មេឈ្មួញ​​ល្បីឈ្មោះសឹងសំ​អុលមេឧក្រិដ្ឋ​កម្មព្រៃឈើ​និងបំផ្លាញ​ផ្លូវថ្នល់គេចផុ​តពីសំណា​ញ់​​ច្បាប់រហូត​?

ខេត្តមណ្ឌលគិរី៖បើទោះបី​ឧកញ៉ា  សឹង សំអុល មាន​​ឈ្មោះ​ក្នុង​បញ្ជីខ្មៅ​ របស់សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន  និង​មាន​សំណុំរឿង ​នៅក្នុង​តុលាការ​យ៉ាងណាក៏ ដោយ ក៏​បច្ចុប្បន្ន​មេ​ឈ្មួញ  សឹង សំអុល ​នៅតែ​បន្តសកម្មភាព​ដឹក ជញ្ជូន ​ឈើ​ចេញទៅ ​ស្រុក​យួន​តាម​ច្រកព្រំ ដែន​ក្នុងស្រុក​ស្នួល  ខេត្តក្រចេះ និង​ស្រុក​មេមត់  ខេត្ត​ត្បូងឃ្មុំ យ៉ាង​គគ្រឹកគគ្រេង ជាងមុន ទៅទៀត។ប្រភពពី​ប្រជាពលរដ្ឋ​ នៅ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី  បាន​ឲ្យ​ដឹងថា​ព្រៃឈើ​ដែល​នៅ​ សេសសល់​ក្នុង​មូល ដ្ឋាន​ពួកគាត់​កំពុង​ត្រូវបាន​មេ​ឈ្មួញ សឹង សំអុល កាប់បំផ្លាញ​ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ ណា​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។   មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ក៏ដូចជា​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​មិន​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ សឹង សំអុល ដែលមាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​នោះទេ ហើយ​មានតែ​ជួយ​សម្របសម្រួល​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។
​រហូតមកដល់​ពេលនេះ​អភិបាលខេត្ត​មណ្ឌលគិរី និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី សម្ងំស្ងៀម​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់ ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​រាលដាល​កាន់តែខ្លាំង​ថែមទៀត​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​គ្មាន​ជំនឿ​លើ​មន្ត្រី​អាជ្ញាធរ មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ក្នុងការ​បង្ក្រាប​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ព្រោះ​ឈ្មួញ​ធំៗ​ដូចជា​ឧកញ៉ា សឹង សំអុល នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ឡើងកក្រើកសមត្ថកិច្ច។ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​លំផាត់ ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា​មួយរយៈ​កន្លងទៅនេះ​ព្រៃឈើ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ កំពុង​រង​ការបំផ្លាញ​យ៉ាង​ពេញបន្ទុក​ហើយ​ឈ្មួញ​មួយចំនួន​អាច​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ ជាក់ស្ដែង​ថ្មីៗ​នេះ​ឈ្មួញ​សម្រុក​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​យី​ឌុប​ធំៗ​ចំណុះ​រាប់សិប​ម៉ែត្រគូប​ចេញទៅ​ស្រុក​យួន​តាម​ច្រកទ្វារ​អន្តរជាតិ​អូ​រយ៉ា​ដាវ យ៉ាង​រលូន​ដោយសារតែ​មានការ​ឃុបឃិត​បើកដៃ​ពី​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពុករលួយ​។

22007689_129317801122829_7410532040005248568_n