បទល្មើស​នេសាទប្រើឧប​ករណ៍ខុសច្បាប់​ក្នុងស្រុកក្រគរ​និងស្រុកកណ្ដៀង​ពេញបឹង​ទ​​ន្លេសាប ខេត្តពោធិ៍​សាត់មិនប​ង្ក្រាបជា​ឆ្នាំងបាយរប​ស់មន្រ្តីជំ​នាញ

សេចក្ដីរាយការណ៍​ពី​ប្រជា​នេសាទ​​ នៅក្នុង​ស្រុក​ក្រគរ និង​ស្រុក​កណ្ដៀង  បាន​ឲ្យ​ដឹងថា​រយៈពេល​ប្រមាណ​២ ​ខែ​ចុង​ក្រោយ នេះ​បទល្មើស​នេសាទ​ ប្រភេទ​របាំង​អួន​ក្រឡា​ញឹក និង​អូស​អួន​ក្រឡា​ញឹក​ ហៅ​ថាប កំពុង​កើតឡើង​រាប់ពាន់​ ខ្សែ​ធ្វើ​ឲ្យ​ធនធាន​មច្ឆជាតិ​ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​។ តាមរយៈ ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុស ច្បាប់​កើតឡើង​យ៉ាង​រាលដាល​នោះ គឺ​លោក ស្វាយ សំអាត ដែលមាន​លោក ភុំ វិមល ជា​ខ្នងបង្អែក​អាច​ប្រមូល​លុយ​បាន​យ៉ាងច្រើន​យកទៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ ។ សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា ក្រុម​ជនល្មើស​ដែល​បង់លុយ​តាម​ការកំណត់​របស់លោក ស្វាយ សំអាត តែង​ចៀស​ផុតពី​ការបង្ក្រាប ចំណែក​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ប្រើ​ឧបករណ៍​ស្របច្បាប់​សោះ​ក៏ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​យ៉ាង​គឃ្លើន​ដែរ​។ ប្រការនេះ​ប្រសិនបើ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ទេនោះ គួរ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​នេសាទ​នៅក្នុង​ស្រុក​ក្រគរ និង​ស្រុក​កណ្ដៀង​ខ្លះ​ផង ព្រោះ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កំពុង​រាលដាល​កាន់តែខ្លាំង​ឡើងៗ។

លោក ភុំ វិមល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តពោធិ៍សាត់ ត្រូវបាន​ប្រជា​នេសាទ​ក្នុងស្រុក​កណ្ដៀង ស្រុក​ក្រគរ និង​ស្រុក​បាកាន រិះគន់ថា​កំពុង​សប្បាយ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ប្រមូល​លុយ​បាន​រាប់ម៉ឺន​ដុល្លារ​ក្នុង​មួយខែៗ​។ ទន្ទឹមនឹងនេះ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ទុក​ឲ្យ​បទល្មើស​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ស្រុក​កណ្ដៀង ស្រុក​ក្រគរ និង​ស្រុក​បាកាន កើតឡើង​យ៉ាង​ពេញបន្ទុក​។ ហេតុនេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​ចំពោះ​អំពើពុករលួយ​និង​ភាព​អសកម្ម​របស់លោក ភុំ វិមល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តពោធិ៍សាត់ ព្រមទាំង​បក្ខពួក​បរិវារ​ខ្លះ​ផង​។

ប្រភពពី​ប្រជា​នេសាទ​នៅ​ស្រុក​កណ្ដៀង បាន​ឲ្យ​ដឹងថា បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ប្រភេទ​ណ​រ៉ាវ និង​ប កំពុង​រាលដាល​យ៉ាង​អនាធិបតេយ្យ​ក្នុង​ផ្ទៃ​បឹង​ទន្លេសាប គឺមាន​រាប់ពាន់​ខ្សែ​ហើយ​មិនឃើញ​មន្ត្រីរដ្ឋបាល​ជលផល មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​នោះទេ​។ លោក ស្វាយ សំអាត នាយផ្នែក​ស្ដីទី​នៃ​ផ្នែក​រដ្ឋបាល​ជលផល​ក្រគរ ត្រូវបាន​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​រិះគន់ថា គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​ជនល្មើស​ដែលជា​ជនជាតិខ្មែរ​និង​ជនជាតិ​យួន​ជាច្រើន​នាក់​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​យ៉ាង​មហន្តរាយ​។ ប្រភពពី​មន្ត្រីរដ្ឋបាល​ជលផល​តូចតាច​ក្នុង​ខេត្តកំពង់ឆ្នាំង មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ភុំ វិមល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តពោធិ៍សាត់ ទេនោះ​គឺ​លោក ស្វាយ សំអាត និង​មន្ត្រីរដ្ឋបាល​ជលផល​ដ​ទៃទៀត​មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ឡើយ​។បឋម

24251777_1762311647397743_342456491_n1