មន្ត្រីគយនិងភ្នាក់ងារគយមួយចំនួនក្នុងខេត្តបាត់ដំបង បានឲ្យដឹងថា បច្ចុប្បន្នលោក អ៊ុយ វិត និងមន្ត្រីក្រោមឱវាទមួយចំនួនកំពុងឃុបឃិតគ្នាបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីទឹកដីសៀមចូលទឹកដីខ្មែរតាមច្រកភ្នំដីកាន់តែច្រើនឡើងៗ។ ជាងនេះទៅទៀតលោក អ៊ុយ វិត តែងតែប្រើប្រាស់ឈ្មោះមេគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា យកមកកាងទង្វើរបស់ខ្លួនហើយប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងឡើងៗដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។ ប្រភពពីមន្ត្រីគយក្នុងខេត្តបាត់ដំបង បានឲ្យដឹងថា ដោយសារធ្លាប់មានបទពិសោធន៍ប្រព្រឹត្តអំពើពុករលួយក្នុងតណែងជាប្រធានការិយាល័យគយច្រកជាំស្រងាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ នាពេលកន្លងមកនោះទើបបច្ចុប្បន្នលោក អ៊ុយ វិត កំពុងបន្តប្រព្រឹត្តអំពើពុករលួយក្នុងតំណែងជាប្រធានការិយាល័យគយច្រកភ្នំដីឬច្រកគីឡូ១៣ ។
ប្រភពពីមន្ត្រីមួយចំនួននៅច្រកភ្នំដីឬច្រកគីឡូលេខ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បានឲ្យដឹងថា បច្ចុប្បន្នលោក អ៊ុយ វិត ប្រធានការិយាល័យគយច្រកភ្នំដី កំពុងប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយប្រមូលលុយដាក់ហោប៉ៅយ៉ាងសុខស្រួលដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពពីមន្ត្រីគយនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏បានបង្ហើបឲ្យដឹងដែរថា ការដែលលោក អ៊ុយ វិត ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្ត គឺដោយសារអាងមានខ្នងបង្អែកយ៉ាងរឹងមាំនៅខាងលើចាំជួយការពារគ្រប់ពេលវេលា។ សូម្បីតែលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាលោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក៏រក្សាភាពស្ងៀមស្ងាត់ដែរ ក្នុងខណៈដែលលោក អ៊ុយ វិត មេគយច្រកភ្នំដី កំពុងប្រើអំណាចប្រព្រឹត្តអំពើពុករលួយបំផ្លាញចំណូលពន្ធរដ្ឋយ៉ាងច្រើនក្នុងមូយឆ្នាំៗ ។
មន្ត្រីគយនិងភ្នាក់ងារគយមួយចំនួនក្នុងខេត្តបាត់ដំបង បានឲ្យដឹងថា បច្ចុប្បន្នលោក អ៊ុយ វិត និងមន្ត្រីក្រោមឱវាទមួយចំនួនកំពុងឃុបឃិតគ្នាបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ពីទឹកដីសៀមចូលទឹកដីខ្មែរតាមច្រកភ្នំដីកាន់តែច្រើនឡើងៗ។ ជាងនេះទៅទៀតលោក អ៊ុយ វិត តែងតែប្រើប្រាស់ឈ្មោះមេគយធំៗនៅក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា យកមកកាងទង្វើរបស់ខ្លួនហើយប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងឡើងៗដោយគ្មានខ្លាចក្រែងអ្វីទាំងអស់។ ប្រភពពីមន្ត្រីគយក្នុងខេត្តបាត់ដំបង បានឲ្យដឹងថា ដោយសារធ្លាប់មានបទពិសោធន៍ប្រព្រឹត្តអំពើពុករលួយក្នុងតណែងជាប្រធានការិយាល័យគយច្រកជាំស្រងាំ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ នាពេលកន្លងមកនោះទើបបច្ចុប្បន្នលោក អ៊ុយ វិត កំពុងបន្តប្រព្រឹត្តអំពើពុករលួយក្នុងតំណែងជាប្រធានការិយាល័យគយច្រកភ្នំដីឬច្រកគីឡូ១៣។បឋម
Recent Comments