ការជញ្ជូនដឹកគោ ក្របីនិងទំនេញចេញពីប្រទេសថៃ ឆ្លងតាមច្រកអូរបីជាន់នេះ ត្រូវបានគេដឹងថា គឺជាសែស្រឡាយ របស់ លោក ផ្កាយ៤ សួស អង្គា គ្មានអ្នកណាហ៊ានប៉ះពាល់ទាំងច្រក អូរបីជាន់ និងទីតាំងកុង ត្រូលជជុះជាច្រើនកន្លែង ទៀត ក្នុង នោះ សូមតែខាងជំនាញពេទ្យសត្វ ក៏មិនបានទទួលខុសត្រូវ ពិនិត្យលើសុខភាពសត្វនាំ ចូលឡើយ ព្រោះខ្លាច រលាកដៃ នូវ ឥទ្ធិពលអំណាចលោកផ្កាយ៤សួស អង្គា ។
សកម្មភាពឈ្មួញនាំចូលសត្វគោ ក្របី និងមាន់តាមច្រកអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មានទ្រង់ទ្រាយ ធំ និង សម្រុក យ៉ាងខ្លាំង ប្លែកពីច្រកទ្វេភាគី ច្រកអន្តរជាតិ ដែលជាច្រកស្របច្បាប់ ទៅទៀត។
តាមតួលេខដែលគេទទួលបានក្នុងមួយថ្ងៃ ចំពោះរថយន្តដឹកមាន់រស់ ទាំងឡានតូច និងឡានធំ យ៉ាងតិច៤៥គ្រឿង ក្នុងនោះ ចំណោម៤៥គ្រឿងដឹកមាន់ មានត្រឹម១គ្រឿងទៅ២គ្រឿងប៉ុណ្ណោះ ដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ ក្រៅពីនោះ លោតឆត្រសឹង៩០ភាគរយទៅហើយ។
ចំពោះរថយន្តដឹកមាន់ មានទាំងឡានតូច និងរថយន្តយីឌុបកង់១០ ក្នុងមួយថ្ងៃមិនតិចជាង៤៥គ្រឿង ទោះជាមានច្បាប់ ឬគ្មាន ច្បាប់ ក្នុងនោះដែលគេសន្មត់ថា មានច្បាប់ត្រឹមតែ១ភាគរយ រាល់ការជញ្ជូនមាន់តែប្រឈម ទៅនឹងការគំរាមកំហែង តម្រូវឲ្យបង់ប្រាក់ ពីសមត្ថកិច្ចតាម កុងត្រូលជជុះជាច្រើនស្ថាប័នដូចជា ១ ខាងកម្លាំងនគរបាលសេដ្ឋកិច្ចខេត្តបន្ទាយ មាន ជ័យ បង្ខំឲ្យឈ្មួញបង់ លុយក្នុង១ឡានយ៉ាងតិច៣០ ម៉ឺនរៀល ចំពោះឡានដឹកមាន់អត់ច្បាប់ តម្លៃ២០ម៉ឺនរៀល សម្រាប់ ដឹកមាន់ មានច្បាប់។ ២ ខាងគយចល័ត នៅសាលាក្រហម ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សាខាគយ និងរដ្ឋករខេត្ត បន្ទាយមានជ័យ ក៏ឆ្ងាញ់នឹងប្រមែប្រមូលពីឡានដឹកមាន់ តម្លៃខ្ពស់ជាងគេ ក្នុងនោះឡាន់ដឹកមាន់អត់ច្បាប់ ចូលបង់ ១ឡាន៥០ម៉ឺនរៀល បើមានច្បាប់ចំនួន៣០ម៉ឺនរៀល ។ ៣ ខាងជំនាញពេទ្យសត្វ ក្រោមការគ្រប់គ្រងរបស់លោក ហ៊ុយ ទូច តម្រូវឲ្យឈ្មួញដឹកមាន់អត់ច្បាប់បង់១ឡាន៤០ម៉ឺនរៀល មានច្បាប់៣០ម៉ឺនរៀល និងទី៤ ខាងមន្ត្រីសាលខា ខេត្តបន្ទាយ មានជ័យ ក៏មានវត្តមានចាំយកលុយពីឡានដឹកមាន់ ដោយមិនគិតថាមានច្បាប់ ឬអត់ច្បាប់ គឺ១ឡានបង់ចំនួន២០ម៉ឺនរៀល ដូច្នេះចំណូលរបស់អ្នកគ្រប់គ្រងច្រកអូរបីជាន់ ដោយកម្លាំងយោធារបស់យុទ្ធភូមិភាគទី៥ ក៏ដូចជាក្រុមកុងត្រូល ជជុះ ចំនួន៤ស្ថាប័ននេះ បានប្រមូលលុយពីសកម្មភាព ដឹកជញ្ជូនមាន់ខុសច្បាប់ ពីប្រទេសថៃ បានយ៉ាងច្រើនក្នុងមួយថ្ងៃៗ ខណៈក្នុងមួយ ថ្ងៃមានឡានដឹកមាន់មិនតិចជាង៤៥គ្រឿងនោះឡើយ។
លោកហ៊ុយ ទូច ដែលជាមេពេទ្យសត្វកំពូលខាងកោសរុសបន្ថែម ទារលុយពីក្រុមឈ្មួញដឹកមាន់ទាំងខុសច្បាប់ មានច្បាប់ ដឹងតែមួយឡាន១០០ដុល្លារ ហើយទម្លាប់នេះ គាត់ធ្វើបានជោគជ័យរហូតមកទល់បច្ចុប្បន្នសព្វថ្ងៃនេះ ។ បញ្ហានេះគួរតែអាជ្ញាធរខេត្តបន្ទាយមានជ័យ មានវិធានការលុបបំបាត់តាមប្រកាសរបស់ក្រសួងមហាផ្ទៃ មិនត្រូវឲ្យទំនិញហូរចូលគ្មានពន្ធ និងសត្វគ្មានសុខភាពដ៏គគ្រឹកគគ្រេងបែបនេះទេ ក្នុងនោះសូម្បីតែមន្ត្រីសាលាខេត្តនៅច្រកអូរបីជាន់ ក៏មានភារកិច្ចចាំរាប់ក្បាលឡានដឹកមាន់យកលុយផងដែរក្នុងមួយគ្រឿង២០ម៉ឺនរៀល?។មានត
Recent Comments