មេឈ្មួញ​ល្បីឈ្មោះ​ជាយូរឆ្នាំ​ ប៉ុល វិសាល​ដឹកជញ្ជូន​ឈើចេញ​ទៅស្រុកយួន​ដោយ​សេ​រីមា​ន​ការឃុបឃិ​តជាប្រ​ព័ន្ធ

ប្រភពពី​សមត្ថកិច្ច​ក្នុង​ខេត្តរតនគិរី  បាន​ឲ្យ​ដឹងថា​លោក សាល  មេការ​ក្រុមហ៊ុន ទ្រី ភាព  ប្រចាំខេត្ត​រតនគិរី ល្បីល្បាញ​ ខាង​ប្រ មូល​ទិញ​ ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញ ទៅ​ស្រុក​យួន​ច្រើន​ឆ្នាំ​មកហើយ​ ។ ការដែល​លោក  សាល អាចធ្វើ​អ្វីៗ​តាម​អំពើ​ ចិត្ត​គឺ​ដោយ សារ​អាង​មាន​ខ្នងបង្អែក​រឹងមាំ​ ចាំ​ជួយ​ការពារ​និង​ដោះ ស្រាយ​គ្រប់ពេលវេលា  ហើយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​តូចតាច​មិន​ហ៊ាន​ប៉ះពាល់​លោក សាល នោះទេ​។ រយៈពេល​ប្រមាណ​១​ខែ​កន្លងទៅនេះ​លោក សាល បាន​ប្រើប្រាស់​រថយន្ត​យី​ឌុប​ធំៗ​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន ក្នុងខណៈដែល​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ និង​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ក្នុងចំណោម​ឈ្មួញ​ដែល​ប្រើប្រាស់​រថយន្ត​យី​ឌុប​ធំៗ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ គឺ​លោក សាល ធ្វើ​សកម្មភាព​ខ្លាំងក្លា​ជាងគេ​ហើយ​គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់ឡើយ។

ប្រភពពី​មន្ត្រីរាជការ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា មេ​ឈ្មួញ ប៉ុល វិសាល ដែលជា​មេការ​របស់​ក្រុមហ៊ុន ទ្រី ភាព ប្រចាំខេត្ត​រតនគិរី កំពុង​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រីនគរបាល​ពាក់​ស័ក្ដិ​២​ក្នុង​ខេត្តរតនគិរី ឈ្មោះ យ៉ា​ត សុធា គឺជា​អ្នកសម្របសម្រួល​ឲ្យ​មេ​ឈ្មួញ ប៉ុល វិសាល ប្រមូល​ទិញ​ឈើ​ពី​ស្រុក​វ៉ើ​ន​សៃ និង​បណ្ដា​ស្រុក​នានា ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​។ ជាងនេះទៅទៀត​ការដែល​មេ​ឈ្មួញ ប៉ុល វិសាល អាច​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​ដោយ​គ្មាន​ឧបសគ្គ គឺ​ដោយសារ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក ងួន គឿន ស្នងការ​នគរបាល​ខេត្តរតនគិរី និង​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី​ផងដែរ​?។

​ប្រភពពី​មន្ត្រីរាជការ​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ មេ​ឈ្មួញ​ឈ្មោះ ប៉ុល វិសាល ជា​មេការ​ក្រុមហ៊ុន ទ្រី ភាព កំពុង​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ឈ្មោះ សាល បាន​ប្រមូល​ទិញ​ឈើ​នៅក្នុង​ភូមិ​ភ្នំ​កុក ឃុំ​ប៉ុង ស្រុក​វ៉ើ​ន​សៃ ខេត្តរតនគិរី សម្រាប់​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។ សូម្បីតែ​មន្ត្រី​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ដែល​ឈរជើង​ក្នុង​ខេត្តរតនគិរី ក៏​មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ឈ្មោះ សាល ដែលមាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​នោះដែរ​។​

​បើតាម​ប្រភពពី​សមត្ថកិច្ច​នគរបាល​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៨-១៩ ខែធ្នូ ឆ្នាំ​២០១៧ មេការ​ក្រុមហ៊ុន ទ្រី ភាព ឈ្មោះ​លោក សាល នៅតែ​សម្រុក​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​យ៉ាង​គគ្រឹកគគ្រេង​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​គឺជា​អ្នក​ឃុបឃិត​ឲ្យ​លោក សាល ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍ ហេតុនេះហើយ​ទើប​លោក សាល អាច​ប្រមូល​ទិញ​ឈើ​ពី​តាម​បណ្ដា​ស្រុក​មួយចំនួន​ក្នុង​ខេត្តរតនគិរី ហើយ​ដឹកជញ្ជូន​ទៅ​ស្រុក​យួន​យ៉ាង​រលូន​។ ជាងនេះទៅទៀត​លោក សាល បាន​ប្រើប្រាស់​ឈ្មោះ​ក្រុមហ៊ុន ទ្រី ភាព ធ្វើជា​បង្អែក​ក្នុងការ​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន បើទោះបី​ឧកញ៉ា ទ្រី ភាព ធ្លាប់​ប្រកាស់​បញ្ឈប់​ជំនួញ​ឈើ​យ៉ាងណាក៏ដោយ​។​

សមត្ថកិច្ច​នគរបាល​ក្នុង​ក្រុង​បាន​លុង ខេត្តរតនគិរី មួយចំនួន​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឈើ​ប្រភេទ​នាងនួន​និង​ឈើ​ប្រណីត​ប្រភេទ​ផ្សេងទៀត​ប្រមាណ​៥​រថយន្ត​យី​ឌុប​ត្រូវបាន​គេ​ដឹក​ចេញពី​ខេត្តស្ទឹងត្រែង យកទៅ​ស្តុក​ទុក​ក្នុង​ចម្ការ​ដូងប្រេង​ក្បែរ​គល់ស្ពាន​ស្រែ​ពក​មុននឹង​ជញ្ជូន​យកទៅដាក់​ក្នុង​ឃ្លាំង​នៅ​ក្រុង​បាន​លុង ខេត្តរតនគិរី ហើយ​នៅពេល​យប់​ទើប​គេ​ដឹកជញ្ជូន​ទៅ​ស្រុក​យួន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក សាល បាន​ប្រើប្រាស់​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន​ម៉ាង​យ៉ាង​ខេ ដើម្បី​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​ក្នុង​មួយ​ជើងៗ​ជាច្រើន​រថយន្ត​យី​ឌុប​ដែលមាន​ចំណុះ​រាប់សិប​តោន​។ លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ត្រូវបាន​គេ​ដឹងថា ជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​លោក សាល ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​?។​បឋម

25630574_398864970534469_1592517819_n 25593796_398865020534464_1750941874_n