មានសេចក្តីរាយការណ៍ សកម្មភាពមកថាឧកញ៉ាសឹង សំអុល ដែលជាមន្ត្រីអាវុធហត្ថផង បាននិងកំពុងធ្វើសកម្មភាព រកស៊ីជំនួញឈើ យ៉ាងផុសផុលជាថ្មីទៀត ដោយបង្ហាញភស្តុតាងជាក់ស្តែងគឺឡានយីឌុបធំៗ អត់មានស្លាកលេខ ដឹកឈើចេញទៅស្រុកវៀតណាមទាំងស្របនិងមិនស្របច្បាប់តាមច្រកទ្វារព្រំដែននិងច្រករបៀងខណៈសមត្ថកិច្ចសម្ងំស្ងាត់ឈឹង!។តែកាលពីថ្ងៃទី៦វិច្ឆិកាឆ្នាំ២០១៧ មានការបែកធ្លាយ សម្លេងនិយាយបដិសេធ តាមប្រព័ន្ធWhatApp ប្រមាណជាង២នាទី ដោយបានអះអាងខ្លួនថា ជាឧកញ៉ាសឹង សំអុល ។ឃ្លិបសម្លេងនោះ បានលើកឡើងថា សូមជំរាបសួរ បងប្អូនអ្នកសារព័ត៌មាន ជាទីគោរព ខ្ញុំឧកញ៉ាសឹង សំអុល សុំបញ្ជាក់ប្រាប់បងប្អូនថា ក្នុងនាមជាអ្នកសារព័ត៌មាន ខ្ញុំរាប់អាន ដូចបងប្អូនចឹង! ខ្ញុំមិនដែលមាន បញ្ហាជាមួយបងប្អូនទេ!!។ចំពោះឡានអត់មានស្លាកលេខ ខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូនថា រដូវភ្លៀងធ្លាក់ ឡានវាតែងតែជាប់ផុងផាយ ចឹង!ហើយគេត្រូវការទាញ គេត្រូវការទាញ វាអាចដាច់កាប វាអាចប៉ះកាងឡានខ្លះ ដូចបងប្អូនខ្ញុំដែលគាត់បានបញ្ជាក់ហើយថា នៅមានជ័យ ដែលឡានខូចនោះ ឃើញទេ ឡានអត់មានកាងទេ ចឹង!ស្លាកលេខ គេចាប់នៅក្នុងកញ្ចក់និងកាប៊ីន ចឹង!ឡានមួយមានស្លាកលេខមួយ គ្រប់ឡាន មិនមែន បងប្អូនដែលនិយាយ ថាឡានមួយគ្មានស្លាកលេខ មិនមែនទេ បងប្អូនត្រូវយល់ថា ប៉េសេចេញម្ដង ឡាន១០គ្រឿងជាង គឺមានប៉េសេ គ្រប់លេខឡានទាំងអស់ ហើយបងប្អូនមិនជឿទេ បងប្អូនទៅសួរ រដ្ឋបាលព្រៃឈើ តើឡានហ្នឹង!មានច្បាប់ ហើយមានស្លាកលេខដែរអត់? ។ពេលដែលគេធ្វើចេញ គឺមានស្លាកលេខ បង្ហោះគ្រប់ថ្នាក់បណ្ដាស្ថាប័ន ដូចជាចៅហ្វាយខេត្ត ដូចជាប៉ូលិស ប៉េអឹម រដ្ឋបាលព្រៃឈើ ដែលជាជំនាញពាក់ព័ន្ធ។ ចឹង!សុំបងប្អូន កុំយល់ច្រឡំ ខ្ញុំសូមបញ្ជាក់ថា ក្នុងនាម បងប្អូនកុំរករឿងខ្ញុំអី! ណាខ្ញុំសូមបិណ្ឌបាត !!។សូមអង្វរបងប្អូនថាយើងសុខចិត្ត រាប់អានគ្នា បងប្អូនខ្វះខាត មករកខ្ញុំបាន តែខ្ញុំរកស៊ីត្រឹមត្រូវ ហើយខ្ញុំមិនទៅវៀតណាមទេ ខ្ញុំស្បថជូនបងប្អូន ថាបើសិនជាខ្ញុំមានទៅវៀតណាមនោះ កន្លែងណាបងប្អូនតាម ឲ្យជាប់ ហើយពិតឬអត់ ថាខ្ញុំម៉ោខ្ញុំនឹងទទួល។ប៉ុន្តែបើខ្ញុំត្រឹមត្រូវ បងប្អួនយើងត្រូវតែរាប់អានគ្នា ត្រឹមត្រូវក៍ខ្ញុំជួយ បងប្អូនដែរ ខ្ញុំនិយាយចឹង! ខ្ញុំបើកចិត្ត ថាជួយបងប្អូន តាមលទ្ធភាព ដែលខ្ញុំឲ្យ បងប្អូនឈប់រករឿង ដុកដោលខ្ញុំទៅ។ឃ្លិបសម្លេងបានអះអាងទៀតថារដូវប្រាំងហើយមិនមែនចេញ តែខ្ញុំទេ បន្តិចចេញច្រើនណាស់ តាមផ្លូវខ្ញុំ ព្រោះគេទាក់ទងខ្ញុំបង់ថ្លៃផ្លូវខ្ញុំ ព្រោះផ្លូវនេះ ខ្ញុំធ្វើអស់ជាង១លានដុល្លារ ចឹង!គេសុំខ្ញុំដើរលើផ្លូវ ក្រុមហ៊ុនគេ៣-៤ណោះ សុំដើរលើហ្នឹង! ចឹង!ជំរាបបងប្អូន ឲ្យបានដឹងថាចឹង! វាឥឡូវមានតែខ្ញុំដើរ មើលឃើញតែខ្ញុំម្នាក់ចឹង!ហើយ ខ្ញុំត្រឹមត្រូវទេ សុំចិត្តបងប្អូនកុំមានចឹង!អី។គេមិនដឹងថា សម្លេងនេះ ជាសម្លេងពិតរបស់ឧកញ៉ាសឹង សំអុល ឬយ៉ាងណានោះទេព្រោះគ្មានអ្នកណាប្តឹងឲ្យសមត្ថកិច្ចធ្វើកោសល្យវិច្ច័យបាននៅឡើយ។ទោះជាយ៉ាងណា កន្លងមកមានសេចក្តីរាយការថាព្រៃឈើក្នុង ស្រុកកោះញែក ខេត្តមណ្ឌលគិរី ប្រឈមនឹងការវិនាស ដោយសារក្រុមហ៊ុនខេសាន់ម៉ាស្ទរ័ដែលគេដឹងថាមានលោក សឹង សំអុល (ឧកញ៉ា សឹង សំអុល) ជាប្រធាន។មេឈ្មួញ សឹង សំអុល បានប្រើយីហោ ក្រុមហ៊ុនម៉ាស្ទ័រខេសាន់ ដើម្បីកាប់ឈើ និងដឹកជញ្ជូនឈើ ចេញពីស្រុកកោះញែក ដោយគ្មានសមត្ថកិច្ច ណាហ៊ានប៉ះពាល់ឡើយបើទោះជាពេលថ្មីៗនេះសមត្ថកិច្ចចាប់ឃាត់បានជាក់់ស្តែងក៏ដោយក៏ត្រូវបានគេអន្តរាគមន៍ដោះលែង។សារព័ត៌មាននានា បានផ្សាយថា ក្នុងបរិវេណដី សម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនម៉ាស្ទ័រខេសាន់ គ្មានសល់ឈើទៀតទេ ដូច្នេះឈើដែលមេឈ្មួញ សឹង សំអុល ដឹកជញ្ជូនទៅវៀតណាម យ៉ាងពេញបន្ទុក នាពេលបច្ចុប្បន្ន គឺកាប់នៅក្នុងតំបន់ ដែនជម្រកសត្វព្រៃភ្នំព្រេច និងព្រៃការពារដែលនៅក្បែរៗ ដីសម្បទាន ក្រុមហ៊ុនម៉ាស្ទ័រខេសាន់។មេឈ្មួញ សឹង សំអុល មានឈ្មោះក្នុងបញ្ជីខ្មៅរបស់ប្រមុខរដ្ឋាភិបាលដោយសារសម្តេចបានលើកក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៥មករាឆ្នាំ២០១៦ តែគ្មាន មន្ត្រីអាជ្ញាធរឬ សមត្ថកិច្ចណា ហ៊ានប៉ះពាល់មេឈ្មួញ សឹង សំអុល នោះឡើយរាប់ទាំងក្រុមបង្ក្រាបដឹកនាំដោយលោកនាយឧត្តមសេនីយ៍សៅសុខាមេបញ្ជាការប៉េអឹមផ្ទៃប្រទេសក៏មិនអាចធើអីសឹងសំអុលបានដែរ?៕
Recent Comments