ឧត្តមសេនីយ៍ត្រី​ ឃួន ជឿន ​ឃុបឃិតបើក​ដៃឲ្យឈ្មួញ​នាំចូលទំ​និញគេចពន្ធ​និងបង់​​ពន្ធមិនគ្រប់ចូ​លតាមអំ​ពើចិត្ត​

ច្រករបៀង​ក្នុងភូមិ​ចំការ​គ  ស្រុក​ស្វាយចេក​ជាដើម  នៅតែ​ដំណើរការ​យ៉ាង​រលូន​ដដែល​។  ជាងនេះទៅទៀត​ឧ​ត្ត​ម​សេនីយ៍​ត្រី ឃួន ជឿន  មេបញ្ជាការ​យោធា​វរ​ការពារ​ព្រំ ដែន​លេខ​៥០៣ គឺជា​អ្នក​ឃុបឃិត ​បើកដៃ​ឲ្យ​មនុស្ស​ជំនិត​របស់ ខ្លួន​ប្រព្រឹត្ត​បទ ល្មើស​ ឆ្លងដែន​នាំចូល​ម៉ូតូ​គេចពន្ធ  រថយន្ត​ចង្កូត​ស្ដាំ និង​ឈើ​គ្រញូង ​ពី​ទឹកដី​សៀម​ដោយ​គ្មាន​ ខ្លាចក្រែង​អ្វី​ឡើយ​។  អ្វីដែល​គួរ​ឲ្យ​កត់ សម្គាល់​នោះ​គឺ​លោក សួន បវរ អភិបាល ខេត្ត​បន្ទាយមានជ័យ  និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​បទល្មើស​ឆ្លងដែន​តាម​ច្រករបៀង​ជាច្រើន​កន្លែង​នៅ​ក្រុង​ប៉ោយប៉ែត ស្រុក​ស្វាយចេក  ស្រុក​ថ្មពួក ស្រុក​អូរជ្រៅ និង​ស្រុក​ម៉ាឡៃ នៅតែ​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ដដែល។

មន្ត្រី​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​រស់នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ​-​សៀម នៃ​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឃួន ជឿន មេបញ្ជាការ​យោធា​វរ​ការពារ​ព្រំដែន​លេខ​៥០៣ គឺជា​អ្នក​ឃុបឃិត​ឲ្យ​មន្ត្រីក្រោមឱវាទ​២​នាក់​ប្រព្រឹត្ត​បទល្មើស​ឆ្លងដែន​ស្រេច​តែ​អំពើ​ចិត្ត​។ បទល្មើស​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​មានដូចជា ការ​នាំចូល​ម៉ូតូ​គេចពន្ធ រថយន្ត​ចង្កូត​ស្ដាំ និង​ឈើ​គ្រញូង​ជាដើម​តាម​ច្រករបៀង​ចំការ​គ ភូមិ​ចំការ​គ ឃុំ​ស្លក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ការដែល​ឧ​ត្ត​ម​សេនីយ៍​ត្រី ឃួន ជឿន ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ប៊ុន សេង មេបញ្ជាការ​យោធា​យោធភូមិភាគ​៥​ផងដែរ​។

មន្ត្រី​យោធា​នៅក្នុង​វរ​ការពារ​ព្រំដែន​លេខ​៥០៣​មួយចំនួន​បាន​បង្ហើប​ឲ្យ​ដឹងថា មនុស្ស​ជំនិត​របស់​ឧ​ត្ត​ម​សេនីយ៍​ត្រី ឃួន ជឿន ២​នាក់​ដែល​កំពុង​ល្បីល្បាញ​ខាង​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់​និង​ឈើ​គ្រញូង​នោះ​ម្នាក់​ឈ្មោះ ឆៃ និង​ម្នាក់ទៀត​ឈ្មោះ រ៉េត បុគ្គល​ទាំង​២​នាក់​នេះ​កំពុង​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មោះ ឆៃ គឺជា​អ្នករកស៊ី​នាំចូល​ម៉ូតូ​គេចពន្ធ​ពី​ប្រទេស​សៀម​តាម​ច្រករបៀង​ចំការ​គ ហើយ​ឈ្មោះ រ៉េត គឺជា​អ្នក​នាំចូល​ឈើ​គ្រញូង​ខុសច្បាប់​ពី​ទឹកដី​សៀម​តាម​ច្រករបៀង​ចំការ​គ​ដូចគ្នា​។ ការដែល​ឈ្មោះ រ៉េត និង​ឈ្មោះ ឆៃ ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត ជាពិសេស​ការនាំ​ចូល​ម៉ូតូ​គេចពន្ធ និង​ឈើ​គ្រញូង​គឺ​ដោយសារ​អាង​មាន​ឧ​ត្ត​ម​សេនីយ៍​ត្រី ឃួន ជឿន ជា​ខ្នងបង្អែក​ដ៏​រឹងមាំ​ហើយ​សូម្បីតែ​រថយន្ត​ចង្កូត​ស្ដាំ​ក៏​នៅតែមាន​គេ​លួច​នាំចូល​តាម​ច្រករបៀង​ចំការ​គ​ផងដែរ​។បឋម

23846301_1760157247613183_2013785319_n 23846350_1760157210946520_231901849_n