សាច់​ញាតិលោកនា​យផ្នែករដ្ឋបា​លជលផលបី​ស្រុកលោក​ឃីមឡុង​ប្រើប្រាស់ស​ម្រាប់​ចា​ប់ត្រីយ៉ាង​អនាធិប​តេយ្យ​

ខេត្តកំពង់ឆ្នាំង៖ ប្រជា​នេសាទ​ក្នុងឃុំជ​លសារ  ស្រុក​ ជលគីរី ខេត្តកំពង់ឆ្នាំង  រាយការណ៍មកថា​នៅ ក្នុង​មូលដ្ឋាន  ​ពួកគាត់​ឧបករ ណ៍ ​នេសាទ​ខុស ច្បាប់​  ដូចជាដាក់ស្បៃមុងនិងរបាំង ​ណរ​រ៉ា​វ ​ក្រ​ឡា​ញឹក​រាប់រយ ​ខ្សែ​ដែលមាន​ ប្រវែង ​បណ្ដោយ​ ពី​៣០០​  ម៉ែត្រ​ទៅជា​ង​ ១០០០​ម៉ែត្រ  ត្រូវ​បានក្រុមបក្ខពួកកូនក្មួយ លោកមេផ្នែករ​ដ្ឋបាលជល ផលកំពុងប្រសាទ លោកឃីមឡុង ​ប្រើប្រាស់​ សម្រាប់​ចាប់​ត្រី​  យ៉ាង​អនាធិបតេយ្យ​។ ប្រភព​ពីអ្នករកស៊ីដាក់របាំង លបតូចតាចបាន​ប្រា​ប់គេហ ទំព័រកាសែតឲ្យ​ដឹង​ទៀត ថា មន្ត្រីផ្នែកសង្កាត់រដ្ឋបាល​  ជលផល​ក្នុង​តំបន់​ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នេសាទ​ដែល​កំពុង​កើត​ឡើង​យ៉ាង​ពេញបន្ទុក​នោះទេ ហើយ​លោកឃីមឡុង មេ​ផ្នែករដ្ឋបាល​ជលផល​បីរស្រុកសប្បាយ​ប្រមូល​លុយ​ពី​ក្រុម​ជនល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់ម៉ាសប្បា​យ ​។បញ្ហា​នេះ​ជា​រឿង​ដែល​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​នោះទេ ។ ជាពិសេស​លោក អេងជាសានប្រធានរដ្ឋបាលជលផលម៉ាស្រុ​ក ខ្មែរគួរ​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើសនេសាទ នៅចំណុច(ព្រែកបឹងលៀច)និង(បឹងតូច)ទល់មុខវត្តកំពង់បាស្រូវរហូតបឹងពាញព្រែក​ត្រប់ទល់ភ្នំខ្យានិង ភ្នំមាន់ ក្នុងស្រុកជលគីរីខេត្តកំពង់ឆ្នាំង ប្រកបដោយ​ប្រសិទ្ធភាព​។
ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅ​ស្រុក​ជ​លគីរីនិង​ស្រុកកំពង់ត្រឡាចរលាប្អៀរខេត្តកំពង់ឆ្នាំងបាន​រិះគន់​ជា​បន្តបន្ទាប់​ទៅលើ​មន្ត្រី​អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង ដែល​បណ្ដែតបណ្ដោយ​ឲ្យ​បទល្មើស​នេសាទ​ប្រើ​ឧ​បករណ៍​ខុសច្បាប់​កើតឡើង​យ៉ាង​រាលដាល ហើយ​មិន​ចាត់វិធានការ​បង្ក្រាប​ប្រក​បដោយ​ប្រសិទ្ធភាព​។ជាក់ស្ដែង​តាំងពី​អំឡុង​ដើមខែវិច្ឆិកា ឆ្នាំ​២០១៧ រហូតម​កដល់​ពេលនេះ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​នៅក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ស្រុក​ជលគីរ និង​ស្រុក​កំពង់ត្រឡាចរលាប្អៀរ ខេត្តកំពង់ឆ្នាំង កើតឡើង​យ៉ាង​ពេញបន្ទុក​ហើយ​មិនឃើញ​លោក អភិបាលខេត្ត​កំពង់ ឆ្នាំងចាត់វិធានការ​បង្ក្រាប​ឡើយ​។ហេតុនេះហើយ​ទើប​លោកសោមភិរុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ ឆ្នាំងនិង​មន្ត្រីក្រោមឱវាទ​ឃុបឃិត​គ្នា​បើកដៃ​ឲ្យ​មាន​បទល្មើស​កើតឡើង​កាន់តែខ្លាំង​ជាង​មុន​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ពលរដ្ឋ​រស់នៅ​ស្រុកជលគីរី ខេត្តកំពង់ឆ្នាំងបាន​ឲ្យ​ដឹងថា កន្លងទៅនេះ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​តំបន់​បឹង​ទន្លេសាប​នៃ​ឃុំ​ជលសារ ស្រុក​ជលគីរី ខេត្តកំពង់ឆ្នាំង កើតឡើង​យ៉ាង​ពេញបន្ទក់គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។លោក ឃីមឡុង នាយផ្នែក​រដ្ឋបាល​ជល​ផល​កំពង់ប្រសាទត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា ជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​បក្ខពួកកូនក្មួយប្រើ​ឧបករណ៍​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ប្រភព​ខ្លះ​បាន​រាយការណ៍​ថា​ក្នុងរ​បាំងសាច់​អួន​ក្រឡា​ញឹក ឬ​របាំង​ស្បៃ​មុង​ដាក់បិទព្រែក១​កន្លែង​ត្រូវ​បង់​ឲ្យ​មន្ត្រីរដ្ឋបាល​ជលផល រាប់ពាន់ដុល្លា$ដើម្បី​ចៀស​ផុតពី​ការបង្ក្រាប ហើយ​លោក ឃីមឡុងនិង​បក្ខពួក​អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើនធ្វើមានធ្វើបានមិនគិតពីផលវិនាសហិនហោចរបស់ជាតិឡើយ៕មានតភាគ

22385051_372149716539328_370150013_n 25152110_2013871795525157_6376345327598900278_n