ដីព្រៃ​តំបន់ដែន​ជម្រក​សត្វព្រៃ​លំផាត់កំពុង​ធ្វើសក​ម្មភាព​ឈូសឆាយ​ទន្ទ្រានយ​កធ្វើជាក​ម្មសិ​ទ្ធិ

សេចក្ដីរាយការណ៍​ពី​ ប្រជា​សហគមន៍​នៅ​ឃុំ​សេ​ដា  ស្រុក​លំផាត់ បាន​ឲ្យ​ដឹងថា​ ដី​ព្រៃឈើ​រាប់រយ​ហិកតា ​ត្រូវបាន​ឈ្មួញ អ្នកមាន ​លុយ អ្នកមានអំណាច  ទន្ទ្រាន​កាន់កាប់​យ៉ាង​ស្រួលៗ ​ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ​ឬ​ សមត្ថកិច្ច​ពាក់ព័ន្ធ​ ណា​ចាត់ វិធាន ការ​ទប់ស្កាត់​ឡើយ​។  ទាំង​មេឃុំ​សេ​ដា  និង​អភិបាលស្រុក​លំផាត់  លោក នូ ថេ បាន​រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​បទល្មើស​កើត ឡើង​យ៉ាង​ពេញបន្ទុក  ហើយ​មន្ត្រី​បរិស្ថាន​ប្រចាំ​ដែន ជម្រកសត្វព្រៃ​លំផាត់  គឺជា​អ្នកទទួលខុសត្រូវ​ធំជាង គេ​ចំពោះ​បញ្ហា​នេះ​។ ដោយហេតុ​ថាបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់​ទេនោះ គឺ​ឈ្មួញ អ្នកមាន​លុយ អ្នកមានអំណាច មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ទេ ព្រោះ​អាច​ប្រឈម​នឹង​ការបង្ក្រាប​ជាមិនខាន​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​សមុទ្រ​លើ ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ ក្នុង​ឃុំ​សេ​ដា ស្រុក​លំផាត់ ជាប់​ព្រំប្រទល់​ស្រុក​បរ​កែវ កំពុង​ត្រូវ​ក្រុម​ឈ្មួញ​អ្នកមាន​លុយ អ្នកមានអំណាច ប្រើ​គ្រឿងចក្រ​ទន្ទ្រាន​កាន់កាប់​យក​ធ្វើជា​កម្មសិទ្ធិ​អស់​រាប់រយ​ហិកតា​រួចទៅហើយ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ចាប់តាំងពី​អំឡុង​ខែតុលា រហូតមកដល់​ពេលនេះ​ឈ្មួញ​បាន​ប្រើប្រាស់​គ្រឿងចក្រ​ឈូសឆាយ​ផ្ដួលរំលំ​ដើមឈើ​ទាំង​តូច​ទាំង​ធំ ទន្ទ្រាន​កាន់កាប់​យក​ដីព្រៃ​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី និង​មន្ត្រី​អាជ្ញាធរ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​នាំគ្នា​សម្ងំស្ងៀម​ពេលដែល​សកម្មភាព​ឈូសឆាយ​បំផ្លាញ​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ យក​ធ្វើជា​កម្មសិទ្ធិ​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​។

​ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​លោក ផុន ខេមរិន្ទ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី អាច​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​រឿង​ឈ្មួញ អ្នកមាន​លុយ អ្នកមានអំណាច ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ ទើប​នៅ​ស្ងៀម​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​។ ជុំវិញ​បញ្ហា​នេះ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ កំពុង​រង​ការបំផ្លាញ​យ៉ាង​មហន្តរាយ ហើយ​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​ខុសច្បាប់​ក៏​កំពុង​កើតឡើង​យ៉ាង​រាលដាល​ដែរ​។ ប្រសិនបើ​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់​ទេនោះ គឺ​បទល្មើស​នឹង​រាលដាល​កាន់តែខ្លាំង​ជាង​មុន​ជាមិនខាន ព្រោះ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី និង​មន្ត្រីក្រោមឱវាទ​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឡើយ​។ ផ្ទុយទៅវិញ​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ ត្រូវ​មជ្ឈដ្ឋាន​នានា​រិះគន់ថា​ជា​អ្នក​ឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​សេ​ដា និង​ស្រុក​លំផាត់ ហើយ​បើកដៃ​ឲ្យ​មាន​បទល្មើស​បំផ្លាញ​ព្រៃឈើ​កើតពេញបន្ទុក៕បឋម

DC4D2A8D-FA7B-463C-B152-38701A8D644D-300x225 25555522_397393707348262_138176143_n