លោក ឱម​ យ៉ិនទៀងប្រធាន​អង្គភាពប្រ​ឆាំងអំពើពុក​រលួយមិន​គួរមើលរំ​លងរឿង​អា​ស្រូវពុករ​លួយលោក​ ទូច ឆៃ​ ប្រធាន​មន្ទីរសង្គម​កិច្ចខេត្ត​កំពង់​ចាម

សេចក្ដីរាយការណ៍​ពី​មន្ត្រី ​នៅក្នុង​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ចាម  បាន​ឲ្យ​ដឹង​ទៀតថា  ក្នុង​ថវិកា​ជិត​៤០០​លាន​រៀល​ សម្រាប់​ជួយ ​ជនរងគ្រោះ​ដោយសារ​គ្រោះ ធម្មជាតិ គឺ​លោក ទូច ឆៃ  និង​កូនប្រុស​យកទៅ​ទិញ​អំណោយ ​និង​សម្ភារៈ​ផ្សេងៗ​ចែក ជូន​ជនរង គ្រោះ​អស់​ថវិកា​ប្រមាណ​២០០​លាន​ប៉ុណ្ណោះ​។  ដូច្នេះ​លោក ទូច ឆៃ និង​កូនប្រុស ​អាច​កេងប្រវ័ញ្ច​ថវិកា​បាន​យ៉ាង ច្រើន​សម្រាប់ ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ ផ្ទាល់ខ្លួន​យ៉ាង​សុខ​ស្រួល  ហើយក៏​អាចមាន​មន្ត្រីជាន់ខ្ពស់​ក្នុង​ក្រសួង​សង្គមកិច្ច​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ផងដែរ​។ ទន្ទឹមនឹងនេះ​ប្រេងឥន្ធនៈ​ឆ្នាំ​២០១៦ ត្រូវ​ចំណាយ​មាន​១៨​លាន​រៀល និង​ឆ្នាំ​២០១៧​ត្រូវ​ចំណាយ​ជាង​២០​លាន​រៀល មិនដឹងថា​លោក ទូច ឆៃ ប្រធាន​មន្ទីរ​សង្គមកិច្ច​និង​កូនប្រុស​ប្រើប្រាស់​ប្រេងឥន្ធនៈ​ទៅលើ​បេសកកម្ម​អ្វីខ្លះ​នោះទេ​។ ហេតុនេះ​លោក វង សូត រដ្ឋមន្ត្រី​សង្គមកិច្ច ក៏ដូចជា​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនគួរ​មើលរំលង​រឿងអាស្រូវ​ពុករលួយ​របស់លោក ទូច ឆៃ ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ចាម ព្រមទាំង​បក្ខពួក​នោះឡើយ​។

រឿងអាស្រូវ​ពុករលួយ​របស់លោក ទូច ឆៃ ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ចាម និង​កូនប្រុស​ឈ្មោះ ទូច វ​ឌ្ឍ​នា ជា​ប្រធានការិយាល័យ​ហិរញ្ញវត្ថុ​និង​ផែនការ​នៃ​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ចាម គឺជា​រឿង​ដែល​មិនអាច​បិទបាំង​បានឡើយ​។ ហេតុនេះហើយ​ទើប​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ចាម បាន​អំពាវនាវ​ឲ្យ​លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច ចាត់វិធានការ​ទៅលើ​មន្ត្រី​ពុករលួយ​ឈ្មោះ ទូច ឆៃ និង ទូច វ​ឌ្ឍ​នា ជាបន្ទាន់​ព្រោះ​ក្នុង​មួយឆ្នាំៗ​មន្ទីរ​មន្ត្រី​២​នាក់​ឪពុក​និង​កូន​នេះ ឃុបឃិត​គ្នា​កេងប្រវ័ញ្ច​ថវិការដ្ឋ​រាប់រយ​លាន​រៀល​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។ ទន្ទឹមនឹងនេះ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ទូច ឆៃ និង​កូនប្រុស​ឈ្មោះ ទូច វ​ឌ្ឍ​នា ផងដែរ​ព្រោះ​ពួកគេ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។​

​ថ្មីៗ​នេះ​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​សង្គមកិច្ច​និង​អតីតយុទ្ធជន យុវនីតិសម្បទា​ខេត្តកំពង់ចាម មួយចំនួន​បាន​អំពាវនាវ​ឲ្យ​លោក គួច ចំរើន អភិបាលខេត្ត​កំពង់ចាម និង​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក ទូច ឆៃ ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ចាម ជាបន្ទាន់​។ ដោយហេតុថា​ច្រើន​ឆ្នាំ​កន្លងទៅនេះ​លោក ទូច ឆៃ និង​បក្ខពួក​មួយចំនួន​តូច​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​កេងប្រវ័ញ្ច​ថវិការដ្ឋ​ស្រេច​តែ​អំពើ​ចិត្ត​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​លោក ទូច ឆៃ ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព​ហើយ​តែង​គំរាមកំហែង​ទៅលើ​មន្ត្រី​តូចតាច​ក្នុង​មន្ទីរ​ដើម្បី​បិទបាំង​រឿងអាស្រូវ​របស់ខ្លួន​។​

​បើតាម​ប្រភពពី​មន្ត្រីរាជការ​ក្នុង​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ចាម មួយចំនួន​បាន​ឲ្យ​ដឹងថា ក្នុង​មួយឆ្នាំៗ​លោក ទូច ឆៃ និង​កូនប្រុស​បាន​កេងប្រវ័ញ្ច​ថវិការដ្ឋ​យ៉ាងតិច​៣០០​លាន​រៀល​តាមរយៈ​ការ​កឹ​ប​កេង​ថវិកា​សម្រាប់​ជួយ​ជនរងគ្រោះ​ដោយសា​គ្រោះធម្មជាតិ គឺ​ចំណាយ​ទៅលើ​អំណោយ​ក៏ដូចជា​ចំណាយ​ផ្សេងៗ​ទៀត​ជាច្រើន​ផ្នែក​។ បឋម​

23804324_387361461684820_1618210281_n