មេឈ្មួញ​ល្បីឈ្មោះ​ជាយូរ ឡៅ​ តុងហាន​ បន្តនាំទំនិញ​គេចពន្ធចូលតា​មច្រកជ្រៃ​ធំ​ច្រើន​ជាមុន

មន្ត្រី​នៅ​ច្រក​ជ្រៃ​ធំ  ស្រុក​កោះធំ ខេត្តកណ្ដាល  បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​ហង្ស  របស់​មេ​ឈ្មួញ ឡៅ តុង​ហាន  ដែលជា​ឧ​ត្ត​ម​ សេនីយ៍​យោធា បាន​នាំចូល​គ្រឿង សំណង់​ជាច្រើន​ប្រភេទ​ដូចជា  ដែក ឥដ្ឋការ៉ូ ក្បឿង  ស៊ីម៉ងត៍ និង​សម្ភារៈ​សំណង់ ​ច្រើន​ប្រភេទ​ទៀត​ ពី​ស្រុក​យួន ចូល​ស្រុក​ខ្មែរ​តាម​ច្រក​ជ្រៃ​ធំ​ ។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា  រាល់​ទំនិញ​ជា​ប្រភេទ​គ្រឿងសំណង់​ដែល​មេ​ឈ្មួញ ឡៅ តុង​ហាន នាំចូល​តាម​ច្រក​ជ្រៃ​ធំ គឺ​បង់ពន្ធ​ត្រឹម​២០​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​គឺមាន​ការឃុបឃិត​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​ជ្រៃ​ធំ ចែក​ផលប្រយោជន៍​គ្នា​យ៉ាង​សុខ​ស្រួល​។ ដោយសារតែ​មានការ​ឃុបឃិត​ពី​សំណាក់​សមត្ថកិច្ច​ពាក់ប័ន្ធ​ជាច្រើន​ស្ថាប័ន​បែបនេះហើយ ទើប​មេ​ឈ្មួញ ឡៅ តុង​ហាន អាច​នាំចូល​ទំនិញ​ជា​ប្រភេទ​គ្រឿងសំណង់​គេចពន្ធ និង​បង់ពន្ធ​មិន​គ្រប់​តាម​អំពើ​ចិត្ត​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​ម្យ៉ាងទៀត​មេ​ឈ្មួញ ឡៅ តុង​ហាន អាង​អំណាច​របស់ខ្លួន​ជា​ឧ​ត្ត​ម​សេនីយ៍​យោធា​ក្នុង​កង​អង្គរក្ស​ផងដែរ ទើប​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​។

កន្លងមក​រឿង​ក្រុមហ៊ុន​ហង្ស របស់​មេ​ឈ្មួញ ឡៅ តុង​ហាន នាំចូល​គ្រឿងសំណង់​គេចពន្ធ​តាម​ច្រក​ជ្រៃ​ធំ ស្រុក​កោះធំ ខេត្តកណ្ដាល ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិន​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ប្រភពពី​មន្ត្រី​តូចតាច​នៅ​ច្រក​ជ្រៃ​ធំ បាន​ឲ្យ​ដឹងថា ការដែល​មេ​ឈ្មួញ ឡៅ តុង​ហាន អាច​នាំចូល​គ្រឿងសំណង់​គេចពន្ធ​និង​បង់ពន្ធ​មិន​គ្រប់​ស្រេច​តែ​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​ជ្រៃ​ធំ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។ ដូច្នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​មិនគួរ​មើលរំលង​តទៅទៀត​ទេ ហើយ​គួរ​បើក​ការស៊ើបអង្កេត​ទៅលើ​ករ​ណី​ក្រុមហ៊ុន​ហង្ស របស់​មេ​ឈ្មួញ ឡៅ តុង​ហាន នាំចូល​គ្រឿងសំណង់​គេចពន្ធ​និង​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​ជ្រៃ​ធំ​ជាបន្ទាន់ និង​ចាត់វិធានការ​តាមច្បាប់​ផងដែរ​។

កន្លងមក​មានការ​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​គយ ពិនិត្យមើល​ភាពមិនប្រក្រតី​ដែល​មេ​ឈ្មួញ ឡៅ តុង​ហាន នាំចូល​គ្រឿងសំណង់​គេចពន្ធ​និង​បង់ពន្ធ​មិន​គ្រប់​តាម​ច្រក​ជ្រៃ​ធំ​ផងដែរ​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​លោក អូន ព័ន្ធមុនីរ័ត្ន និង​លោក គុណ ញឹម បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ហើយ​ទុក​ឲ្យ​មេ​ឈ្មួញ ឡៅ តុង​ហាន នាំចូល​គ្រឿងសំណង់​គេចពន្ធ​និង​បង់ពន្ធ​មិន​គ្រប់​កាន់តែ​ច្រើនឡើងៗ​។ ហេតុនេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​រវាង​សមត្ថកិច្ច​នៅ​ច្រក​ជ្រៃ​ធំ និង​មេ​ឈ្មួញ ឡៅ តុង​ហាន ជាបន្ទាន់​ ​។បឋម

26105224_401139613640338_145111654_n