បទ​ល្មើសរបាំង​លបណរ៉ាវ​ដាក់បន្តកន្ទុយគ្នា​រាប់ពាន់​ម៉ែត្រឃុំផាត់​ស​ណ្ដាយ​​អភិបាល​ខេត្តកំពង់​ធំគួរតែ​មានវិធា​នការ​ប​ង្ក្រាប

ខេត្តកំពង់ធំ៖ ប្រជា​នេសាទ​ក្នុងឃុំផាត់សណ្ដា​យ  ស្រុក​ កំពង់ស្វាយ ខេត្តកំពង់ធំ  រាយការណ៍មកថា​នៅក្នុង​មូលដ្ឋាន  ​ពួកគាត់​ឧបករណ៍  ​នេសាទ​ខុសច្បាប់​ដូចជា ដាក់របាំង​លបណរ៉ា​វ  ​ក្រឡា​ញឹក​បន្តក​ន្ទុយគ្នា រាប់រយ​ខ្សែ​ដែលមាន​ ប្រវែង​ បណ្ដោយ​ពី​៥០០​ ម៉ែត្រ​ទៅ ជា​ង​ ២០០០​ម៉ែត្រត្រូវបាន ក្រុមបក្ខពួកលោកនាយខ័ណ្ឌ និ​ងលោកនាយរងសង្កាត់ រដ្ឋបាលជលផលផាត់សណ្ដាយ  លោក ស៊ិន សុភី(ហៅប្រុស ) អនុញាតិអោយដាក់ ​ប្រើប្រាស់​ សម្រាប់​ចាប់​ត្រី​ យ៉ាង​អនាធិបតេយ្យ​​។ ប្រភព​ពីអ្នករកស៊ីដាក់របាំង លបតូច តាច បាន​ប្រាប់គេហទំព័រកាសែត (ហ៊ុងហ្គា)ឲ្យ​ដឹង​ទៀតថា លោក នាយអធិការដ្ឋានខាងជើងបឹងទន្លេសាប ​ លោក កើកគារ និង លោកនាយខ័ណ្ឌរដ្ឋបាលជលផល លោក ប៉ែនវណ្ណារិទ្ធ និង លោកនាយរងសង្កាត់រដ្ឋបាល​ ជលផល​ក្នុង​តំបន់​ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​​ល្មើស​នេសាទ​ដែល​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នោះទេ ហើយ​លោកប៉ែនវណ្ណារិទ្ធ មេ​ខ័ណ្ឌរដ្ឋបាល​ជលផល​ខេត្តកំពង់ធំនិងលោកនាយរងសង្កាត់រ​ដ្ឋបាលជលផលផាត់សណ្ដាយលោក ស៊ិនសុភី ហៅប្រុសសប្បាយ​ប្រមូល​លុយ​ពី​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់យ៉ាងសប្បាយ ​។បញ្ហា​នេះ​ជា​រឿង​ដែ​ល​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​នោះទេ ជាពិសេស​លោក អេងជាសានប្រធានរដ្ឋបាលជលផលម៉ាស្រុក ​ខ្មែរគួរ​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើសនេសាទនៅចំណុច(ព្រែកជាងលួង)(ព្រែកតាសោម)(ចុងព្រែកទាល់)(ចុងព្រែកតាម៉ម)(ចុងព្រែកឆ្កោក)(ក្រឡុកបាយ​ក្អែក)(ក្រឡុកបឹងស្រែ)(អំបែងចែស)(ក្បាលតាបរ)(ទ្វាបឹង)(ខ្វែងក្របីរ)(រូងក្រពើ)(ពាមសែនជាប់ជើងឡូតិ៍អភិរក្សលេខពីរស្ទួន)(និងតំបន់អភិរក្សលេខពីរព្រែកខ្សាច់)ក្នុងស្រុកកំពុងស្វាយខេត្តកំពង់ធំ ប្រកបដោយ​ប្រសិទ្ធភាព​។ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅ​ស្រុក​កំពុងស្វាយខេត្តកំពង់ធំបាន​រិះគន់​ជា​បន្តបន្ទាប់​ទៅលើ​មន្ត្រី​អាជ្ញាធរ​ខេត្តកំពង់ធំ ដែល​បណ្ដែតបណ្ដោយ​ឲ្យ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​យ៉ាង​រាលដាល ហើយ​មិន​ចាត់វិធានការ​បង្ក្រាប​ប្រក​បដោយ​ប្រសិទ្ធភាព​។ជាក់ស្ដែង​តាំងពី​ដើម ឆ្នាំ​២០១៧ រហូតមកដល់​ពេលនេះ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​នៅក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ កើតឡើង​យ៉ាង​ពេញបន្ទុក​ហើយ​មិនឃើញ​លោក អភិបាលខេត្ត​កំពង់ធំចាត់វិធានការ​បង្ក្រាប​ឡើយ​។ហេតុនេះហើយ​ទើប​ លោក ប៉ែនវណ្ណារិទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំនិង​មន្ត្រីក្រោមឱវាទ​ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​មាន​បទល្មើស​កើតឡើង​កាន់តែខ្លាំង​ជាង​មុន​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។​ពលរដ្ឋ​រស់នៅ​ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំបាន​ឲ្យ​ដឹងថា កន្លងទៅនេះ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ឃុំ​ផាត់សណ្ដាយ ស្រុក​កំពង់ស្វាយខេត្តកំពង់ធំ កើតឡើង​យ៉ាង​ពេញបន្ទុកគ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។លោក សិុនសុភី (ហៅប្រុស) នាយរងសង្កាត់រដ្ឋបាល​ជល​ផល​ផាត់សណ្ដាយត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា ជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​បក្សពួក របស់ខ្លួនប្រើ​ឧបករណ៍​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ប្រភព​ខ្លះ​បាន​រាយការណ៍​ថា​ក្នុងរ​បាំងសាច់​អួន​ក្រឡា​ញឹក ឬ​របាំង​ដាក់ក្នុងតំបន់អភិរក្សនិងដាក់បិទព្រែក១​កន្លែង​ៗត្រូវ​បង់​ឲ្យ​មន្ត្រីរដ្ឋបាល​ជលផលនិងលោក នាយអធិការដ្ឋានខាងជើង បឹងទន្លេសាប រាប់ពាន់ដុល្លា$ដើម្បី​ចៀស​ផុតពី​ការបង្ក្រាប ហើយ​លោក ប៉ែនវណ្ណារិទ្ធនិង​បក្ខពួក​អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើនធ្វើមាន ធ្វើបានមិនគិតពីផលវិនាសហិនហោចទ្រព្យសម្បត្តិរបស់ជាតិឡើយ៕

25660087_125084018284548_8819488887670551559_n 25551842_125084054951211_7368229940395657535_n 25552132_2020352918210378_8466181979068666567_n