លោក​ ហុង ​ណាក់​ ស្នងការរងន​គរបាល​ខេត្តត្បូងឃ្មុំនិងលោក​ គង់ វិចិត្ត​នាយកា​រិយាល័យប្រ​ឆាំងបទល្មើសសេ​ដ្ឋកិច្ច​ឃុបឃិតគ្នា​បង្កើតកុង​ត្រូលជជុះ​ជំរិតយកលុយពី​ឈ្មួញដឹក​ជញ្ជូនទំ​និញ?

ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ ទំនិញ​ពី​ស្រុក​យួន ចូល​ស្រុក​ខ្មែរ  បាន​ឲ្យ​ដឹងថា​ទោះបី​ពួក គេ​នាំចូល​ទំនិញ​ស្របច្បាប់​ បង់ពន្ធ​គយ​ត្រឹមត្រូវ​ នៅតាម​ព្រំដែន​យ៉ាងណាក៏ ដោយ ក៏​ចៀស​មិន​ផុត ពី​បង់លុយ​ឲ្យ​សមត្ថកិច្ច​នគរ បាល​តា​ម​កុងត្រូលជជុះ ​នៅក្រោម​ការគ្រប់គ្រង ​រប​ស់លោក ហុង ណាក់  និង​លោក គង់ វិ​ចិត្ត នោះទេ​។  ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា កុងត្រូលជជុះ​ដែល​លោក ហុង ណាក់ និង​លោក គង់ វិ​ចិត្ត បង្កើតឡើង​មាន​ចំនួន​ដល់​ទៅ​៥​កន្លែង គឺ​ទី​១-​នៅ​គង់​ស្ពាន​ជ្រាវ ទី​២-​នៅ​ត្រពាំងថ្ម ទី​៣-​នៅ​ចំណុច​ភូមិ​ចំការ​គ ឃុំ​ដា ស្រុក​មេមត់ ទី​៤-​នៅ​សង្កាត់​វិហារ​ហ្លួង ក្រុង​សួង និង​ទី​៥-​នៅ​ចំណុច​ភូមិ​ហួច​លិច ឃុំ​ក្រែង ស្រុក​ពញា​ក្រែង ជិត​ស្នាក់ការ​សន្តិសុខ​៧០១ ចម្ងាយ​ប្រមាណ​១០០០​ម៉ែត្រ​ពី​សាលាខេត្ត​ត្បូងឃ្មុំ​ចាស់​។ ក្រុម​ឈ្មួញ​បាន​ឲ្យ​ដឹងថា លោក គង់ វិ​ចិត្ត បាន​ចាត់តាំង​ឲ្យ​មន្ត្រី​ស្លៀកពាក់​ស៊ីវិល ឬ​ជួន​ការប្រើ​អ្នកភូមិ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ម្ចាស់​ឡាន​ដឹកឈើ​និង​ម្ចាស់​ឡាន​ដឹកទំនិញ​ស្រេច​តែ​អំពើ​ចិត្ត​ដោយ​គ្មាន​ឈ្មួញ​ណា​ហ៊ាន​តវ៉ា​ឡើយ​។ ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​ទង្វើ​របស់​មន្ត្រីនគរបាល​ក្នុង​ខេត្ត​ត្បូងឃ្មុំ គឺជា​ការបំពាន​លើ​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ។

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ កំពុង​ត្រូវបាន​មន្ត្រីនគរបាល​ក្នុង​ខេត្ត​នេះ ក៏ដូចជា​មន្ត្រីរាជការ​ក្នុង​ខេត្ត​នេះ រិះគន់​ពី​រឿង​បើកដៃ​ឲ្យ​មន្ត្រីក្រោមឱវាទ​ប្រព្រឹត្ត​អំពើពុករលួយ​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​ក្រអឺតក្រទម​។ ជាក់ស្ដែង​មាន​សេចក្ដីរាយការណ៍​ថា​លោក ហុង ណាក់ ស្នងការរង​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក គង់ វិ​ចិត្ត នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ កំពុង​ឃុបឃិត​គ្នា​បង្កើត​កុងត្រូលជជុះ​ជំរិត​យកលុយ​ពី​ឈ្មួញ​ដឹកជញ្ជូន​ទំនិញ​យ៉ាង​ពេញបន្ទុក​។ ការដែល​លោក ហុង ណាក់ និង​លោក គង់ វិ​ចិត្ត ហ៊ាន​ធ្វើ​អ្វី​តាម​អំពើ​ចិត្ត​គឺមាន​ការ​បើកដៃ​ពី​សំណាក់​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ ដែល​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​យ៉ាង​សុខ​ស្រួល និង​គ្មាន​ញញើត​អ្វី​ឡើយ?​។

ប្រភពពី​មន្ត្រីនគរបាល​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ឲ្យ​ដឹងថា​លោក ហុង ណាក់ និង​លោក គង់ វិ​ចិត្ត បង្កើត​កុងត្រូលជជុះ​ជំរិត​យកលុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ទំនិញគេចពន្ធ ក៏ដូចជា​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ និង​ស្រុក​ពញាក្រែក​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​គឺជា​ប្រភព​ចំណូល​ដ៏​សំខាន់​របស់លោក ហុង ណាក់ និង​លោក គង់ វិ​ចិត្ត​។ មួយផ្នែកធំ​នៃ​ចំណូល​នោះ​ត្រូវប្រគល់​ទៅ​ឲ្យ​លោក បែន រ័ត្ន ជា​ស្នងការ​នគរបាល​ខេត្ត ទើប​កុងត្រូលជជុះ​ច្រើន​កន្លែង​អាច​ដំណើរការ​យ៉ាង​រលូន​។បឋម

បែន-រ័ត្ន