ភ្នំពេញ៖ មានការលើកឡើងថា នៅលើកំណាត់ ផ្លូវជាតិលេខ១ ចាប់ពីខេត្តស្វាយរៀង រហូតមកដល់ រាជធានីភ្នំពេញ យ៉ាង តិចមាន ក្រុមគយចល័ត៣កន្លែង ក្នុងខេត្តស្វាយរៀងមួយកន្លែង ខេត្តព្រៃវែងមួយកន្លែង និង ខេត្តកណ្តាលមួយកន្លែងទៀត។ទីតាំងគយចល័ត ដាក់ប៉ុស្តិ៍ទាំងនោះ គេកំពុងឆ្ងល់ថា មានតួនាទីអ្វីសំខាន់ ខណៈ ឃើញតែរថយន្តដឹក ទំនិញ ចូលបង់ ប្រាក់ជា ប្រចាំ ទាំងយប់ទាំងថ្ងៃ ហើយមាន សកម្មភាព ដេញចាប់ម្តងម្កាល ពេលម្ចាស់ដឹកទំនិញ មិនព្រមចូលបង់ប្រាក់។
ក្រុមឈ្មួញបាន ឲ្យដឹងថា ចំពោះទំនិញវិនិយោគទុន ស្របច្បាប់ យ៉ាងហោចណាស់ ក៏ក្នុងមួយកុងតឺន័រ ចូលបង់ កន្លែង គយ ចល័ត ទាំង៣កន្លែងនោះ ក្នុងមួយក ន្លែងយ៉ាងតិច៣០ ដុល្លារ? ។
ដោយឡែកចំពោះ ទំនិញគេចពន្ធ ឬទំនិញបង់ពន្ធមិនគ្រប់ ដូចជារថយន្តខ្សែ និងរថយន្តក្រុង ដែលលួចបង្កប់ទំនិញ គេចពន្ធ គ្រឿងបន្លាស់រថយន្ត គ្រឿងត្រាក់ទ័រ គ្រឿងអេឡិចត្រូនិក សម្លៀកបំពាក់ គ្រឿងក្រអូប មានករណីបង់លុយក្បាលឡានផង និងបង់ខែផង ទៅឲ្យគយចល័តទាំង៣គោលដៅនោះ តែមិនមានចេញវិក័យប័ត្រ ថ្លៃបង់លុយនោះទេ។
សកម្មភាពទាំងអស់ នេះហើយ ទើបគេរិះគន់ថា ក្រុមគយចល័តធ្វើការងារអី ក្រៅពីចាំយកលុយក្បាលឡានដឹកទំនិញ? ដូច្នេះមេៗសាខាគយខេត្ត ដែលពាក់ព័ន្ធ ក៏ដូចជាប្រធានគយចល័តទូទាំងប្រទេស គួរមានវិធានការ ពិនិត្យជុំវិញ បញ្ហា មិន ប្រក្រ តី ទាំងនេះផង ចៀសវាង បង្កើតនូវសតិអារម្មណ៍ ប៉ះពាល់ដល់ ឈ្មួញរកស៊ីស្រប ច្បាប់ និងជះឥទ្ធិពល អាក្រក់ ប៉ះពាល់ ដល់ ស្ថាប័នគយ ដែលជាស្ថាប័នដ៏សំខាន់ ប្រមូលថវិកាជូនរដ្ឋ។ ហើយលុយទាំងនោះគេមិនដឹងថា បានចូលជាថវិការរដ្ឋ ដែរឬយ៉ាងណានោះទេ។
សកម្មភាព របស់គយចល័ត ទាំង៣គោលដៅនេះ ករណីខ្លះបំពេញ តួនាទីភារកិច្ចដេញរថយន្តដឹកទំនិញ ដោយគ្មាន ឯកសណ្ឋានត្រឹមត្រូវ ជាមន្ត្រីអនុវត្តច្បាប់ ប្រើប្រាស់រថយន្តគ្មានស្លាកលេខ សុទ្ធតែទទួល នូវការរិះគន់ថា អ្នកអនុវត្តច្បាប់ អង្គុយលើច្បាប់ បំពានច្បាប់ និងប្រឈមនូវបាតុភាព ខ្លាំងជាងគេ។បឋម
Recent Comments