លោក​ ស៊ាន​ ស៊ីណាត​​មេកាំកុងត្រូល​ខេត្តបន្ទាយ​មានជ័យ​ប្រព្រឹត្ត​អំពើពុករ​លួយជា​ចំ​ហរ

ប្រភពពី​មន្ត្រី​ និង​សមត្ថកិច្ច​នៅ​ច្រកទ្វារ​អន្តរ ជាតិ​ប៉ោយប៉ែត  បាន​ឲ្យ​ដឹងថា​លោក ស៊ាន  ស៊ី​ណាត ប្រធាន​ក្រុម មន្ត្រី​កាំ កុង ត្រូល ​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ ​ប៉ោយប៉ែត  និង​ជា​ប្រធាន ​សាខា​កាំកុងត្រូល​ខេត្តបន្ទាយ  មានជ័យ គឺជា​អ្នកទទួល ខុសត្រូវ​ធំជាង គេ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា  ប្រសិនបើ​គ្មាន​ការឃុបឃិត​ បើកដៃ​ពី​សំណាក់​លោក ស៊ាន  ស៊ី​ណាត និង​បក្ខពួក​ទេនោះ​គឺ​គ្មាន​ឈ្មួញ​ណា​អាច​នាំចូល​គ្រឿងក្នុង​ជ្រូក​១៧​កេស និង​ចំណីអាហារ​ខូចគុណភាព​ជាច្រើន​ប្រភេទ​ទៀត​ពី​ទឹកដី​សៀម​មក​ទឹកដី​ខ្មែរ​បានឡើយ​។ ទាល់តែ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​កាំកុងត្រូល​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ទើប​ឈ្មួញ​អាច​នាំ​គ្រឿងក្នុង​ជ្រូក សាច់មាន់ ឆ្លឹ​ង​មាន់ ស្លាបមាន់ និង​ប្រហិត​ខូចគុណភាព​ចូល​តាម​ច្រក​ប៉ោយប៉ែត មក​បំផ្លាញ​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​តាម​អំពើ​ចិត្ត​។

សមត្ថកិច្ច​​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​បង្ហើប​ឲ្យ​ដឹងថា​គ្រឿង​ចំណីអាហារ​ខូចគុណភាព​ដូចជា គ្រឿងក្នុង​ជ្រូក សាច់មាន់ ស្លាបមាន់ ជង្គង់​មាន់ និង​ប្រហិត​មាន​លាយ​សារធាតុ​គីមី​នៅតែ​ត្រូវ​ឈ្មួញ​នាំចូល​ពី​ទឹកដី​សៀម​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​យ៉ាង​ពេញបន្ទុក​។ ជាក់ស្ដែង​កាលពី​ល្ងាច​ថ្ងៃទី​០៥ ខែវិច្ឆិកា កន្លងទៅ​ថ្មីៗ​នេះ​មាន​ឈ្មួញ​លួចលាក់​នាំចូល​គ្រឿងក្នុង​ជ្រូក​១៧​កេស​ស្នោ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​យ៉ាង​រលូន ហើយ​ពលរដ្ឋ​ខ្មែរ​ដែល​ប្រទះឃើញ​បាន​រាយការណ៍​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​ត្រួតពិនិត្យ​។ ដោយហេតុថា​គ្រឿងក្នុង​ជ្រូក​ទាំង​១៧​កេស​ស្នោ​នោះ​អាចមាន​លាយ​សារ​ធាតុគីមី​ដើម្បី​រក្សា​គុណភាព ហើយ​សារធាតុ​គីមី​នោះ​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នកទិញ​គ្រឿងក្នុង​ជ្រូក​យកទៅ​ចំអិន​ទទួលទាន​។

​ ​ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា គ្រឿងក្នុង​ជ្រូក​ទាំង​១៧​កេស​ដែល​ឈ្មួញ​នាំចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត កាលពី​ល្ងាច​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៧ ត្រូវបាន​ឈ្មួញ​លើកដាក់​រថយន្ត​ហាយ​ឡេ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ ដែលមាន​ស្លាក​លេខ​2AH-0279 ដើម្បី​យកទៅ​ចែកចាយ​តាម​បណ្ដា​ខេត្ត​នានា ហើយក៏​អាច​ចូល​មកដល់​រាជធានី​ភ្នំពេញ​ផងដែរ​។ ទីតាំង​ដែល​ក្រុម​ឈ្មួញ​ផ្ទេរ​គ្រឿងក្នុង​ជ្រូក​១៧​កេស​ពីរ​ទេះ​ទៅ​រថយន្ត​ហាយ​ឡេ​ន​ឌ័​រ គឺធ្វើឡើង​នៅ​ភូមិ​ក្បាលស្ពាន​១ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ​កម្ម​ការ​អូស​រទេះ​បាន​បញ្ជាក់ថា ទំនិញ​នៅក្នុង​កេស​ស្នោ​ទាំង​១៧​នោះ ជា​ប្រភេទ​គ្រឿងក្នុង​ជ្រូក​ចម្រុះ​ហើយក៏​មានការ​បង់លុយ​ឲ្យ​មន្ត្រី​កាំកុងត្រូល​នៅ​ច្រក​ប៉ោយប៉ែត​រួចរាល់​ផងដែរ​។ ដូច្នេះ​លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ក្រសួងពាណិជ្ជកម្ម គួរពិនិត្យមើល​អំពើពុករលួយ​របស់លោក ស៊ាន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ និង​បក្ខពួក​ខ្លះ​ផង​ព្រោះ​ពួកគេ​កំពុង​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ចំណីអាហារ​គ្រឿងឧបភោគ​បរិភោគ​មាន​លាយ​សារ​ធាតុគីមី និង​ខូចគុណភាព ​៕

23364801_382361602184806_486454168_n