លោក​ ភេ សុមុន្នី ​ប្រធានសាខា​គយនិងរដ្ឋាករ​ភ្នំពេញប្រើអំ​ណាចប្រព្រឹត្តអំ​ពើពុករលួយ​​ផ្ទុយពីបទប​ញ្ជារបស់រា​ជ្យរដ្ធាភិ​បា​ល?

រាជធានីភ្នំពេញ ៖ តាម​ប្រភព​ព័ត៌មាន​ពី​អ្នកធ្វើអាជីវកម្ម​ខ្លះ​ បាន​ឱ្យដឹងថា សព្វថ្ងៃ​ពួកគេ​រកស៊ី​នេះ  ត្រូវ​បង់លុយ​ឱ្យ​លោក ភេ សុ​មុន្នី  មេ​គយ និង​រដ្ឋាករ​រាជធានី​ ភ្នំពេញ​ផង និង​សម្រាប់​គយ​ដែល ​មាន​ភារកិច្ច​មក​ប្រមូល​លុយ​តាម​ក ន្លែង​អីវ៉ាន់​ផង ដែល​ជា​ហេតុ  ធ្វើ​ឱ្យ​យើងខ្ញុំ​អ្នករកស៊ី​ត្រូវ​ ប្រឈម​ការលំបាក​ យ៉ាងខ្លាំង​ក្នុង​មុខរបរ​រកស៊ី​នេះ  ។​

​តាម​ប្រភព​ពី​មន្ត្រីរាជការ  និង​សមត្ថកិច្ច​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ  បាន​លើកឡើង​ថា លោក ភេ សុ​មុន្នី  ប្រធាន​សា ខា​គយ  និង​រដ្ឋាករ​រាជធានី​ភ្នំពេញ  ហ៊ាន​ធ្វើ​អ្វីៗ​ទាំងអស់​តាម​អំពើ​ចិត្ត  ដោយ​មិន​ក្រែងរអែង​ខ្លាចញញើត​អ្វី​ឡើយ  ព្រោះ​មាន ខ្នងបង្អែក​ក្រាស់​រឹងមាំ​  នៅ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ប្រហែល​ជា​មេ​គយ​ធំ​ហើយ​មើលទៅ ទើប លោក ភេ សុ​មុន្នី បង្កើត មនុស្ស​ស្និទ្ធ​របស់ខ្លួន ជា​ក្រុមៗ​ជា​រចនាសម្ព័ន្ធ​រឹងមាំ​ដើរ​ធ្វើ​ភ្លៀង​ធ្វើ​ផ្គរ ប្រមូល​លុយ​តាម​ឃ្លាំង​ស្តុប​ទំនិញ​នានា​ក្នុង​រាជធានី ភ្នំពេញ​តាម​អំពើ​ចិត្ត ។​

តាម​ប្រភព​ព័ត៌មាន​ពី​ពាណិជ្ជករ អាជីវករ និង​ឈ្មួញ​រកស៊ី​តូច​-​ធំ នៅ​រាជធានី​ភ្នំពេញ បាន​ឱ្យ​ព័ត៌មាន​យើង​ទាំង​ក្តៅ​ក្រ ហាយ​ដឹងថា សាខាគយ និង​រដ្ឋាករ​រាជធានី​ភ្នំពេញ ដែល​មាន​លោក ភេ សុ​មុន្នី ជា​ប្រធាន​សាខាគយ និង​រដ្ឋាករ​រាជធានី​ភ្នំពេញ នោះ​បាន​បែងចែក​កូនចៅ​ក្រោម​ឱវាទ ជា​ច្រើន​ក្រុម​ ដើរ​ប្រើ​អំណាច​ពាក្យសម្តី​បង្អាក់​បង្ទុច ​គំរាមកំហែង​បំភិតបំភៃ​ប្រមូល​លុយ​ តាមរបៀប​ពុករលួយ​ តាម​បណ្តា​ឃ្លាំងតូច​-​ធំស្តុក​ទំនិញ​ ក្នុង​រាជ ធានី​ ភ្នំពេញ​ទាំងមូល មិន​ថា​ទំនិញ​ទាំងអស់​នាំ​ចូល​ដោយ​គេច​ពន្ធ​ក្តី ឬ​នាំចូល​ដោយ​បង់ពន្ធ​ត្រឹមត្រូវ​ក្តី ក៏​គយ​ជា​កូនចៅ​របស់​លោក ភេ សុ​មុន្នី ទាមទារ​ឱ្យ​បង់​តាម​ទំនើងចិត្ត​តាម​ការ​ត្រូវការ​តម្រូវ​តាម​បទបញ្ជា​របស់​មេ បើ​មិន​ធ្វើ តាម​គេ​ទេគេ​នឹង​គូ​សរូស​ទាមទារ​សើរើ​រុះរើ​ទំនិញ​ក្នុង​ឃ្លាំងទាមទារ​ពិនិត្យ​ផ្ទៀង ផ្ទាត់​ នូវ​ឯកសារ​ទាក់ទង​ទំនិញ​ភ្លាមៗ​ តែម្តងហើយ​ចោទប្រកាន់ថា ឯកសារ​ទាក់ទង​ទំនិញ​នេះ ​វា​អញ្ចោះ​ វា​អញ្ចុះ​ តែដល់​ប្រគល់​លុយ​ឱ្យ​ភ្លាម គឺ​ស្ងាត់​ជ្រាប​ទៅវិញ ។​

​តាម​ប្រភព​ពី​អាជីវករ ឈ្មួញ​រកស៊ី​ដដែល​ថា ដោយ​ក្រុម​អ្នករកស៊ី​មិន​ចង់ឱ្យ​មាន​រឿង​ជាមួយ​គយនិង​រដ្ឋាករ​ខាត ពេលវេលា​ផង ពិបាក​រកស៊ី​ផង ទើប​បង្ខំ ចិត្ត​បង់លុយ​ជា​ហូរហែ​ ដល់​អស់លោក​គយ និង​រដ្ឋាករ​ ទៅប៉ុន្តែ​យូរៗ​ទៅ ដោយ សារ មាន​ភាពសាំញ៉ាំ​ស្មុគស្មាញ​ពេញបន្ទុក​ ទ្រាំលែងបាន​ ក៏​បញ្ចោ​ញ​រឿង​ទារ​លុយ​ក្រៅ​ប្រព័ន្ធ​ច្បាប់​ឱ្យ​សារព័ត៌មាន​ដឹង​ទៅ ។

​ ក្រុម​អ្នករកស៊ី អាជីវករ ពាណិជ្ជករ សូម​អំពាវ នាវ​ដល់​ស​ម្តេច​អគ្គមហាសេនាបតី​តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណាចក្រ​កម្ពុជា រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ អធិការកិច្ច និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ មេត្តា​ជួយ​ពិនិត្យ និង​លើក​ការស៊ើបអង្កេត​ទៅលើ​អង្គភាព​គយនិង​រដ្ឋាករ​រាជធានី​ភ្នំពេញ ដែល មានលោក ភេ សុ​មុន្នី ជា​ប្រធាន​កុំឱ្យ​មាន​ការប្រព្រឹត្ត​មិន​ល្អ​បែបនេះនិង​ដាក់​ ទោសទណ្ឌ​តាម ច្បាប់​ដើម្បី​ជា​គំរូ​ដល់​គយ និង​រដ្ឋាករ​ផ្សេងៗ​ទៀត ក្នុងប្រទេស​កម្ពុជា ៕បឋម

custom-kun3-1-349x500 omyentieng_kunnhoem1