លោក​ ថង សាវុន​អភិបាល​ខេត្តរតនគិ​រីនិងលោក កែប កត់​ នាយខណ្ឌរ​ដ្ឋបាលព្រៃ​ឈើ​ខេត្តរតនគិរី មិនចាត់វិធាន​ការបង្ក្រាប​បទ​ល្មើសព្រៃឈើ​នៅស្រុក​អណ្ដូង​មាស​ដឹកទៅលក់​ស្រុក​យួន​

សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្តរតនគិរី  មួយចំនួន​បាន​ឲ្យ​ដឹងថា មួយរយៈ​កន្លង ទៅនេះ​ឈ្មួញ​បាន​ដឹកឈើ ​តាម​រថយន្ត​និង ​ម៉ូតូ​ចេញ ពី​តំបន់​ព្រៃ​ភូមិ​មុយ ភូមិ​ភិ  ភូមិ​តាំង​ហ្សេ និង​ពី​តំបន់ ​ព្រៃ​ក្នុងស្រុក​តា​វែង  យកទៅលក់​នៅ​ស្រុក​យួន​ ដោយ​ឆ្លងកាត់​ឃុំ ​ញ៉ា​ង  ស្រុក​អណ្ដូង​មាស​។  ភាគ​ច្រើ​នៃ​ឈើ​ទាំងនោះ​ត្រូវ បាន​ឈ្មួញ​ដឹក​ចេញ​តាម​ច្រក របៀង​ដូចជា ច្រក​តា​ឡៅ  ច្រក​អូរ​សា​ថី  ច្រក​អូរ​ពាម​សៀវ​ជាដើម  ដោយមាន​ការឃុបឃិត​ ពី​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន ហើយ​មាន​ឈ្មួញ​វ័យក្មេង​ម្នាក់​ដែលជា​មន្ត្រី​អាវុធហត្ថ​ខេត្តរតនគិរី គឺជា​អ្នកកាង​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ព្រៃឈើ​នៅ​សេសសល់​ក្នុងស្រុក​តា​វែង និង​ស្រុក​អណ្ដូង​មាស កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ព្រោះ​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី និង​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឡើយ​។ មិនតែប៉ុណ្ណោះ​មួយរយៈ​ពេល​ចុងក្រោយ​នេះ​មេការ​ក្រុមហ៊ុន​របស់​ឧកញ៉ា ទ្រី ភាព ឈ្មោះ​លោក សាល ដែល​ឈរជើង​ក្នុង​ខេត្តរតនគិរី ក៏​សម្រុក​ដឹកឈើ​ចេញពី​ស្រុក​វ៉ើ​ន​សៃ យ៉ាង​គគ្រឹកគគ្រេង​ដែរ​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ប៉ះពាល់ឡើយ។

សេចក្ដីរាយការណ៍​ពី​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​ញ៉ា​ង ស្រុក​អណ្ដូង​មាស ខេត្តមណ្ឌលគិរី បាន​ឲ្យ​ដឹងថា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​ឈ្មួញ​ជាច្រើន​នាក់​បាន​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រករបៀង​និង​ច្រកព្រំដែន​ក្នុងស្រុក​អណ្ដូង​មាស យ៉ាង​អនាធិបតេយ្យ​បំផុត​។ សកម្មភាព​ដឹកឈើ​ទៅ​ស្រុក​យួន​ត្រូវបាន​ឈ្មួញ​ជួល​ពលរដ្ឋ​ឲ្យ​ដឹក​តាម​ម៉ូតូ ដឹក​តាម​រថយន្ត​ឡង់​គ្រឺ​ស័​រ​កាត់​ទ្រុង​កែច្នៃ​និង​រថយន្ត​ច្នៃ​ជាច្រើន​ប្រភេទ​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដូចជា សមត្ថកិច្ច​នគរបាល​និង​អាវុធហត្ថ​ក្នុងស្រុក​អណ្ដូង​មាស មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​តាម​តួនាទី​របស់ខ្លួន​ឡើយ ហើយ​គិតតែ​ពី​ឃុបឃិត​គ្នា​ប្រមូល​លុយ​ដាក់​ហោប៉ៅ​។

មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​និង​ប្រជា​សហគមន៍​ក្នុង​ឃុំ​ញ៉ា​ង បាន​ឲ្យ​ដឹង​ទៀតថា បទល្មើស​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ទឹកដី​ឃុំ​ញ៉ា​ង ទៅ​ស្រុក​យួន​ក្នុង​មួយថ្ងៃៗ​រាប់រយ​ម៉ូតូ​និង​រាប់សិប​រថយន្ត​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា រថយន្ត​ដឹកឈើ​និង​ម៉ូតូ​ដឹកឈើ​យ៉ាង​គគ្រឹកគគ្រេង​នោះបាន​បើកបរ​ឆ្លង​កាត់មុខ​ប៉ុស្ដិ៍​ត្រួតពិនិត្យ​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ មន្ត្រី​បរិស្ថាន នគរបាល និង​កម្លាំង​អាវុធហត្ថ​ជាដើម ប៉ុន្តែ​សមត្ថកិច្ច​ទាំងនោះ​មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ជាងនេះទៅទៀត​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មាន​អ្នករត់​ការបើកផ្លូវ​ជាមួយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​រួចជាស្រេច​ទើប​សមត្ថកិច្ច​ទាំងនោះ​មិន​បង្ក្រាប ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​រាលដាល​យ៉ាង​ពេញបន្ទុក​។បឋម

24331149_1763475253948049_211341195_n 24133445_1991389337799262_308789402_n 24257551_1763475157281392_1987803840_n 24273356_1763475200614721_351446523_n 24174712_1606200452805983_5694017447071817781_n