្រមាណ១០ និង០០ នាទីយប់ ថ្ងៃទី១២  ខែមករា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិដីក្រហម  សង្កាត់អូរតាវ៉ៅក្រុងប៉ៃលិនខេត្តប៉ៃលិន  ។
អ្នកបើកបររងគ្រោះ ឈ្មោះ យ៉ែម ហែមរ៉ាត់ ភេទប្រុស  ជាអតីតប្រធានការិយាល័យ គយនិងរដ្ឋករ  ច្រកអូររំដួល ស្រុកភ្នំព្រឹក ខេត្ត បាត់ដំបង  បានផ្លាស់មកបំរើការងារ  ជាអនុប្រធានសាខាគយ និងរដ្ឋករខេត្តប៉ៃលិន ថ្មី ដោយបើកបររ ថយន្ត ម៉ាក ឡង់ គ្រីសសឺរ៍ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AE-7172  រងការខូចខាតរថយន្តធ្ងន់ធ្ងរ ។
តាមប្រភពព័ត៌មាន ច្បាស់ការណ៌ បានរៀបរាប់ឲ្យដឹងថា៖  មុនពេលកើតហេតុ គេឃើញរថយន្តសេរីទំនើបមួ យគ្រឿង បើកបរ ដោយ បុរសម្នាក់ ដែលគេស្គាល់ថា  ជាមន្ត្រីសាខាគយនិង រដ្ឋករខេត្តប៉ៃលិន  បានបើករថយន្ត ក្នុងល្បឿន លឿន ក្នុងទឹស ដៅពីលិច ទៅកើត សង្ស័យអ្នកបើកបរស្រវឹងស្រា  លុះមកដល់ចំណុចកើតហេតុ ហួសទីតាំងយក ភាស៊ីឡាន ក៍វ៉ាក់អើនិងម៉ូតូមួយគ្រឿងនៅពីមុខ រួចបានបើកគេចម៉ូតូ រ៉េចង្កូត ធ្លាក់ផ្លូវ ចូលផ្ទះប្រជាពលរដ្ឋ ទាំងយប់តែម្តង ប៉ុន្តែ មិនធ្វើអោយ នណារម្នាក់រងគ្រោះថ្នាក់ ដល់អាយុជីវិតឡើយ ។
ប្រភពព័ត៌មាន បានបន្តថា៖ ក្រោយពេលកើតហេតុភ្លាមៗ មិនបាន១៥នាទីផង ស្រាប់តែមានរថយន្តស្ទួច មកស្ទួចយកភ្លាមៗ ដើម្បីកុំឲ្យគេឃើញ សូម្បីតែសមត្ថកិច្ចចរាចរណ៍ ក៍មិនបានដឹងករណីខាងលើនេះដែរ ចំណែកបញ្ហាសំណង និងការខូចខាតគឺ មិនត្រូវបានគេដឹងនោះឡើយ ដោយគ្រាន់តែដឹងថា មន្ត្រីសាខាគយនិងរដ្ឋករ ដែលបើកបរ រងរបួសស្រាល ចំណែក រថយន្តខូច ខាត ធ្ងន់ធ្ងរផងដែរ ៕SR

NEWS100372 NEWS100370