ភ្នំពេញ៖ប៉េអឹមលើផ្ទៃ ប្រទេសម្នាក់ ថ្នាក់ឧត្តមសេនីយ៍ ត្រូវបានគេសង្ស័យថា ជាអ្នកនៅពីក្រោយទីតាំង ល្បែង ដុះ ស្លែ មួយ កន្លែង នៅជាប់កាហ្សា ?។
សេចក្ដីរាយការណ៍បានឲ្យដឹងថា ទីតាំងល្បែងស៊ីសង នៅក្នុងរាជធានីភ្នំពេញ បានកើតមានរីកដូច ផ្សិត ដោយកន្លែងខ្លះ ជ្រក ក្រោក ផ្លាកអ៊ីនធឺណេត និងខ្លះលួចលាក់។ ប៉ុន្តែកន្លែងខ្លះត្រូវ សមត្ថកិច្ចបង្ក្រាបដោយគ្មានខ្នងបង្អែក ហើយកន្លែង ដែល មាន ខ្នងបង្អែកកាង នៅពីក្រោយ គឺមិនឃើញសមត្ថកិច្ចហ៊ានបង្ក្រាបទេ ។ តួយ៉ាងទីតាំងល្បែងស៊ីសង ដុះស្លែមួយកន្លែង នៅជាប់កាហ្សា ជិតវត្តភ្នំ ស្ថិតក្នុងខណ្ឌដូនពេញ ដែលបានបើកដំណើរការ ជាយូរមកហើយ គ្មានអាជ្ញាធរមានសមត្ថកិច្ច ណាហ៊ានបង្ក្រាបនោះទេ ដោយសារតែខ្លាចខ្នង ជាឧត្តមសេនីយ៍ម្នាក់ នៅប៉េអឹមលើផ្ទៃប្រទេស (សុំមិនបញ្ចេញឈ្មោះ) និងមានក្មួយអ្នកមានអំណាច និងក្មួយឧកញ៉ាផងដែរ។
ទីតាំងល្បែងនោះ មសនដូចជា ភ្នាល់បាល កន្ទុយលេខ ល្បែងភ្នាល់ឡាយពីកាស៊ីណូ មួយកន្លែងពីក្រុងបាវិត ដែលជារបស់ សែស្រឡាយ ឧកញ៉ាដ៏មានឥទ្ធិពលម្នាក់។
សេចក្តីរាយការណ៍ បានបង្ហើបឲ្យដឹងថា ចំពោះទីតាំងល្បែងមួយនេះ គ្មានអាជ្ញាធរពាក់ព័ន្ធហ៊ាន ចេញមុខបង្ក្រាបនោះទេ សូម្បីសមត្ថកិច្ចមូលដ្ឋានខ្លះ មិនហ៊ានទៅក្បែរផង។
ហេតុនេះហើយបាន ជាធ្វើមិនដឹងមិនឮ ទុកតាមដំណើរទៅ។ ប៉ុន្តែនៅពេលមានបញ្ហា គឺមានឈ្មោះ សៀក សាយ និងឈ្មោះ គឹម ឆេង ជាអ្នកចេញមុខដោះស្រាយ។ តែបើដោះស្រាយមិនបានទើបគេ តេទៅឧត្តមសេនីយ៍ នៅប៉េអឹមលើផ្ទៃ ប្រទេសអន្តរាគមន៍។
ឈ្មោះ សៀក សាយ និងឈ្មោះ គឹម ឆេង តែងតែប្រើឈ្មោះឧត្តមសេនីយ៍ម្នាក់នោះ ដើម្បីបន្លាចសមត្ថកិច្ច។ ហើយចំពោះអតិថិជនណា អត់លុយលេង គឺឈ្មោះ សៀក សាយ អោយខ្ចីថែមទៀតផង។
ចំពោះករណីនេះ ប្រជាពលរដ្ឋ សង្ឃឹមថា លោកនាយឧត្តមសេនីយ៍ សៅ សុខា មេប៉េអឹមលើផ្ទៃប្រទេស នឹងពិនិត្យមើលរឿង មន្ត្រីខ្លួនដែលពាក់ព័ន្ធ ក្នុងរឿងនេះ៕
មជ្ឈដ្ឋានទូទៅ កំពុងតែរង់ចាំមើលចំណាត់ការ របស់សមត្ថកិច្ចជំនាញ តើហ៊ានបង្ក្រាបទីតាំងល្បែង ខសងលើនេះ រឺមិនហ៊ាន? ឬមួយក៏ចាំដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បញ្ជាទើបចុះបង្ក្រាប៕សៀមរាបប៉ុស្តី
Recent Comments