លោក​ ទី ប៊ុនឡង់​ប្រធាន​ការិយាល័យគ​យច្រក​ទ្វារអន្តរជាតិព្រំ​ប្រព្រឹត្តអំពើពុ​ករលួយ​ដល់​ឆ្អឹង

មន្ត្រី​គយ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករមួយចំនួន​បានឲ្យ​ដឹងថា  លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ ​និង​រដ្ឋាករ​ច្រកទ្វារ​អន្តរជាតិ​ព្រំ  ខេត្ត​ប៉ៃលិនហ៊ាន​ ប្រព្រឹត្ត​អំពើពុករលួយ ពី​ប្រជាពលរដ្ឋ​តូចតាច​យ៉ាង​ពេញបន្ទុក ​។ ផ្ទុយទៅវិញ​បែរជា​លោ ក ទី ប៊ុន​ឡង់ បាន​ឃុបឃិត​បើកដៃ ​ឲ្យ​ឈ្មួញ​ធំៗ​នាំ​ទំនិញគេចពន្ធ  ទំនិញ​បង់ពន្ធ​មិន​គ្រប់​ និង​ទំនិញ​ខុសច្បាប់​ចូល​តាម ​ច្រកទ្វារ អន្តរជាតិ​ព្រំ យ៉ាង​គគ្រឹកគគ្រេង​ ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ គឺជា​អ្នក​បើកដៃ​ឲ្យ​លោក ទី ប៊ុន​ឡង់ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត ហេតុនេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់​។ ករណី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន កំពុង​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ។

ប្រភពពី​ក្រុម​ឈ្មួញ​និង​អាជីវករ​មួយចំនួន​ដែល​រកស៊ី​នាំ​ទំនិញ​ពី​ប្រទេស​សៀម​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន បាន​អំពាវនាវ​ឲ្យ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ជាបន្ទាន់​។ តាម​ក្រុម​ឈ្មួញ​និង​អាជីវករ​ទាំងនោះ​បានបញ្ជាក់​ថា​ពួកគេ​កំពុង​ពិចារណា​ឈប់​នាំចូល​ទំនិញ​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ តទៅទៀត​ព្រោះ​លោក ទី ប៊ុន​ឡង់ មេ​គយ​យ​ច្រកទ្វារ​អន្តរជាតិ​ព្រំ​ដែល​មានការ​បើកដៃ​ពី​លោក សំ សុវណ្ណារិទ្ធ ប្រធាន​សាខាគយ​ខេត្ត​ប៉ៃលិន កំពុង​គាប​យកលុយ​លើ​តុ​ក្រោម​តុ​ពី​ពួកគេ​កាន់តែ​ច្រើនឡើងៗ​។ ​សូម្បីតែ​ពលរដ្ឋ​ដែល​រកស៊ី​ដឹក​បន្លែបង្ការ​និង​ផ្លែឈើ​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ ក៏ត្រូវ​មន្ត្រី​គយ​ប្រចាំ​ច្រក​នេះ​ជំរិត​យកលុយ​ដែរ ​។​

​ ប្រជាពលរដ្ឋ​ដែល​ប្រមូលផ្តុំ​គ្នា​តវ៉ា​បាន​ឲ្យ​ដឹងថា​ពួកគាត់​ដឹកទំនិញ​ក្នុង​មួយ​ជើង​នៅសល់​កម្រៃ​មិន​ដល់​២០០០០​រៀល​ផង​ទេ ហើយ​បែរជា​ត្រូវ​មន្ត្រី​គយ​ក្រោម​ការគ្រប់គ្រង​របស់លោក ទី ប៊ុន​ឡង់ ជំរិត​យកលុយ​ពី​ពួកគាត់​ក្នុង​មួយ​ម៉ូតូ​ពី​១០០០០​រៀល ទៅ​២០០០០​រៀល ដូច្នេះ​ពួកគាត់ មាន​លុយ​ឯណា​សល់​ទុក​ទិញ​អង្ករ​ច្រក​ឆ្នាំង​។ ពលរដ្ឋ​បាន​លើកឡើងថា មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃលិន មុនៗ​មិន​គាបសង្កត់​ពួកគាត់​ដល់​ថ្នាក់​ហ្នឹង​ទេ​ប៉ុន្តែ​ឥឡូវនេះ​លោក ទី ប៊ុន​ឡង់ កំពុង​ពុករលួយ​ដល់ឆ្អឹង។​បឋម

IMG_2498 srnews-759 ទី-ប៊ុនឡុង