សមត្ថកិច្ចពាក់ព័ន្ធមួយ ចំនួនបានឲ្យដឹងថាលោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាល ព្រៃឈើខេត្តត្បូងឃ្មុំ មានដាក់កូនចៅពង្រាយ តាមប៉ុស្ដិ៍ជជុះច្រើន កន្លែងដើម្បីគាបយកលុយ ពីក្រុមឈ្មួញដឹកជញ្ជូន ឈើចេញទៅស្រុកយួន។ មនុស្សដែលលោក គឹម ឈុនលី ប្រើឲ្យឈរជើងតាមប៉ុស្ដិ៍ជ ជុះទាំងនោះសុទ្ធតែមានជំនាញ ខាងបើកបររថយន្តប្រដេញ តាមរថយន្តដឹកឈើឲ្យចូលបង់លុយ ហើយជួនការគេកាក់ឃាត់រថយន្តដឹកឈើរួចដោះលែងវិញស្ងាត់ៗដោយគាបយកលុយបានយ៉ាងច្រើន។ ប៉ុស្ដិ៍ជជុះដែលលោក គឹម ឈុនលី បង្កើតឡើងគឺផ្ទុយពីបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូច្នេះលោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ គួរពិនិត្យឡើងវិញខ្លះផងកុំបណ្ដោយឲ្យលោក គឹម ឈុនលី ធ្វើអ្វីៗស្រេចតែអំពើចិត្តទៀត។ ជាពិសេសលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម មិនគួរមើលរំលងអំពើពុករលួយរបស់លោក គឹម ឈុនលី មេរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ។
ប្រភពពីមន្ត្រីរដ្ឋបាលព្រៃឈើតូចតាចក្នុងខេត្តត្បូងឃ្មុំ បានឲ្យដឹងថាចៅហ្វាយនាយរបស់ពួកគេគឺលោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ កំពុងប្រើអំណាចដើម្បីប្រមូលលុយតាមរបៀបពុករលួយដោយគ្មានញញើតអ្វីទាំងអស់។ ប្រភពបានឲ្យដឹងទៀតថាលោក គឹម ឈុនលី បានប្រើមនុស្សម្នាក់ឈ្មោះ ភ័ក្ត្រ ដែលមិនមែនជាមន្ត្រីរដ្ឋបាលព្រៃឈើឲ្យបង្កើតប៉ុស្ដិ៍ជជុះគាបជំរិតយកលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើស្រេចតែអំពើចិត្ត។ សូម្បីតែប្រជាពលរដ្ឋដែលរកស៊ីដឹកអុស ដឹកជន្លង់ម្រេចបន្តិចបន្តួចដើម្បីបានប្រាក់ចំណូលចិញ្ចឹមជីវិត ក៏ត្រូវឈ្មោះ ភ័ក្ត្រ គាបជំរិតយកលុយតាមអំពើចិត្តដែរ ព្រោះមានបទបញ្ជាយ៉ាងច្បាស់លាស់ពីសំណាក់លោក គឹម ឈុនលី មេរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ។
ប្រភពដែលស្និទ្ធនឹងលោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ បានឲ្យដឹងថាឈ្មោះ ភ័ក្ត្រ មិនមែនជាមន្ត្រីរដ្ឋបាលព្រៃឈើនោះទេ ប៉ុន្តែលោក គឹម ឈុនលី បានផ្ដល់តួនាទីឲ្យប្រដេញកាក់រថយន្តដឹកជញ្ជូនឈើគ្រប់ប្រភេទនៅលើផ្លូវជាតិលេខ៧ និងផ្លូវជាតិលេខ៨ ជំរិតយកលុយពីឈ្មួញ។ ពេលខ្លះសូម្បីតែរថយន្តរបស់ប្រជាពលរដ្ឋដឹកអាចម៍មាន់អាចម៍គោទៅដាក់ចំការក៏ឈ្មោះ ភ័ក្ត្រ ជំរិតយកលុយថ្លៃបាយពី៤ម៉ឺនទៅ៦ម៉ឺនរៀលដែរ ដោយអះអាងថាយកទៅឲ្យលោក គឹម ឈុនលី ដែលជាមេរបស់ខ្លួន។ តាមរយៈសកម្មភាពរបស់ឈ្មោះ ភ័ក្ត្រ គឺលោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តត្បូងឃ្មុំ អាចប្រមូលលុយបានយ៉ាងច្រើនយកទៅធ្វើមានធ្វើបានផ្ទាល់ខ្លួន ព្រោះឈ្មួញដឹកជញ្ជូនឈើឆ្លងកាត់គ្រប់ផ្លូវជាតិ និងខេត្តត្បូងឃ្មុំ គេចមិនផុតពីកណ្ដាប់ដៃរបស់លោក គឹម ឈុនលី ។បឋម
Recent Comments