ពលរដ្ឋរក​ស៊ីលក់​-ទិញសត្វគោក្រ​បីចោទក្រុ​មហ៊ុនមេឈ្មួ​ញ ជឹម សុខថាយកលុយ​ពីពួក​​គាត់

ប្រជាពលរដ្ឋ​បាននាំគ្នា​ត្អូញត្អែរថា  ពួកគាត់​កំពុង​លៀន​អណ្តាត  និង​រកស៊ី​បាន​ប្រាក់ចំណេញ ​កាន់តែ​តិច​ទៅៗ​ដោយ សារ​ក្រុមហ៊ុន​ របស់​មេ​ឈ្មួញ ជឹម សុខ  គាបសង្កត់​ជំរិត​យក​ថ្លៃ​ សោហ៊ុយ​សេវាកម្ម​ខ្ពស់​ ហួសហេតុ​ស្រេច​តែ​ នឹង​ចិត្ត​ក្នុង​ការ លក់​សត្វ​គោ ក្របី​ចេញទៅ​ប្រទេស​យួ ន​ ។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ក្រុម​ឈ្មួញ​មានអំណាច​នៅតែមាន​ឥទ្ធិពល​ខ្លាំង ព្រោះ​មាន​មន្ត្រី​ពុករលួយ​នៅ​កាង​ពីក្រោយ ខណៈ​អ្នករងគ្រោះ​គឺ​ពលរដ្ឋ​តូចតាច​រកស៊ី​បាន​កម្រៃ​តិចតួច ហើយ​ត្រូវគេ​កេងចំណេញ​ពីលើ​យ៉ាងច្រើន​។​

ក្រុមហ៊ុន​របស់​មេ​ឈ្មួញ ជឹម សុខ នៅតែ​បន្ត​គាបសង្កត់​លើ​ប្រជាពលរដ្ឋ​រកស៊ី​តូចតាច​តាម​អំពើ​ចិត្ត​។ ជាក់ស្តែង​ប្រជាពលរដ្ឋ​ជា​អ្នករកស៊ី​តូចតាច​លក់​-​ទិញ​សត្វ​គោក្របី នៅ​ខេត្តព្រៃវែង កំពុង​ត្រូវបាន​ក្រុមហ៊ុន​របស់​ឧកញ៉ា ជឹម សុខ ថា​ប្រើ​អំណាច​គាប​យកលុយ ហើយ​បញ្ហា​នេះ​ប្រជាពលរដ្ឋ​ក៏បាន​បន្ទោស​ទៅលើ​ស្ថាប័ន​ជំនាញ​ថា​ជា​អ្នក​បណ្តែតបណ្តោយ​ឲ្យ​ឈ្មួញ​មានអំណាច​គាបសង្កត់​លើ​ប្រជាពលរដ្ឋ​រកស៊ី​ធម្មតា​តាម​អំពើ​ចិត្ត​ដោយ​គ្មាន​ខ្វល់ខ្វាយ​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ឡើយ​។

​ ​ប្រភពព័ត៌មាន​ខាងលើ​បាន​សង្កត់ធ្ងន់ថា ក្រុមហ៊ុន​របស់​មេ​ឈ្មួញ ជឹម សុខ បាន​យក​ថ្លៃ​សោហ៊ុយ​សេវាកម្ម​ខ្ពស់​ហួសហេតុ​ស្រេច​តែ​នឹង​ចិត្ត ក្នុង​ការលក់​សត្វ​គោក្របី​ចេញទៅ​ប្រទេស​យួន​ពោលគឺ​សត្វ​គោ​តូច​ក្នុង​១​ក្បាល​ត្រូវ​ក្រុមហ៊ុន​យកលុយ​៥​ម៉ឺន​រៀល សត្វ​គោ​ធំ​១​ក្បាល​ចំនួន​ពី​៨​ម៉ឺន​រៀល​ទៅ​១០​ម៉ឺន​រៀល សត្វ​ក្របី​តូច​១​ក្បាល​ចំនួន​៨​ម៉ឺន​រៀល និង​សត្វ​ក្របី​ធំ​១​ក្បាល​ចំនួន​១១​ម៉ឺន​រៀល ខណៈ​ភាស៊ី​បេន​ដែលមាន​តម្លៃ​ត្រឹម​២០០០០​រៀល ក៏ត្រូវ​ក្រុមហ៊ុន​ខាងលើ​ជំរិត​យក​រហូតដល់​៥០០០​រៀល​ផងដែរ​។​

ទន្ទឹមនឹង​ក្រុមហ៊ុន​របស់​មេ​ឈ្មួញ ជឹម សុខ គាប​យកលុយ​ហួសប្រមាណ​នោះ​ប្រជាពលរដ្ឋ​ក៏បាន​បញ្ជាក់ទៀតថា សព្វថ្ងៃនេះ​ជំនួញ​តិចតួច​របស់​ពួកគាត់​បាន​ប្រាក់​យកមក​ផ្គត់ផ្គង់​ជីវភាព​ប្រចាំថ្ងៃ​កាន់តែ​តិច​ទៅៗ ព្រោះ​ត្រូវ​ចំណាយ​ច្រើន​។ ជាក់ស្តែង​មន្ត្រី​ជំនាញ​តាម​ដងផ្លូវ​ក៏​ទារលុយ​ថ្លៃ​បាយ​កាហ្វេ គុយទាវ​អី​នោះ ដែល​បញ្ហា​នេះ​វា​បាន​កាត់បន្ថយ​ប្រាក់ចំណេញ​របស់​ពួកគាត់​យ៉ាងច្រើន​។​អាជ្ញាធរ​ខេត្តព្រៃវែង ក្រោម​ការដឹកនាំ​របស់​លោក ជា សុ​មេធី ជួយ​ត្រួតពិនិត្យ​និង​ដោះស្រាយជូន​ប្រជាពលរដ្ឋ​ផង​៕​

22835622_1346083218871302_1564260988_n