ថ្មីៗកន្លងទៅនេះ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានចេញបទបញ្ជាឲ្យអភិបាលខេត្ត នៃបណ្ដាខេត្តជាប់បឹង ទន្លេសាប ចាត់ វិធានការបង្ក្រាបបទ ល្មើសនេសាទប្រកបដោយ ប្រសិទ្ធភាព ហើយថែមទាំងព្រមាន ដកហូតតំណែងអភិ បាល ខេត្ត ណាដែលបណ្ដោយឲ្យកើតមានប ទល្មើសនេសាទច្រើនជាងគេទៀតផង ។ ប៉ុន្តែលោក ងួន រតនៈ អភិបាល ខេត្ត បាត់ដំបង និងលោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផល ខេត្តបាត់ដំបង ហាក់ដូចជាគ្មានឆន្ទៈ ក្នុងការទប់ ស្កាត់បទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ដែលកំពុងកើតឡើងយ៉ាងគគ្រឹកគគ្រេងនៅក្នុងស្រុកឯកភ្នំ និងស្រុកសង្កែនោះទេ។ ដូច្នេះលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល គួរពិនិត្យមើលភាពអសកម្មរបស់លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង និងក្រុមមន្ត្រីក្រោមឱវាទជាបន្ទាន់ ព្រោះបច្ចុប្បន្នបទល្មើសប្រើឧបករណ៍នេសាទខុសច្បាប់ក្នុងតំបន់បឹងទន្លេសាប ស្រុកឯកភ្នំ នៅតែបន្តកើតមានឡើងយ៉ាងអនាធិបតេយ្យ។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានឲ្យដឹងថារហូតមកដល់ពេលនេះបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីក្នុងបឹងទន្លេសាបនៅតែកើតឡើងយ៉ាងពេញបន្ទុកដដែល។ ប្រភពបានឲ្យដឹងទៀតថា ថ្មីៗកន្លងទៅនេះមន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធបានចាត់វិធានការបង្ក្រាបបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ជាច្រើនករណី ក៏ប៉ុន្តែជាក់ស្ដែងបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ប្រភេទបណរ៉ាវ និងឧបករណ៍ផ្សេងៗទៀតនៅតែកើតមានយ៉ាងរាលដាល។ លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង ត្រូវមជ្ឈដ្ឋាននានារិះគន់ថាគ្មានលទ្ធភាពទប់ស្កាត់បទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ដែលកំពុងកើតឡើងយ៉ាងអនាធិបតេយ្យនោះទេ។
តាមការអះអាងរបស់ប្រជាពលរដ្ឋក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ប្រភេទបណរ៉ាវ មានប្រវែងបណ្ដោយរាប់ពាន់ម៉ែត្រនៅតែបន្តកើតមានក្នុងមូលដ្ឋានពួកគាត់។ ប្រភពបានឲ្យដឹងទៀតថា ឈ្មួញឈ្មោះ ពល បានប្រើឧបករណ៍ខុសច្បាប់នៅក្នុងតំបន់អភិរក្សឡូត៍លេខ២ចាប់ពីចំណុចអូរដា រហូតដល់ព្រែកស្ទឹងចាស់ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ស្រេចតែអំពើចិត្ត។ ជាងនេះទៅទៀតមានជនល្មើសខ្លះប្រើឧបករណ៍ប្រភេទឡុកជាច្រើនខ្សែសម្រាប់ចាប់ត្រីយ៉ាងមហន្តរាយ ដែលសូម្បីកូនត្រីតូចៗក៏ត្រូវប្រឈមនឹងសេចក្ដីវិនាសដែរ។ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំកោះជីវាំង បានលើកឡើងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលជលផល និងសមត្ថកិច្ចពាក់ព័ន្ធទេនោះ គឺជនល្មើសមិនហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តឡើយ។បឋម
Recent Comments