ពលរ​ដ្ឋខ្មែរដែលជា​អ្នកនេសាទ​លក្ខណៈគ្រួ​សារបានធ្វើកា​ររិៈគន់លោ​កនាយខ័ណ្ឌ​ខេត្ត​សៀ​មរាបថាបើកដៃ​អោយជន​ជាតិយួន​ឈ្មោះសេ​ងហ៊ុង(ហៅអា​ហ៊ុងក្បាល​ដែក)​ប្រព្រឹត្តល្មើស​អូសយ៉ាំង​កាវ

ខេត្តសៀមរាប៖មានសេចក្តីរាយ ការណ៍​មកថាសមត្ថកិច្ចនិងជំនាញ ខ័ណ្ឌរដ្ឋបា​លជលផល ខេត្តសៀមរាប លោកព្រិនសាវិន ពាក់ព័ន្ធបទ ល្មើសបឹង​ទន្លេសាបក្នុងឃុំ  អន្លង់ សំណរ ស្រុកជីក្រែង  កំពុងតែបណ្តែត​បណ្តោយ  ​អោយ កើតមាន បទល្មើសនេ សាទ ដោយប្រើប្រាស់ ឩបកណ៍  ខុសច្បាប់ជាច្រើន ប្រភេទ  ដូចជា អូស យ៉ាំង កាវ  អូសចេញពីចំនុច ពេជ្រ គ្រៃ  ដល់ជ្រោយ​​ស  នឹងដាក់បរ រាប់រយម៉ែត្រ ! នៅក្នុងតំបន់ មាត់ខ្លា កោះក្របី ឃុំ អន្លង់ សំណរ ស្រុកជីក្រែង និងឡូតិ៍លេខ ៦ នឹង ៧ ដាក់ពង្រាយ ស្ទើរពេញបឹងទន្លេសា​បជំនាញ​ពាក់ព័ន្ធ នៅទីនោះមិន ធ្វើការ បង្រ្កាបសង្ស័យត្រូវសំណែន លុយជាថ្នូរមិនបង្រ្កាប ដែលជាអំពើពុករលួយ ជា មួយក្រុមបទល្មើសនៅទីនោះ ! ក្រុមល្មើសនេ​សាទទាំងនោះ ត្រូវបានគេ ស្គាល់ ឈ្មោះ ស៊ូ ! ឈ្មោះ ហេង និងឈ្មោះ សេងហ៊ុង ហៅអាហ៊ុងក្បាលដែក អ្នកទាំងនោះជាជនជាតិយួន។ប្រភពបានអោ​យដឹងថា ! សកម្មភាព អូសយ៉ាំងកាវនឹងដាក់ បទល្មើសខាងលើនេះ គឺធ្វើ ឡើង ទាំងថ្ងៃទាំងយប់តែម្តង ដើម្បីបង្ហាញពីការរត់ការ គ្រប់ជំនាញ ពាក់ព័ន្ធអស់ ​ទៅហើយ ហើយក៍មិន អាចលាក់ពីភ្នែក សមត្ថកិច្ចជំនាញនៅទីនោះបានដែរ ! មិនដែលឃើញ សមត្ថកិច្ច ជំនាញ នៅចំណុចនោះ ចាប់ក្រុម ល្មើសនេសាទទាំងនោះ​ បានម្តងណា ឡើយ ។ប្រជានេសាទជាលក្ខណៈគ្រួសារ នៅទីនោះ បានសំណូមពរដល់ សមត្ថកិច្ចជំនាញ ដែលជាថ្នាក់លើ សូមមេត្តាពិនិត្យមើល ចំណុចខា​ងលើនេះ ព្រោះថា រៀងរាល់ ឆ្នាំបទ ល្មើសនេសាទតែងតែកើតឡើង ដោយមិនបានធ្វើការបង្រ្កាប ព្រោះថា ក្រុមល្មើសទាំងនោះ បាន ត្រូវរ៉ូវគ្នា ជាមួយជំនាញ​ប្រចាំនៅទីនោះ ជាប្រព័ន្ធ អស់ទៅហើយទើប ល្មើសនេសា ទពេញបន្ទុកជារៀង រាល់ឆ្នាំដដែលៗបែបនេះ៕

26047292_2022919114620425_988374666751910127_n 26167736_2022919157953754_7140260953474567011_n 26112358_2022919137953756_4979567887667404941_n