ប្រភពពីមន្រ្តីតូចតាច បានអោយដឹងថាទំរាំបានឡើងកាន់ តំណែងជាមេប៉ុស្តិ៏ព្រែកចាកនេះ គាត់បានចាយអស់លុយ ច្រើន ណាស់ឪឡូវ ត្រូវការស្រង ដើមមកវិញ ដោយមិនញញើត ទៅនិងអង្គភាព ប្រឆាំងអំពើពុករលួយបន្តិច ណាឡើយព្រោះ អាង អ្នកធំឈរ នៅពីក្រោ យខ្នងចាំជូយ ។
លោក ជុំ ប៊ុណ្ណារ័ត្ន មេនគរបាលអន្តោប្រវេសន៍ ច្រកព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត កំពុងល្បីល្បាញ ខាងប្រើអំណាចប្រមូល លុយតាមរបៀបពុករលួយពីក្រុមឈ្មួញ នាំចូលទំនិញតាមច្រកនេះ ហើយសូម្បីតែទំនិញនាំចូលស្របច្បាប់ មានឯកសារបង់ពន្ធ ត្រឹមត្រូវក៏ចៀសមិនផុត ពីបង់លុយឲ្យលោក ជុំ ប៊ុណ្ណារ័ត្ន តាមការកំណត់ដែរ។ បញ្ហានេះជារឿង ដែលថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ មិនគួរមើលរំលងតទៅទៀតទេ ហើយត្រូវចាត់វិធានការទប់ស្កាត់ ប្រកបដោយប្រសិទ្ធភាព ។ ដោយហេតុថាលោក ជុំ ប៊ុណ្ណារ័ត្ន មេនគរបាល អន្តោប្រវេសន៍ច្រកព្រែកចាក ក្នុងការប្រព្រឹត្តអំពើពុករលួយ កំពុងធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ ស្ថាប័ននគរបាលជាតិទាំងមូល ហើយផលប្រយោជន៍ បានទៅមន្ត្រីពុករលួយ ដែលធ្វើអ្វីៗតាមអំពើចិត្ត ។
តាមប្រភពពីក្រុមអ្នករត់ការឯកសារនាំចូលទំនិញតាមច្រកទ្វារអន្តរជាតិព្រែកចាក បានឲ្យដឹងថា នគរបាលអន្តោប្រវេសន៍ប្រចាំច្រកនេះដែលនៅក្រោមការគ្រប់គ្រងរបស់លោក ជុំ ប៊ុណ្ណារ័ត្ន កំពុងប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកគ្មានញញើតអ្វីឡើយ។ ក្រុមអ្នករត់ការឯកសារបានឲ្យដឹងថា ទោះបីក្រុមហ៊ុនពួកគេនាំចូលទំនិញស្របច្បាប់មានឯកសារបង់ពន្ធគយជូនរដ្ឋត្រឹមត្រូវយ៉ាងណាក៏ដោយ ក៏ក្នុង១រថយន្តតូចឬរថយន្តធំ ឬ១កុងតឺន័រត្រូវបង់លុយលើតុក្រោមតុឲ្យលោក ជុំ ប៊ុណ្ណារ័ត្ន យ៉ាងច្រើនបន្ថែមទៀតទើបអាចដឹកជញ្ជូនទំនិញពីទឹកដីយួនចូលទឹកដីខ្មែរដោយគ្មានការរំខាន។ អំពើពុករលួយរបស់លោក ជុំ ប៊ុណ្ណារ័ត្ន និងបក្ខពួកកំពុងធ្វើឲ្យឈ្មួញនិងអាជីវករឬក្រុមហ៊ុនដែលនាំចូលទំនិញពីស្រុកយួន រិះគន់កាន់តែខ្លាំងឡើងៗព្រោះត្រូវបង់លុយក្រៅផ្លូវការឲ្យក្រុមមន្ត្រីពុករលួយកាន់តែច្រើនឡើងៗ។
ប្រភពពីសមត្ថកិច្ចតូចតាចនៅច្រកទ្វារអន្តរជាតិព្រែកចាក ស្រុកកំពង់ត្រាច ខេត្តកំពត បានឲ្យដឹងថាការដែលលោក ជុំ ប៊ុណ្ណារ័ត្ន ហ៊ានប្រើអំណាចប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន គឺដោយសារអាងមានខ្នងបង្អែកយ៉ាងរឹងមាំនៅក្នុងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ។ សូម្បីតែប្រជាពលរដ្ឋខ្មែរដែលឆ្លងដែនចូលទៅពិនិត្យនិងព្យាបាលជំងឺនៅស្រុកយួនក៏ត្រូវក្រុមមន្ត្រីនគរបាលអន្តោប្រវេសន៍បក្ខពួករបស់លោក ជុំ ប៊ុណ្ណារ័ត្ន ប្រើវិធីគាបយកលុយស្រេចតែអំពើចិត្តដែរ។ ជាងនេះទៅទៀតលោក ជុំ ប៊ុណ្ណារ័ត្ន និងបក្ខពួកឃុបឃិតជាមួយសមត្ថកិច្ចគយនិងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតបើកដៃឲ្យឈ្មួញនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់កាន់តែច្រើនឡើងៗដើម្បីជាថ្នូរនឹងផលប្រយោជន៍។ បញ្ហានេះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនិងអគ្គស្នងការនគរបាលជាតិមិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះគ្រាន់តែក្នុងមួយរយៈពេលខ្លីសោះលោក ជុំ ប៊ុណ្ណារ័ត្ន ប្រើអំណាចប្រព្រឹត្តអំពើពុករលួយល្បីឈ្មោះយ៉ាងខ្លាំងមិធ្លាប់មាន៕បឋម
Recent Comments