ប្រឡា​យអូរអា​គុជ និង​ប្រឡាយ​ទួលសំពៅ​គេចាក់​ដីរំលោ​ភយកធ្វើ​ជាកម្ម​សិទ្ធ

ប្រឡាយ​អូរ​អា​គុជ  និង​ប្រឡាយ​ទួល​សំពៅ ​នៅក្នុង​ខណ្ឌ​សែន​សុខ  ត្រូវបាន​ប្រជាពលរដ្ឋ​បញ្ជាក់ថា  មិន​ត្រឹម​តែមាន​តួ នាទី​រំដោះ ​ជំនន់​ទឹកភ្លៀង​ពី​ខណ្ឌ​សែន​សុខ ​នោះទេ តែ​ក៏​អាច​រំដោះ​ជំនន់​ ទឹកភ្លៀង​ចេញពី​ខណ្ឌទួល គោក​ផងដែរ​។  ប្រភព​ដដែល​បាន​ បញ្ជាក់ថា  ដើមឡើយ​ប្រឡាយ​ទាំងពីរ​ មាន​ទំហំ​ធំ​ណាស់​ដែល ​កន្លែង​ខ្លះ​មាន​ទទឹង​រហូត ដល់​ទៅ​៣០​ម៉ែត្រ  និង​មាន​បណ្តោយ ​រាប់គីឡូម៉ែត្រ តែ​បច្ចុប្បន្ននេះ​ប្រឡាយ​រួម​តូច និង​កំពុង​គោក​រាក់​យ៉ាងខ្លាំង​ដែល​ធ្វើ​ឲ្យ​ជំនន់​ទឹកភ្លៀង​ម្តងៗ​ហៀរ​លិច​ដងផ្លូវ​រាប់​ម៉ោង​ទើប​ស្រកអស់។​

ប្រជាពលរដ្ឋ​រស់នៅ​ខណ្ឌ​សែន​សុខ បាន​ស្តីបន្ទោស​អាជ្ញាធរ​ខណ្ឌ​សែន​សុខ ថា​បណ្តែតបណ្តោយ​ឲ្យ​ឈ្មួញ​ខិលខូច​និង​ប្រជាពលរដ្ឋ​មួយចំនួន​តូច​បន្តសកម្មភាព​ចាក់ដី​រំលោភ​ប្រឡាយ​អូរ​អា​គុជ​និង​ប្រឡាយ​ទួល​សំពៅ នៅក្នុង​ខណ្ឌ​សែន​សុខ​ដែលជា​មូលហេតុ​ធំ​មួយ​ធ្វើ​ឲ្យ​សង្កាត់​ខ្លះ​ក្នុង​ខណ្ឌ​សែន​សុខ ត្រូវ​លិច​ទឹក​នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ម្តងៗ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ជា​ទម្លាប់​របស់​មន្ត្រី​ជំនាញ​ខ្មែរ គឺ​ទាល់​តែមាន​បញ្ហា​ធ្ងន់ធ្ងរ​ឬ​មានការ​តវ៉ា​ខ្លាំង​ពី​ប្រជាពលរដ្ឋ​រងគ្រោះ​ទើប​មន្ត្រី​ជំនាញ​ចុះទៅ​ដោះស្រាយ​ ​។​

​ ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អម​ប្រឡាយ​បាន​ត្អូញត្អែរថា​ផ្ទះសម្បែង​របស់​ពួកគាត់​ក៏​លិច​ទឹក​ដែរ​នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ម្តងៗ ព្រោះ​ទឹក​ប្រឡាយ​ហូរ​មិនទាន់​ក៏​ហៀរ​ឡើង​មកលើ​មាត់​ប្រឡាយ​ហូរ​ចូល​ដីធ្លី និង​ផ្ទះ​សម្តែង​របស់​ពួកគាត់​។ ប្រភព​ដដែល​បាន​រៀបរាប់ថា មាន​ប្រជាពលរដ្ឋ​ខ្លះ​បាន​ចាក់ដី​ឬ​សង់ផ្ទះ​រំលោភ​ប្រឡាយ​តែម​ន្ត្រី​មូលដ្ឋាន​ដូចជា​មន្ត្រី​អាជ្ញាធរ​សង្កាត់​មិនបាន​ចាត់វិធានការ​ដោះស្រាយ​ឲ្យ​ទាន់ពេល​ទេ​។​

​មន្ត្រី​សាលាខណ្ឌ​សែន​សុខ ម្នាក់​បាន​បង្ហើប​ថា​បឹង​ទំនប់​កប់​ស្រូវ​នៅ​ខណ្ឌ​ព្រែក​ព្នៅ​មាន​តួនាទី​សំខាន់​ណាស់​សម្រាប់​រដោះ​ទឹក​កុំ​ឲ្យ​ជន់​លិច​រាជធានី​ភ្នំពេញ​។ តែ​បញ្ហា​នៅត្រង់ថា​ប្រឡាយ​ជាច្រើន​ដែលមាន​តួនាទី​នាំ​ទឹក​ចាក់​ចូលទៅ​បឹង​ទំនប់​កប់​ស្រូវ​ត្រូវបាន​គេ​រំលោភបំពាន​ដែលមាន​ដូចជា​ប្រឡាយ​អូ​រអា​គុជ និង​ប្រឡាយ​ទួល​សំពៅ​នេះ​ជាដើម ​៕​

23146118_1350482361764721_775846638_n