លោក​ គង់​ សំរេច​មេគយ​ច្រកស្រែអំបិ​លធ្វើអ្វីៗ​តាមអំពើ​​ចិត្ត​នៅតែប​ន្តគៃបន្លំបំបា​ត់ចំណូល​ពន្ធដ​ដែលខ្លាំងជាងមុន?

ខេត្តកោះកុង  ៖ប្រភពពីមន្ត្រីបាន​ឲ្យ​ដឹងថា  ចាប់តាំងពី​លោក គង់ សំរេច  ឡើងកាន់តំណែង  ជា​ប្រធានការិយាល័យ  គយ​និង​រដ្ឋាករ  ប្រចាំ​ច្រក​ស្រែអំបិល  គាត់​មានឱកាស ប្រព្រឹត្ត​អំពើពុករលួយ  ឃុបឃិត​ឲ្យ​ក្រុម​ឈ្មួញ​ធំៗ  នាំចូល​ទំនិញ ពី​ប្រទេស ​ថៃ គ្រប់​ ប្រភេទ  រាប់ទាំង​គ្រឿងបន្លាស់ ​រថយន្ត សម្បក​កង់​រថយន្ត  គ្រឿងឧបភោគ បរិភោគ  និង​ទំនិញ​ខុសច្បាប់​ជាច្រើន ​មុខ​ទៀត  យ៉ាង​អនាធិបតេយ្យ​បំផុតទាំងយប់ទាំងថ្ងៃ មិនញញើតនិងអង្គភាព ប្រឆាំងអំពើពុករលួយ ឡើយអោយតែបាន លុយដាក់ ហោហ៉ៅគឺជាការស្រេច​។  ជាធម្មតា​លោក គង់ សំរេច មិនដែល​ខ្វល់ខ្វាយ​ ពី​ការបង្ក្រាប ទំនិញ​ខុសច្បាប់  ឬ​ទំនិញគេចពន្ធ  ដែល​ធ្វើ​ឲ្យ​ខាតបង់  ចំណូល​ថវិកាជាតិ នោះទេ  គឺ​គាត់​គិតតែ ផលប្រយោជន៍  ហូរ​ចូល​ហោប៉ៅ​ផ្ទាល់ខ្លួន សម្រាប់​អភិវឌ្ឍន៍​មុខតំណែង​។​

ច្រើ​ន​​ឆ្នាំ​ម​ក​ហើយ ដែ​ល​​ក្រុម​​ឈ្មួញ សប្បា​យ​​រក​ស៊ី ដឹកជ​ញ្ជូន ទំនិ​ញគេ​ច​ពន្ធ និង​​ទំនិ​ញ​​ខុស​ច្បាប់ មកពី​​ប្រ​ទេស​​ថៃ ចូល​​តាម​​ច្រ​ក ផែ​ស្រែ​អំ​បិល ដែលជា​ទី​តាំង​​អំណោ​យ​ផល សម្រា​ប់​ពួក​គេ ​គៃបន្លំ​ចំ​ណូល​​ពន្ធ ព្រោះ​​លោ​កគង់ សំរេច ជា​មេ​គយ​ប្រចាំ​ច្រក​នេះ ក៏មាន​ឈ្មោះ ក្នុង​បញ្ជី​ប្រព្រឹត្ត អំពើពុករលួយ កម្រិត​ខ្ពស់ ដូចដែល មន្ត្រី​តូចតាច មួយចំនួន បាន​លួច​បង្ហើប​ឲ្យ​ដឹងថា លោក គង់ សំរេច គៃបន្លំ​ចំណូល​ពន្ធ ធ្វើ​ឲ្យ​បាត់បង់ ចំណូល​ថវិកាជាតិ គួរ​ឲ្យ​ញាក់សាច់ និង​សាហាវ​ជាង លោក កុយ ឆាយ ទៅទៀត​។​

