ខេត្តរតនគិរី៖ នរណា…នរណាក៏គេ ដឹងដែរថាបន្ទាប់ពីកាប់ឈើគ្រញូង ស្ទើរលាយផុតពូជអស់នៅ កម្ពុជានោះគេនៅចាំ បាន ថា លោកឧកញ៉ាទ្រី ភាព ទទួលបានបណ្ឌិតកិត្តិយសលើមុខ ជំនួញ ដ៏កក្រើកនៅក្នុង សង្គមហ្វេសប៊ុកម្តងរួចមក ហើយ ដែល កាលនោះ មានមតិពីគ្រប់មជ្ឈដ្ឋាន បានរិះគន់ចំៗថា លោកឧកញ៉ាទទួល បានបណ្ឌិតលើមុខជំនាញ ខាងកាប់បំផ្លាញព្រៃឈើ ប៉ុណ្ណោះ ។សេចក្ដីរាយការណ៍បាន ឲ្យដឹងថាបច្ចុប្បន្ននេះ កេរ្តិ៏ឈ្មោះរបស់លោកឧកញ៉ា ទ្រី ភាព បានលេចចេញម្ដង ទៀត ហើយ ចាប់ផ្ដើមល្បីឡើងម្ដង ទៀតគឺលោកឧកញ៉ាទ្រី ភាព ចាប់ផ្តើមដំបូងគេដឹកជញ្ជូន ឈើចេញពីស្រុកវើនសៃខេត្ត រតនគិរី ។
ក្រោមរូបភាពលេសថា ជាក្រុមហ៊ុនកាប់ឈើមានច្បាប់ និងប្រមូលឈើចាស់ទាំងនេះត្រូវបានគេខ្សឹបប្រាប់ថា ច្បាប់គឺ ក្រុម ហ៊ុន ដួងស្រួច ដែលត្រូវបានគេអះអាងថា អ្នករត់ការឈ្មោះលោក វិសាល ជាមេការបស់ក្រុមហ៊ុនលោក ឧកញ៉ា ទ្រី ភាព ។កាលពីថ្ងៃទី២៤ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ គេបានឃើញសកម្មភាពដឹក ជញ្ជូនឈើចេញពីព្រៃនិង ស្ទូចដាក់រថយន្តយីឌុប នៅជិតក្រុមហ៊ុនម៉ាងយ៉ាងខេ ស្រុកវ៉ឺនសៃ ករណីនេះ បើយោងសេចក្ដីរាយការណ៍ បុគ្គលឈ្មោះ វិសាល នោះបាន ឆ្លើយ ទទួលស្គាល់ថា ពិតជារថយន្តនឹងឈើជា របស់លោកពិតមែន។ហើយបាន អះអាងថា ជាឈើចាស់ ដែល នៅសេស សល់ មានច្បាប់គឺគាត់កាត់(ប៉េសេ)ពីក្រុមហ៊ុនដួងស្រួច។រីឯលោកកែបកត់នាយខ័ណ្ឌរដ្ឋបាលព្រៃ ឈើខេត្តរតគិរីនោះ បានប្រាប់ភ្នាក់ងារសារព័ត៌មានថាឈើនេះមានច្បាប់ដោយក្រុមហ៊ុនសុំសំអាតឃ្លាំង។បើតាមសង្កេតឃើញជាក់ស្តែងនិងបកស្រាយមន្ត្រីជំនាញគឺមានភាពមិនប្រក្រតី ត្រង់ថាក្នុងខេត្តរតនគិរីទាំងមូល គឺអត់មាន ឃ្លាំង ឬរោងម៉ាស៊ីន អារឈើឈើចាស់ៗ គឺឈើសុទ្ធតែថ្មី តែម្ដង៕
Recent Comments