ឈ្មួញ​ដុះស្លែរ​ឈ្មោះ​ លី​ ម៉េងហាក់​ជីករំលាយ​ភ្នំនៅស្រុ​កសំពៅ​លូនជិតអ​ស់​ហើយ?

ប្រជាពលរដ្ឋ​ក្នុងភូមិ​ស្រែ  ឃុំ​តា​ស្ដា បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ  លី ម៉េង​ហាក់ ជីក​រំលាយ​ភ្នំ​ព្រះ​ស្រែ  ដែលមាន​ទីតាំងនៅ​ខាង ក្រោយ​វត្ត​ស្រែ ​ឆៀង​ខាងកើត​ស្ថិតនៅ​ក្នុង ភូមិ​ស្រែ ឃុំ​តា​ស្ដា ស្រុក​សំពៅ​លូន  ធ្វើ​អាជីវកម្ម​ដើម្បី​ផលប្រយោជន៍ ​ផ្ទាល់ខ្លួនហើយ​ មន្ត្រី​អាជ្ញា ធរ​ ឃុំ​តា​ស្ដា និង​មន្ត្រី​អាជ្ញាធរ​ស្រុក​សំពៅ​លូន  កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​។  តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ បាន​ឲ្យ​ដឹងថា ក្រុម ហ៊ុន​ឈ្មួញ​ឈ្មោះ លី ម៉េង​ហាក់ អាច​ជីក​រំលាយ​ភ្នំ​ធ្វើ​អាជីវកម្ម​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន គឺមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់ឃុំ ថ្នាក់ស្រុក ក៏ដូចជា​មន្ទីរ​ពាក់ព័ន្ធ​និង​មន្ត្រីជាន់ខ្ពស់​នៅក្នុង​ខេត្តបាត់ដំបង​ផងដែរ​។ បើ​មិន​ដូច្នេះ​ទេ​មន្ត្រី​អាជ្ញាធរ​ថ្នាក់ឃុំ ថ្នាក់ស្រុក និង​មន្ទីរ​ពាក់ព័ន្ធ ចាត់វិធានការ​ទប់ស្កាត់​មិន​ឲ្យ​ក្រុមហ៊ុន​របស់​ឈ្មួញ​ឈ្មោះ លី ម៉េង​ហាក់ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ឡើយ​។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​តា​ស្ដា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​ក្រុមហ៊ុន​ទទួល​ម៉ៅការ​ជីករណ្ដៅ​ដី​ដឹក​អាចម៍ដី​សម្រាប់ធ្វើ​ផ្លូវលំ​ឈ្មោះ លី ម៉េង​ហាក់ កំពុង​ជីក​រំលាយ​ភ្នំ​នៅក្នុង​ភូមិ​ស្រែ ឃុំ​តា​ស្ដា ធ្វើ​អាជីវកម្ម​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​យ៉ាង​កំរោល​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ បញ្ហា​នេះ​ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ក៏ដូចជា​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តបាត់ដំបង ពិនិត្យឡើងវិញ​ជាបន្ទាន់​ហើយ​ចាត់វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​ឈ្មួញ​ឈ្មោះ លី ម៉េង​ហាក់ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ទៀត​។

​ប្រជាពលរដ្ឋ​ក្នុងភូមិ​ស្រែ ឃុំ​តា​ស្ដា បាន​ឲ្យ​ដឹងថា​ឈ្មួញ​ឈ្មោះ លី ម៉េង​ហាក់ ជីក​រំលាយ​ភ្នំ​ព្រះ​ស្រែ ដែលមាន​ទីតាំងនៅ​ខាងក្រោយ​វត្ត​ស្រែ​ឆៀង​ខាងកើត​ស្ថិតនៅ​ក្នុងភូមិ​ស្រែ ឃុំ​តា​ស្ដា ស្រុក​សំពៅ​លូន ធ្វើ​អាជីវកម្ម​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួនហើយ​មន្ត្រី​អាជ្ញាធរ​ឃុំ​តា​ស្ដា និង​មន្ត្រី​អាជ្ញាធរ​ស្រុក​សំពៅ​លូន កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​។ តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ឈ្មួញ​ឈ្មោះ លី ម៉េង​ហាក់ អាច​ជីក​រំលាយ​ភ្នំ​ធ្វើ​អាជីវកម្ម​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន គឺមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់ឃុំ ថ្នាក់ស្រុក ក៏ដូចជា​មន្ទីរ​ពាក់ព័ន្ធ​និង​មន្ត្រីជាន់ខ្ពស់​នៅក្នុង​ខេត្តបាត់ដំបង​ផងដែរ​។ បើ​មិន​ដូច្នេះ​ទេ​មន្ត្រី​អាជ្ញាធរ​ថ្នាក់ឃុំ ថ្នាក់ស្រុក និង​មន្ទីរ​ពាក់ព័ន្ធ ចាត់វិធានការ​ទប់ស្កាត់​មិន​ឲ្យ​ក្រុមហ៊ុន​របស់​ឈ្មួញ​ឈ្មោះ លី ម៉េង​ហាក់ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត។

ប្រជាពលរដ្ធបាន​អំពាវនាវ​ឲ្យ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ពិនិត្យមើល​សកម្មភាព​ក្រុមហ៊ុន​របស់​ឈ្មួញ​ឈ្មោះ លី ម៉េង​ហាក់ ដែល​ជីក​រំលាយ​ភ្នំ​ព្រះ​ស្រែ ធ្វើ​អាជីវកម្ម​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ផងដែរ ព្រោះ​សកម្មភាព​នេះ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ធម្មជាតិ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។ ក្នុងនោះ​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបាត់ដំបង ប្រហែលជា​ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន​ពី​ឈ្មួញ​ឈ្មោះ លី ម៉េង​ហាក់ ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​រូបនេះ​បំផ្លាញ​ភ្នំ​ព្រះ​ស្រែ ក្នុង​ឃុំ​តា​ស្ដា ស្រុក​សំពៅ​លូន ស្ទើរ​រលាយបាត់​រូបរាង​ទៅហើយ​។ លើស​នេះ​ទៅទៀត​លោក ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ដែល​ទើប​ចូលកាន់​តំណែង​ជំនួស​លោក ច័ន្ទ សុផល កាលពីពេល​ថ្មីៗ​កន្លងទៅនេះ គួរពិនិត្យមើល​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់លោក អ៊ា​ន មាឃ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបាត់ដំបង ផងដែរ​ដើម្បី​កុំ​ឲ្យ​លោក អ៊ា​ន មាឃ និង​បក្ខពួក​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​តាម​អំពើ​ចិត្ត ​៕

23899474_1759839194311655_1902289562_n