ប្រភពពីមន្ត្រីរាជការក្នុងខេត្តរតនគិរី បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃកន្លង ទៅនេះ មេឈ្មួញឈ្មោះ ប៉ុល វិសាល ជាមេ ការក្រុម ហ៊ុន ទ្រី ភាព កំពុងបង្កើនសកម្មភាពដឹកជញ្ជូន ឈើចេញទៅស្រុកយួនយ៉ាង ពេញបន្ទុក។ ប្រភពបានឲ្យដឹង ទៀតថា ឈ្មួញឈ្មោះ សាល បានប្រមូលទិញឈើ នៅក្នុងភូមិភ្នំកុក ឃុំប៉ុង ស្រុកវ៉ើនសៃ ខេត្តរតនគិរី សម្រាប់ ដឹកជញ្ជូន ចេញទៅស្រុកយួន ដោយគ្មានសមត្ថកិច្ច ណាហ៊ានប៉ះពាល់ឡើយ ។ សូម្បីតែមន្ត្រីគណៈកម្មការ បង្ក្រាប និងទប់ស្កាត់ បទល្មើស ព្រៃ ឈើដែលឈរជើង ក្នុងខេត្តរតនគិរី ក៏មិនហ៊ានប៉ះពាល់ ឈ្មួញឈ្មោះ សាល ដែលមាន ខ្នងបង្អែក យ៉ាងរឹងមាំ នោះ ដែរ។
បើតាមប្រភពពីសមត្ថកិច្ចនគរបាល និងមន្ត្រីរដ្ឋបាលព្រៃឈើក្នុង ខេត្តរតនគិរី បានឲ្យដឹងថា កាលពីថ្ងៃទី១៨-១៩ ខែធ្នូ ឆ្នាំ២០១៧ មេការក្រុមហ៊ុន ទ្រី ភាព ឈ្មោះលោក សាល នៅតែសម្រុកប្រមូលទិញឈើនិងដឹក ជញ្ជូនឈើទៅស្រុកយួន យ៉ាងគគ្រឹកគគ្រេង ។ ប្រភពបានឲ្យដឹងទៀតថា មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ មួយចំនួនគឺជាអ្នកឃុបឃិតឲ្យលោក សាល ធ្វើអ្វីៗ តាមអំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍ ហេតុនេះហើយទើបលោក សាល អាចប្រមូល ទិញឈើពី តាមបណ្ដាស្រុកមួយចំនួនក្នុង ខេត្តរតនគិរី ហើយដឹកជញ្ជូនទៅស្រុកយួនយ៉ាងរលូន។ ជាងនេះទៅទៀតលោក សាល បានប្រើប្រាស់ឈ្មោះក្រុមហ៊ុន ទ្រី ភាព ធ្វើជាបង្អែកក្នុងការដឹកជញ្ជូនឈើទៅស្រុកយួន បើទោះបីឧកញ៉ា ទ្រី ភាព ធ្លាប់ប្រកាស់បញ្ឈប់ជំនួញឈើយ៉ាងណាក៏ដោយ។
សមត្ថកិច្ចនគរបាលក្នុងក្រុងបានលុង ខេត្តរតនគិរី មួយចំនួនបានឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែធ្នូ ឈើប្រភេទនាងនួន និងឈើប្រណីត ប្រភេទផ្សេងទៀតប្រមាណ៥រ ថយន្តយីឌុបត្រូវបានគេដឹកចេញពីខេត្ត ស្ទឹងត្រែង យកទៅស្តុកទុកក្នុង ចម្ការដូងប្រេង ក្បែរគល់ស្ពានស្រែពកមុននឹងជញ្ជូនយក ទៅដាក់ក្នុងឃ្លាំងនៅក្រុងបានលុង ខេត្តរតនគិរី ហើយនៅ ពេលយប់ទើបគេ ដឹកជញ្ជូនទៅស្រុកយួន។ ប្រភពបានឲ្យដឹងទៀតថាលោក សាល បានប្រើប្រាស់អាជ្ញាប័ណ្ណរ បស់ក្រុម ហ៊ុនម៉ាងយ៉ាងខេ ដើម្បីដឹកជញ្ជូនឈើទៅស្រុក យួនក្នុងមួយជើងៗជាច្រើនរ ថយន្តយីឌុប ដែលមាន ចំណុះរាប់ សិប តោន។ លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតត្រូវបានគេដឹងថា ជាអ្នកឃុបឃិត បើកដៃឲ្យលោក សាល ដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងពេញបន្ទុក។
ប្រភពពីសមត្ថកិច្ចតូចតាចក្នុងខេត្តរតនគិរី បានឲ្យដឹងថាលោក សាល មេការក្រុមហ៊ុន ទ្រី ភាព ប្រចាំខេត្តរតនគិរី ល្បីល្បាញខាងប្រមូលទិញឈើនិងដឹកជញ្ជូនឈើចេញទៅស្រុកយួនច្រើនឆ្នាំមកហើយ។ ការដែលលោក សាល អាចធ្វើអ្វីៗតាមអំពើចិត្តគឺដោយសារអាងមានខ្នងបង្អែករឹងមាំចាំជួយការពារនិងដោះស្រាយគ្រប់ពេលវេលា ហើយមន្ត្រីរដ្ឋបាលព្រៃឈើឬសមត្ថកិច្ចពាក់ព័ន្ធតូចតាចមិនហ៊ានប៉ះពាល់លោក សាល នោះទេ។ រយៈពេលប្រមាណ១ខែកន្លងទៅនេះលោក សាល បានប្រើប្រាស់រថយន្ត យីឌុបធំៗសម្រុកដឹកជ ញ្ជូនឈើចេញទៅ ស្រុកយួនយ៉ាងរលូន ក្នុងខណៈដែលលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ និងលោក ថង សាវុន អភិបាលខេត្តរតនគិរី បានរក្សាភាពស្ងៀមស្ងាត់ធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ប្រភពខ្លះបានឲ្យដឹងថា ក្នុងចំណោមឈ្មួញដែលប្រើប្រាស់ រថយន្តយីឌុបធំៗ ដឹកជញ្ជូនឈើចេញ ទៅស្រុកយួនតាម ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ គឺលោក សាល ធ្វើសកម្មភាពខ្លាំងក្លា ជាងគេហើយគ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់ទាល់តែសោះ៕
Recent Comments