អំពើដ៏អាក្រក់របស់អ្នកស្រី ធុច សាម៉ាឌី គឺជារឿង ដែលប្រធានសាខាកាំកុងត្រូល ខេត្តបាត់ដំបង និងលោក ម៉ក់ ពេជ្ជរិទ្ធ ដែល ជាអគ្គនាយកកាំកុងត្រូល មិនគួរមើលរំលងត ទៅទៀតទេហើយត្រូវចាត់វិធាន ការតាមច្បាប់ទៅលើមន្ត្រី ខិលខូច។ ប្រភពពីប្រជាពលរដ្ឋ ក្នុងឃុំសន្តិភាព បានឲ្យដឹងថា ឈ្មួញនាំចូលសាច់មាន់ ស្លាបមាន់ ជង្គង់មាន់ គ្រឿងក្នុងជ្រូក និងប្រហិតខូចគុណភាពមានដូចជាឈ្មោះ ចែភាព ឈ្មោះ ចែរៀម ឈ្មោះ ចែរ៉ា ឈ្មោះ ពូបូ ឈ្មោះ តាលិន និងឈ្មោះ វ៉ាន់នី ជាដើមហើយមិនឃើញអ្នកស្រី ធុច សាម៉ាឌី មន្ត្រីកាំកុងត្រូលប្រចាំច្រកភ្នំដីចាត់វិធានការបង្ក្រាបឡើយ។ អ្នកស្រី ធុច សាម៉ាឌី បានឃុបឃិតឲ្យឈ្មួញដូចរៀបរាប់ឈ្មោះខាងលើនេះនាំប្រភេទទំនិញដូចខាងលើពីទឹកដីសៀម ចូលទឹកដីខ្មែរយ៉ាងពេញបន្ទុក ហើយបែរជាគាបសង្កត់អាជីវករនិងឈ្មួញតូចតាចដោយគ្មានសេចក្ដីអៀនខ្មាស។
ដោយមានការអំពាវនាវឲ្យលោក ម៉ក់ ពេជ្ជរិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម ចាត់វិធានការទៅលើអ្នកស្រី ធុច សាម៉ាឌី មន្ត្រីកាំកុងត្រូលប្រចាំច្រកទ្វារគីឡូ១៣ហៅច្រកភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង ជាបន្ទាន់។ ដោយហេតុថាមួយរយៈពេលកន្លងទៅនេះអ្នកស្រី ធុច សាម៉ាឌី បានប្រើតួនាទីនិងអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងកំរោល ហើយគាបសង្កត់ទៅលើប្រជាពលរដ្ឋទន់ខ្សោយដោយគ្មានញញើតអ្វីទាំងអស់។ ប្រជាពលរដ្ឋបានលើកឡើងថា នៅពេលពួកគាត់នាំចូលទំនិញជាគ្រឿងឧបភោគបរិភោគបន្តិចបន្តួចដើម្បីបានប្រាក់ចំណូលចិញ្ចឹមជីវិតត្រូវអ្នកស្រី ធុច សាម៉ាឌី គាបជំរិតយកលុយយ៉ាងពេញបន្ទុក ហើយគេបែរជាអនុញ្ញាតឲ្យឈ្មួញនាំចូលទំនិញជាប្រភេទចំណីអាហារខូចគុណភាព និងមានផ្ទុកសារធាតុគីមីពីទឹកដីសៀមចូលទឹកដីខ្មែរតាមអំពើចិត្ត។
ប្រជាពលរដ្ឋបានរិះគន់ខ្លាំងៗទៅលើអ្នកស្រី ធុច សាម៉ាឌី ដែលជាមន្ត្រីកាំកុងត្រូលច្រកភ្នំដី ក្រោយពេលអ្នកស្រីបានប្រើអំណាចគាបសង្កត់ប្រជាពលរដ្ឋហួសហេតុ ហើយប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើនគ្មានញញើតអ្វីទាំងអស់។ ការរិះគន់ខ្លាំងទៅលើអ្នកស្រី ធុច សាម៉ាឌី បានកើតឡើងក្រោយពេលមានការបង្ក្រាបរទេះផ្ទុកសាច់ជ្រូករបស់អាជីវករម្នាក់នៅឃុំសន្តិភាព ស្រុកសំពៅលូន កាលពីថ្ងៃទី០១ ខែវិច្ឆិកា នៅលើស្ពានអូរព្រំដែនកម្ពុជា-សៀម។ សកម្មភាពរបស់អ្នកស្រី ធុច សាម៉ាឌី ត្រូវមន្ត្រីអាជ្ញាធរនិងប្រជាពលរដ្ឋក្នុងឃុំសន្តិភាព ស្រុកសំពៅលូន រិះគន់ថាបង្ក្រាបបានតែអាជីវករនិងពលរដ្ឋទន់ខ្សោយ ចំណែកឈ្មួញធំៗដែលនាំចូលសាច់ជ្រូក សាច់មាន់ ត្រី និងប្រហិតខូចគុណភាពរាប់តោនក្នុងមួយថ្ងៃៗមិនឃើញអ្នកស្រី ធុច សាម៉ាឌី ចាត់វិធានការបង្ក្រាបតាមតួនាទីរបស់ខ្លួនឡើយ។បឋម
Recent Comments