បទល្មើស​នេសាទ​ប្រើឧបក​រណ៍ខុស​ច្បាប់ក្នុងឃុំ​ផាត់សណ្ដាយ​និងស្រុក​កំពង់ស្វា​យកើ​តឡើង​ពាសពេញ​បឺងទន្លេ​សាប

ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ ក្នុង​ឃុំ​ផាត់​សណ្ដាយ  ស្រុក​កំពង់ស្វាយ បាន​ឲ្យ​ដឹងថា ​បច្ចុប្បន្ន​មាន​បទល្មើស ​ប្រើ​ឧបករណ៍ ​ខុសច្បាប់​ដូចជា ឆ្នុក​ភ្លើង ពណ៌ របាំង​លប​ណ​រ៉ាវ  របាំង​សាច់​អួន​ក្រឡា​ញឹក  កើតឡើង​យ៉ាង​អនាធិ បតេ យ្យ​ ។ របាំង​លប​ណ​រ៉ាវ របាំង​សាច់​អួន​ ក្រឡា​ញឹក​រាប់រយ​ខ្សែ​ដែលមាន​ប្រវែង ​បណ្ដោយ​ចាប់ពី​៥០០​ ម៉ែត្រ​ទៅជា​ង​២០០០​ម៉ែត្រ​កំពុង​ត្រូវ បាន​ក្រុម​ជនល្មើស​ប្រើ ​សម្រាប់​ចាប់​ត្រី​យ៉ាង​ ពេញបន្ទុក ដោយមាន​ការ ឃុបឃិត​ពី​មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ដូចជា នគរបាល អាវុធហត្ថ និង​យោធា​ផងដែរ​។ មន្ត្រីរដ្ឋបាល​ជលផល​ក្នុង​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ជា​អ្នក​ឃុបឃិត​ឲ្យ​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ដើម្បី​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន ហើយ​មួយផ្នែក​នៃ​លុយ​នោះ​ត្រូវ​បែងចែក​ទៅ​ឲ្យ​ចៅហ្វាយនាយ​របស់​ពួកគេ​។

ប្រភពពី​ប្រជា​នេសាទ​រស់នៅ​តំបន់​បឹង​ទន្លេសាប ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​រយៈពេល​ជាង​១​ខែ​កន្លងទៅនេះ បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​រាលដាល​កាន់តែខ្លាំង ធ្វើ​ឲ្យ​ធនធាន​មច្ឆជាតិ​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​។ ប្រជា​នេសាទ​ក្នុង​ឃុំ​ផាត់​សណ្ដាយ បាន​ឲ្យ​ដឹងថា កន្លងមក​ពួកគាត់​បាន​អំពាវនាវ​ឲ្យ​លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ ក៏ដូចជា​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ចាត់វិធានការ​បង្ក្រាប​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ដែល​រាលដាល​កាន់តែខ្លាំង​។ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​អភិបាល​ខេត្តកំពង់ធំ លោក សុខ លូ និង​អគ្គនាយក​រដ្ឋបាល​ជល​ផល គឺ​លោក អេង ជា​សាន មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​ទេ ហើយ​បណ្ដោយ​ឲ្យ​មន្ត្រីរដ្ឋបាល​ជលផល​ខេត្តកំពង់ធំ ឃុបឃិត​ឲ្យ​មាន​បទល្មើស​នេសាទ​កាន់តែខ្លាំង​ថែមទៀត​។

តាម​ការអះអាង​របស់​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​ការដែល​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ កើតឡើង​យ៉ាងគំហុក​ដូច​សព្វថ្ងៃនេះ គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ធី​វ វណ្ណ​ធី ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ធំ និង​លោក ប៉ែន វណ្ណ​រឹទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា បើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ធី​វ វណ្ណ​ធី និង​លោក ប៉ែន វណ្ណ​រិ​ទ្ធ ទេនោះ​គឺ​មន្ត្រីរដ្ឋបាល​ជលផល​ប្រចាំ​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ ក៏ដូចជា​ប្រចាំ​ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់​ពួកគេ​នោះទេ​។ ហេតុនេះហើយ​ទើប​ប្រជា​នេសាទ​ក្នុង​ឃុំ​ផាត់​សណ្ដាយ ស្រុក​កំពង់ស្វាយ អំពាវនាវ​ឲ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល បង្ក្រាប​បទល្មើស​នេសាទ​ក្នុងស្រុក​កំពង់ស្វាយ​ជាបន្ទាន់ ព្រោះ​មួយរយៈ​ពេល​ចុង​ក្រោយនេះ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កំពុង​រាលដាល​កាន់តែខ្លាំង​ជាង​មុន។បឋម

25660087_125084018284548_8819488887670551559_n25551842_125084054951211_7368229940395657535_n26057900_400784067009226_1900939627_n