​ប្រភព​បាន​ឲ្យ​ដឹងថា លោក គង់ សំរេច បាន​អនុវត្ត ខុសពី​តួនាទី​របស់ខ្លួន តាមរយះ​ការ លួច​ដោះលែង រថយន្ត​ដឹកទំនិញ​ធុន​ធំ ដែល​មិន​បង់ពន្ធ​ជូន​រដ្ឋ ជា​ថ្នូរ​នឹង​លុយ​ក្រោម​តុ យ៉ាងច្រើនដើម្បីផលប្រយោជន៍ផ្ទាល់មិនខ្វល់ពីកំណែរទម្រង់រដ្ធាភិបាល?​។ ក្នុងនោះ សា​ឡង់​ដឹកទំនិញ ជាច្រើន​ប្រភេទ រួមមាន ទំនិញ​ស៊ីម៉ង់ត៍ គ្រឿង​អេឡិចត្រូនិក ស្រា​បៀរ គ្រឿង ម៉ាស៊ីន​ជជុះ គ្រឿងទេស  ដែល​ដឹក​ចេញ ពី​ប្រទេស​ថៃ ត្រូវបាន​គេ​នាំចូល និង​ផ្ទេរ​ដាក់​រថយន្ត នៅ​ចំណុច​កំពង់ផែ ស្រែអំបិល​ថ្មី ដោយ​គ្មាន​ការត្រួត ពិនិត្យ និង​បង់ពន្ធ ឲ្យ​បាន​ត្រឹមត្រូវ​ឡើយ?​។

កាលពី​ជាង ១​ខែ​មុន ក្រុមអធិការកិច្ច បាន​ចុះ​អង្កេត តំបន់​ប្រមូល​ពន្ធ នៅ​ស្រុក​ស្រែអំបិល រកឃើញថា មាន​រថយន្ដ​ដឹក ទំនិញ ចេញ​តាម​ផែ​នេះ ជាង ៥០​គ្រឿង តែមាន​ចុះបញ្ជី និង​បង់ពន្ធ​ចូល​រដ្ឋ មាន​ត្រឹមតែ ២៥​គ្រឿង ប៉ុណ្ណោះ?​។ រថយន្ត​ដឹក​ទ​មនិញ ជាច្រើន​គ្រឿង​ទៀត ត្រូវបាន​មន្ត្រី​គយ បិទ​ភ្នែក ឲ្យ​ដឹកទំនិញ​ចេញ ដោយ​គ្រាន់តែ រាប់​ក្បាល​ឡាន យកលុយ តាមរបៀប​ពុករលួយេជាយុទ្ធសាស្រ្តជាយូរឆ្នាំងមកហើយនិយាយអោយចំចំនាញតែម្តង ឬ​ប្រើ​យុទ្ធសាស្ត្រ បន្លំ​តួលេខ​ទំនិញ ដោយ​ចំនួន​ទំនិញ​ច្រើន តែ​តួលេខ​ចំណូល បាន​តិចតួច ដែល​ធ្វើ​ឲ្យ​ការប្រមូល​ពន្ធ មិនមាន​តុល្យភាព តាម​ទំនិញ​ជាក់ស្តែង និង​បាត់បង់ ចំណូល​ថវិកាជាតិ​។​

​នៅ​ចំណុច ច្រក​ស្រែអំបិល ធ្លាប់មាន ភាពចម្រូងចម្រាស រវាង​ជំនាញ​គយ និង​សមត្ថកិច្ច​ដទៃទៀត ដែល​ប្រចាំការ នៅ​ទីនោះ ដូចជា​ករណីខ្លះ ទូក​ដឹកទំនិញ ចំណុះ ៣០-៤០​តោន ចូលមក​ដល់ ផែ​ស្រែអំបិល គឺ​ជំនាញ​គយ ធ្វើការ​ត្រួតពិនិត្យ និង​វាយតម្លៃ​ពន្ធ តាមតែ​អំពើ​ចិត្ត ដូចជា​ពេលកន្លងមក ក្នុង​ទូក​ដឹកទំនិញ ចំណុះ ៣០-៤០​តោន គេ​ដឹងថា ជំនាញ​គយ​បាន​បង្គាប់​ឲ្យ​ក្រុម​ឈ្មួញ បង់ពន្ធ​មិន​ដល់ ពាក់កណ្តាល​ផង​ទេ ហើយ​សល់​ប៉ុន្មាន ត្រូវ​ផ្តល់​សេវា​ជូន​មន្ត្រី​គយ ដែល​ជួយ​សម្របសម្រួល ​អង្គភាព ប្រឆាំង​អំពើពុករលួយដែលដឹកនាំដោយលោកអោម យិនទៀងគួរ ស៊ើបអង្កេតការឃុបឃិតជាលក្ខណះប្រពន្ធ័ធ្វើអោយបាត់បំបាត់​ចំណូល​ពន្ធរដ្ធយ៉ាងច្រើនក្នុងមួយខែៗនៅ​ច្រក​ស្រែអំបិល ឡើងវិញជាបន្ទាន់ ​៕បឋម

26135216_401870526900580_519375209_n