ប្រជាសហគមន៍ការពារព្រៃឈើ ក្នុងស្រុកលំផាត់ខេត្តរតនគិរី បានរាយការណ៏ឲ្យដឹងបច្ចុប្បន្ន នេះបទល្មើសកាប់ឈើ និងដឹក ជញ្ជូន ឈើប្រណីតចេញពីតំបន់ ដែនជម្រកសត្វព្រៃលំផាត់ កើតឡើងយ៉ាងគគ្រឹកគគ្រេង។ ឈ្មួញបានប្រើប្រាស់ រថយន្តយីឌុបធំៗ ដឹកឈើចេញពីស្រុកលំផាត់ ឆ្លងកាត់ក្រុងបានលុង ឆ្ពោះទៅស្រុកយួន តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដោយគ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ នោះទេខណៈប្រជាពលរដ្ឋរិះគន់ថា លោក ថង សាវុន អភិបាល ខេត្តរតន គិរី និងលោក កែប កត់ នាយខណ្ឌរដ្ឋបាល ព្រៃឈើខេត្តរតនគិរីពួកឈ្មួញរកស៊ីកាប់ឈើចិញ្ចឹម ទើបមិនមាន វិធាន ការបង្រ្កាប។ ក្នុងចំណោមឈ្មួញធំៗដែលប្រើប្រាស់រថយន្តយីឌុបចំណុះរាប់សិបតោនដឹកឈើចេញទៅស្រុកយួនយ៉ាងរលូននោះ គឺមានឈ្មោះលោក សាល មេការក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព ប្រចាំក្នុងខេត្តរតនគិរី ផងដែរ។ ប្រការនេះហើយដែលធ្វើឲ្យព្រៃឈើនៅសេសសល់ក្នុងស្រុកវ៉ើនសៃ កំពុងប្រឈមនឹងសេចក្ដីវិនាស។សកម្មជនព្រៃឈើនិងមន្ត្រីអង្គការក្រៅ រដ្ឋាភិបាលបានឲ្យដឹងថា សូម្បីតែព្រៃឈើដែលនៅសេសល់ក្នុងឧទ្យានជាតិវីរៈជ័យ និងនៅស្រុកអណ្ដូងមាស ស្រុកតាវែង ក៏កំពុងរងការបំផ្លាញយ៉ាងមហន្តរាយដែរ ហើយមន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើគឺជាអ្នកឃុបឃិតឲ្យមានបទល្មើសដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ប្រភពបានឲ្យដឹងទៀតថា សកម្មភាពឈ្មួញដឹកជញ្ជូនឈើចេញទៅស្រុកយួនតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ និងច្រករបៀងក្បែរៗនោះមានការកើនឡើងយ៉ាងគំហុក។ នៅលើផ្លូវជាតិលេខ៧៨ពីក្រុងបានលុង ទៅដល់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ មានប៉ុស្ដិ៍ត្រួតពិនិត្យរបស់សមត្ថកិច្ចរាប់សិបកន្លែង។ ប៉ុន្តែសមត្ថកិច្ចទាំងនោះមិនចាត់វិធានការបង្ក្រាបបទល្មើសដឹកជញ្ជូនឈើចេញទៅស្រុកយួនឡើយ គឺពួកគេគឺជាអ្នកឃុបឃិតជាប្រព័ន្ធ។បឋម
Recent Comments