ខេត្តតាកែវ៖ សង្វៀនបញ្ជល់មាន់អត់ច្បាប់ ដ៏ធំថ្មីមួយស្ថិតនៅក្នុងភូមិ ត្រពាំងលើក ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បានបើក សម្ពោធឱ្យដំណើរ ការកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ កន្លងទៅនេះ។ សង្វៀនបញ្ជល់មាន់ ប្រជាពលរដ្ឋស្រុក បាទី ខេត្តតាកែវ បានបញ្ជាក់ថា រហូតមកដល់ដើមខែវិច្ឆិកា ឆ្នាំ២០១៧នេះ កន្លែងបញ្ជល់មាន់ដ៏ធំមួយនៅមូលដ្ឋានពួកគាត់បានដំណើរការជិតមួយឆ្នាំទៅហើយ តែសមត្ថកិច្ចជំនាញមិនបង្ក្រាបឡើយ។ ប្រភពដដែលបានបញ្ជាក់ថា បើសមត្ថកិច្ចមិនបង្ក្រាបគឺមានតែសមត្ថកិច្ចគ្មានសមត្ថភាពបង្ក្រាបឬក៏សមត្ថកិច្ចមានជាប់ពាក់ព័ន្ធផលប្រយោជន៍ជាមួយកន្លែងបញ្ជល់មាន់ទើបមិនហ៊ានបង្ក្រាប។ចំពោះមុខបញ្ហាខាងលើនេះលោក ង៉ាន់ សារី អធិការនគរបាលស្រុកបាទីនិងលោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ទំនងជាបានផលប្រយោជន៏ទើបមិនហ៊ានបង្រ្កាប ។សង្វៀនបញ្ជាល់មាន់ជាច្រើនកន្លែងនៅតែមានបើកឲ្យដំណើរការនៅទូទាំងប្រទេសកម្ពុជា បើទោះជាសមត្ថកិច្ចបានបង្ក្រាបជាបន្តបន្ទាប់យ៉ាងណាក៏ដោយ។ មានសង្វៀនបញ្ជល់មាន់ខ្លះបើកដំណើរការមួយរយៈត្រូវបានសមត្ថកិច្ចបង្ក្រាប ហើយមានខ្លះទៀតបើករាប់ឆ្នាំ តែគ្មានការបង្ក្រាបឡើយខណៈសង្វៀនបញ្ជល់មាន់ ឬបនល្បែងទាំងនោះមានមន្ត្រីធំជាខ្នងបង្អែក ដែលបញ្ហានេះបង្កជាការព្រួយបារម្ភដល់ប្រជាពលរដ្ឋមូលដ្ឋាន ព្រោះបនល្បែងស៊ីសងមិនបានផ្តល់ផលល្អដល់ការអភិវឌ្ឍសង្គមជាតិឡើយ គឺបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម។បញ្ហាខាងលើនេះសារពត៌មានយើងមិនទាក់ទងលោក ង៉ាន់ សារី អធិការនគរបាលស្រុកបាទីនិងលោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវបានទេនៅថៃ្ងនេះព្រោះគ្មានលេខទូរស័ព្ទ៕
Recent Comments