មេរដ្ឋបាល​​ព្រៃឈើខេត្តរតន​គិរីជាអ្នកនៅ​ពីក្រោយខ្នង​ឈ្មួញកាប់​បំផ្លាញព្រៃ​ឈើនិងដឹ​ក​ឈើខុសច្បាប់​ចេញពី​ស្រុកលំផាត់​ទៅលក់​ស្រុកយួន​តាមច្រកទ្វា​រអន្តរជាតិ​អូរយ៉ា​ដាវ

រយៈពេល​ប្រមាណ​២​សប្ដាហ៍​ កន្លងទៅនេះ​ឈ្មួញ​មួយចំនួន​ បាន​ប្រើប្រាស់​រថយន្ត​យី​ឌុប​ធំៗ​ ដឹកឈើ​ចំណុះ​រាប់សិប​ម៉ែត្រ គូប​ចេញ ទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​ អូរ​យ៉ា​ដាវ​យ៉ាង​គគ្រឹកគគ្រេង  ហើយ​ក្នុងនោះ​មេការ​របស់ ​ឧកញ៉ា ទ្រី ភាព  ឈ្មោះ​លោក  សាល ក៏​ធ្វើ​សកម្មភាព​ដឹកជញ្ជូន ​ឈើ​យ៉ាង​ពេញបន្ទុក​ដែរ​។  នៅលើ​ផ្លូវជាតិ​លេខ​៧៨​ពី ​ក្រុង​បាន​លុង ទៅដល់​ ច្រក ទ្វារ​ អន្តរជាតិ​មាន​ប៉ុស្ដិ៍​ត្រួតពិនិត្យ ​របស់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ ជាច្រើន​ស្ថាប័ន ក៏ប៉ុន្តែ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ស​កម្ម​ភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​នោះទេ​។ បញ្ហា​នេះ​ថ្នាក់ដឹកនាំ​ក្រសួងបរិស្ថាន និង​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​ព្រោះ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​ខេត្តរតនគិរី នៅតែ​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ ហើយ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ និង​ច្រកព្រំដែន ច្រករបៀង ក្នុងស្រុក​អណ្ដូង​មាស នៅតែ​កើតឡើង​យ៉ាងគំហុក។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​តាម​បណ្ដា​ឃុំ​មួយចំនួន​ក្នុងស្រុក​លំផាត់ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​បទល្មើស​កាប់​ឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ ក៏ដូចជា​ព្រៃ​សហគមន៍​និង​ព្រៃ​ការពារ នៅតែ​កើតឡើង​យ៉ាង​រាលដាល ព្រោះ​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នោះទេ​។ ជាក់ស្ដែង​កាលពី​យប់​ថ្ងៃទី​០២​រហូតដល់​ព្រឹក​ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៧ រថយន្ត​យី​ឌុប​ភ្លៅ​៦ ពាក់​ស្លាក​លេខ​3A-1393 បាន​ដឹកឈើ​ប្រណីត​លើស​ទម្ងន់​ឡើង​ចំណោត​ទៅមុខ​លែងរួច​នៅ​ចំណុច​ភូមិ​កំ​ផ្លិ​ញ ឃុំ​ល្បាំ​ង​មួយ ស្រុក​លំផាត់ ខេត្តរតនគិរី​។

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​ល្បាំ​ង​មួយ ស្រុក​លំផាត់ បាន​ឲ្យ​ដឹងថា​ពេល​រថយន្ត​យី​ឌុប​ដឹកឈើ​នោះ​ឡើង​ចំណោត​មិន​រួច​គឺមាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច មួយក្រុម​មក​អើត​ឡឺម​មួយ​ភ្លែត​ក៏​វិលត្រឡប់​ទៅវិញ​អស់បាត់ស្រមោលស្ងាតដូចចោរលួចសេះ​។ បើតាម​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន​ដែល​ឃើញ​ហេតុការណ៍​នោះបាន​ឲ្យ​ដឹងថា រថយន្ត​ដឹកឈើ​ដ៏​ធំ​នោះ​ផ្ទុក​ឈើ​ប្រណីត​ប្រមាណ​ជាង​៤៥​ម៉ែត្រគូប ហើយ​ដឹក​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ ឆ្ពោះទៅ​ឆ្លងកាត់​ក្រុង​បាន​លុង ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​យ៉ា​ដាវ​។ ឈ្មួញ​ម្ចាស់​រថយន្ត​ដឹកឈើ​នោះ​ត្រូវបាន​គេ​ដឹងថា ជា​អ្នកមាន​ឥទ្ធិពល​ធំ​ជាង​អភិបាលខេត្ត​រតនគិរី និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី ហេតុនេះហើយ​ទើប​មន្ត្រី​អាជ្ញាធរ​ខេត្តរតនគិរី ក៏ដូចជា​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​មិន​ហ៊ាន​ចាត់វិធានការ​បង្ក្រាបរ​ថ​យន្ត​ដឹកឈើ​ខុសច្បាប់​ឡើយ​។មានត

24550308_391956214558678_1255587924_n