ប្រធាន​មន្ទីរបរិស្ថាន​ខេត្តពោធិ៍​សាត់លោក​ ប៉ាន់ ​មរកតជាអ្នក​នៅពីរក្រោយ​ខ្នងឈ្មួញ​ធំៗ​បំផ្លាញព្រៃ​ឈើខុស​ច្បាប់​?

ប្រភពពី​សមត្ថកិច្ច​ ពា​ក់​ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា  លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន ​ខេត្តពោធិ៍សាត់  ក៏ដូចជា​មន្ត្រី ​អាជ្ញាធរខេត្ត​ពោធិ៍សាត់  មិន​យកចិត្តទុកដាក់​ទប់ស្កាត់​ សកម្មភាព​កាប់​ឈើ​និ​ងឹ​ដឹក ជញ្ជូន​ឈើ​ចេញពី​ព្រៃ ​យ៉ាង​អនា ធិបតេយ្យ​នោះទេ​។  ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ ក្នុងស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ  បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ ឈ្មួញ​ដឹកជញ្ជូន​ឈើ ​ល្បីល្បាញ​ប្រចាំខេត្ត​កំពង់ស្ពឺ ឈ្មោះ ស៊ី ស និង​ឈ្មោះ វាសនា ផាន់​ថា​នា ហៅ​ស្នា នៅតែ​កាប់​ឈើ​អារច្រៀក​ឈើ​នៅ​តំបន់​អូរ​ត្រាវ តំបន់​អម្ពិល ខេត្តពោធិ៍សាត់ ហើយ​ដឹកជញ្ជូន​តាម​រថយន្ត​បង្កុង និង​រថយន្ត​ម៉ាក​រ៉េវ ព្រមទាំង​គោយន្ត​កន្ត្រៃ​ចូលទៅ​ទឹកដី​ខេត្តកំពង់ស្ពឺ យ៉ាង​ពេញបន្ទុក​តែម្តង​។ មន្ត្រី​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​ឈ្មួញ​ឈ្មោះ ស៊ី ស រស់នៅក្នុង​ខេត្តកំពង់ស្ពឺ ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តពោធិ៍សាត់ ចូល​ខេត្តកំពង់ស្ពឺ កាន់តែខ្លាំង​ជាង​មុន​ទៅទៀត​ព្រោះ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ណា​ប៉ះពាល់​ឈ្មួញ​ម្នាក់​នេះឡើយ​។​

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា​រហូតមក​ដល់ពេលនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ និង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​។ តាម​ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ មួយចំនួន​បាន​ឲ្យ​ដឹងថា លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ និង​មន្ត្រីក្រោមឱវាទ​មួយចំនួន​កំពុង​ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​នៅក្នុង​តំបន់​ព្រៃ​ការពារ​និង​ព្រៃ​អភិរក្ស​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​យ៉ាង​សុខ​ស្រួល​។ ហេតុនេះហើយ​ទើប​ឈ្មួញ​មួយចំនួន​នៅតែ​អាច​កាប់​ឈើ​និង​ប្រមូល​ទិញ​ឈើ​ពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ដឹកជញ្ជូន​ឆ្លងកាត់​ខេត្តកំពង់ស្ពឺ ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុង​ខេត្តកំពត និង​ខេត្តតាកែវ យ៉ាង​រលូន​។

មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​អភិរក្ស​ព្រៃឈើ​ក្នុងស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ ត្រូវបាន​ប្រជាពលរដ្ឋ​និង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​លើកឡើងថា គឺជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មួញ​ឈ្មោះ ស៊ី ស និង​ឈ្មួញ​ឈ្មោះ ស្នា បន្ត​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ទឹកដី​ខេត្តពោធិ៍សាត់ ចូល​ខេត្តកំពង់ស្ពឺ យ៉ាង​គគ្រឹកគគ្រេង​។ ការដែល​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស និង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ស្រេច​តែ​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ ផងដែរ​។ បញ្ហា​នេះ​ជា​រឿង​ដែល​លោក សាយ សំ​អាល់ រដ្ឋ​ម​ន្ត្រី្ក​ក្រសួងបរិស្ថាន មិនគួរ​មើលរំលង​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់ ព្រមទាំង​មន្ត្រីក្រោមឱវាទ​នោះឡើយ​។ បឋម 

26058064_400783770342589_1643256225_n 26133236_400783720342594_1660299978_n 26105368_400783677009265_26054490_n