លោក​ យ៉ែម​ ហេមរ៉ាត​ មេគយច្រ​កអូររំដួល​ប្រព្រឹត្តអំ​ពើពុករ​លួយ

ថ្មីៗ​នេះ​ប្រភពពី​មន្ត្រី​​ នៅ​ច្រក​អូរ​រំដួល មួយចំនួន​បាន​ឲ្យ ​ដឹងថា​លោក យ៉ែម ហេម​រ៉ា​ត  បាន​ឃុបឃិត​បើកដៃ​ឲ្យ​ ឈ្មួញ​នាំចូល​ទំនិញ គេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់  និង​មានការ​បន្លំ​ប្រភេទ​ទំនិញ ​ដើម្បី​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។  សមត្ថកិច្ច​តូចតាច​ប្រចាំ​ ច្រក​អូរ​រំដួល បាន​ឲ្យ​ដឹងថា ឈ្មួញ​មួយចំនួន​បាន​នាំចូល​ទំនិញ​ដូចជា គ្រឿងបន្លាស់​រថយន្ត​ម៉ូតូ ស្រា ស្រា​បៀរ និង​ទំនិញ​ជាច្រើន​ប្រភេទ​ទៀត​ដែល​ត្រូវ​បង់ពន្ធ​ក្នុង​កម្រិត​ខ្ពស់ តែ​លោក យ៉ែម ហេម​រ៉ា​ត បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​ដាក់ថា​ជា​ទំនិញ​ចម្រុះ​ទៅវិញ​ដើម្បី​ឲ្យ​ឈ្មួញ​បង់ពន្ធ​តិច ហើយ​មានការ​បង់លុយ​ក្រៅផ្លូវការ​ច្រើន​។ ជាងនេះទៅទៀត​បច្ចុប្បន្ន​ឈ្មួញ​មួយចំនួន​អាច​នាំចូល​ហ្គាស​គេចពន្ធ​និង​គ្រឿងចក្រ​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​យ៉ាង​ស្រួលៗ ព្រោះ​មន្ត្រី​គយ​ក្រោម​ការគ្រប់គ្រង​របស់លោក យ៉ែម ហេម​រ៉ា​ត គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​ដោយ​មិន​ខ្វល់​ពី​វិធានការ​កែទម្រង់​ស៊ីជម្រៅ​ក្នុង​ស្ថាប័នគយ​នោះទេ​។​

ប្រភពពី​សមត្ថកិច្ច​តូចតាច​នៅ​ច្រក​អូរ​រំដួល ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា​រហូត​បច្ចុប្បន្ននេះ​លោក យ៉ែម ហេម​រ៉ា​ត ប្រធានការិយាល័យ​គយ​ច្រក​អូរ​រំដួល នៅតែ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់យ៉ាង​ពេញបន្ទុក​ដដែល​។ មន្ត្រី​គយ​តូចតាច​នៅក្នុង​ខេត្តបាត់ដំបង បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​លោក យ៉ែម ហេម​រ៉ា​ត មេ​គយ​ច្រក​អូរ​រំដួល ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​គឺ​ដោយសារ​អាងខ្នង​បង្អែក​ដែលមាន​អំណាច​ខ្លាំង​ជាង​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​ទៅទៀត​។ អំពើពុករលួយ​របស់​លោក យ៉ែម ហេម​រ៉ា​ត មេ​គយ​ច្រក​អូរ​រំដួល បានធ្វើ​ឲ្យ​បាត់បង់​ចំណូល​ពន្ធ​រដ្ឋ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ហើយ​លុយ​ទាំងនោះ​ហូរ​ចូលក្នុង​ហោប៉ៅ​ឈ្មួញ​ខិលខូច​និង​មន្ត្រី​ពុករលួយ​។​

​ ​មន្ត្រី​គយ​នៅក្នុង​ខេត្តបាត់ដំបង មួយចំនួន​បាន​អះអាងថា កន្លងមក​លោក យ៉ែម ហេម​រ៉ា​ត ត្រូវបាន​ថ្នាក់លើ​ដក​បញ្ឈរជើង​មួយរយៈ​ដោយសារតែ​ជាប់​ពាក់ព័ន្ធ​រឿងអាស្រូវ​ពុករលួយ​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ប៉ុន្តែ​ក្រោយពេល​លោក យ៉ែម ហេម​រ៉ា​ត រកបាន​ខ្នងបង្អែក​មាន​ឥទ្ធិពល​ជាង​លោក គុណ ញឹម ដែលជា​អគ្គនាយក​គយ ក៏​អាច​វិលត្រឡប់​ទៅ​កន្លែង​ដើម​កាន់តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រក​អូរ​រំដួល ហើយ​ប្រព្រឹត្ត​អំពើពុករលួយ​ខ្លាំង​ជាង​មុន​ទៅទៀត​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា ទំនិញ​នាំចូល​តាម​ច្រក​អូរ​រំដួល គឺ​បង់ពន្ធ​ត្រឹមតែ​២០​ទៅ​៣០​ភាគរយ​ប៉ុណ្ណោះ ក្រៅពីនេះ​មានការ​ឃុបឃិត​រវាង​លោក យ៉ែម ហេម​រ៉ា​ត និង​ឈ្មួញ​ចែក​ផលប្រយោជន៍​គ្នា​យ៉ាង​សុខ​ស្រួល​។ ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិនគួរ​មើលរំលង​តទៅទៀត​ទេ ព្រោះ​អំពើពុករលួយ​របស់លោក យ៉ែម ហេម​រ៉ា​ត ប្រធានការិយាល័យ​គយ​ច្រក​អូរ​រំដួល កំពុង​បង្កើន​សកម្មភាព​ពុករលួយ​បំផ្លាញ​ចំណូល​ពន្ធ​រដ្ឋ​កាន់តែច្រើន​ឡើងៗ​ ​៕

SR363 SR365