ហ៊ុយ សុជាតិ​ មេ​គយ​​ច្រកទ្វារ​អន្ត​រះ​​ជាតិ​ប៉ោយប៉ែត​ល្បី​ខាង​គៀប​​ជម្រឹត​ប្រ​ជាពលរដ្ឋ អូស​រ​ទេះ​យក​លុយឯ​​ឈ្មួញ​ធំៗ សង្ស័យ​បើក​ភ្លើង​ខៀវ​អោយមាន​ទំ​និញគេ​ចពន្ធ​បង់​ខែ​

​ខេត្ត​បន្ទាយមានជ័យ ៖  មជ្ឈដ្ឋាន​ក្រុម​ឈ្មួញ​ជាច្រើន ​បាន​ខ្សឹប​លើកឡើងថា ៖  ប្រការ​ដែល​លោក ហ៊ុយ សុជាតិ  មេ​គយ​ច្រកទ្វារ​អន្តរជាតិ​ ប៉ោយប៉ែត​ប្រើ​អំណាច​ ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ អោយ​មន្ត្រី​ចាប់​ជម្រឹត​ទារ​យក​លុយ ​ប្រជាពលរដ្ឋ​តាម​តែ ​អំពើ​ចិត្តបាន​ ក៏​អាស្រ័យ​មាន​ការ ឃុបឃិត​បើកដៃ​ពី​ សំណាក់​លោក ឆែ សុធា  ប្រធាន​សាខាគយ​ខេត្ត​បន្ទាយមានជ័យ​បាន​ផងដែរ ទើប​អាច​ទៅបាន ។ បញ្ហា​នោះ​អាច​ងាយ​យល់​ទេ គឺ​ចាប់​ជម្រឹត​ប្រជាពលរដ្ឋ​ក្រីក្រ​រកស៊ី​កំប៉ិកកំប៉ុក​អោយ​បង់លុយ​យក​ស្នាដៃ បង្គ្រប់កិច្ច​ប្រមូល​ពន្ធ ឯ​ឈ្មួញ​ស្និទ្ធ​ក្រុមហ៊ុន​ធំៗ​បើកភ្លើង​ខៀវ​អោយ​នាំ​ទំនិញគេចពន្ធ​ចូល​យ៉ាង​សេរី​ប្រសិនបើ​គ្មាន​ការបើក​ភ្លើង​ខៀវ​ពី​សំណាក់​លោក​មេ​សាខាគយ​ខេត្ត​បន្ទាយមានជ័យ ឆែ សុធា ដ៏​មាន​អំណាច​ក្រអឺតក្រទម​ទេនោះ ។​

​ជាក់ស្ដែង​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់​ស្ទើរតែ​តាម​គ្រប់​ច្រកល្ហក​របៀង​ព្រំដែន និង​តាម​ច្រកទ្វារ​អន្ដ​រះ​ជាតិ​ប៉ោយប៉ែ​ត​ទាំងមូល សុទ្ធតែ​ត្រូវបាន​គេ​មើលឃើញ​ថា ៖ កំពុង​កើតមាន​ក្រោម​ការឃុបឃឹត​បើកភ្លើង​ខៀវ​ពី​សំណាក់​លោក​មេគយ​មាន​អំណាច​អោយ​មាន​ការ ចរាចរ​លំហូរ​ទំនិញគេចពន្ធ​ចូល​យ៉ាង​អនាធិបតេយ្យ​បំផុត​ទាំង​ថ្ងៃ ទាំងយប់ ដោយ​ជ្រក​ក្រោម​ការប្រើ​រូបភាព​ដឹកជញ្ជូន​អូស​តាមរ​ទះ ប្រភេទ​ធំៗ​យក​មក​ស្តុប​តាម​ឈ្លាំង​ជាច្រើន​កន្លែង​ទីតាំង​នៅ​ក្នង​ក្រុង​ប៉ោយប៉ែត​ទាំងមូល ដោយ​គ្មាន​ការត្រួតពិនិត្យ នឹង​សួ​នាំ​ពី​សំណាក់​ក្រុម​ជំនាញ​មន្ត្រី​គយ​ណា​ម្នាក់​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុយ សុជាតិ មេ​គយ​ប្រចាំ​ច្រកទ្វារ​នេះ​សូម្បី​បន្តិច​ទេ​។​

​ប្រភព​ផ្ទៃក្នុង​គយ​នូវ​បាន​អះអាង​ទៀតថា ៖ ជាធម្មតា​ព្រោះថា​ពួក​គេ​ស្គាល់​ឈ្មួញ​ទាំងនោះ ច្បាស់​ដូច​បាតដៃ​អញ្ចឹង​បើ​អ្នក​អូសរ​ទះ ទំនិញ​ទាំងនោះ​ចម្លែក​គឺ​គេ​ពួក​គ្រាន់តែ​សួ​ថា ៖ ជា​របស់​អ្នកណា​តែប៉ុណ្ណោះ គឺ​ទៅ​បាន​ដោយ​សុវត្ថិភាព​ពុំ​ចាំបាច់​រុះរើ​ឆែកឆេរ ឫ​តាមដាន​ទៅដល​
​ឃ្លាំង​ស្តុក​ទំនិញ​នោះទេ ។​

​បើ​តាម​ប្រភព​របស់​ប្រជាពលរដ្ឋ​អូស​រទេះ​ជាច្រើន​ចេញចូល​ទៅ​ប្រទេស​ថៃ​ឆ្លងកាត់​មុខ​ការិយាល័យ​ស្នាក់ការ​គយ នឹង​រដ្ឋាករ ប៉ោយប៉ែត​បាន​ខ្សឹប​រិះគន់​អោយ​ដឹ​ជា​បន្ដបន្ទាប់​ក៏​ដូចជា​បាន​សំណូមពរ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៍​ដូចជា​លោកនាយ គុណ ញឹម ដែល​ជា​នាយ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ថា ៖ គួរតែ​ចាត់វិធានការ​ទប់ស្កាត់​ជា​បន្ទាន់​ផង ហើយក៏​មិន​ត្រូវ​បណ្ដែតបណ្ដោយ​អោយ​បុរស ហ៊ុយ សុជាតិ ជិះសេះ​លែងដៃ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ជា​បន្ដ​ទៅ​ទារពន្ធ​គាប​ក​ប្រជាពលរដ្ឋ​តាម​ទំនើងចិត្ត​ប​បេមាត់​ទៀត​ដែរ ។​

​ផ្ទុយទៅវិញ​ប៉ុន្តែ​រហូត​មកដល់ពេលនេះ​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច នឹង​ហិរញ្ញវត្ថុ​ក៍​ដូចជា​អគ្គ នាយកដ្ឋាន​គយ​រដ្ឋ​ករ មិនទាន់​ឃើញ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ របស់លោក ហ៊ុយ សុជាតិ មេ​គយ​ច្រក​នឹង​បក្ខពួក​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ខេត្ត​បន្ទាយ​មាន ជ័យ​នោះ​ទេ​។​
​ហេតុនេះហើយ​ទើប​លោក ហ៊ុយ សុជាតិ នឹង​បក្ខពួក​ដែល​មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់ ប្រធាន​សាខាគយ ខេត្ត​បន្ទាយមានជ័យ​ផង​នោះ​នៅតែ​បន្តសកម្មភាព​កើប​ប្រមូល​លុយ​តាម​បៀ​ប​ពុករលួយ​ពី​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ​ពី​ស្រុក​ថៃ​ចូល​មក​ក្រុង​ប៉ោយប៉ែ​ត​កាន់តែខ្លាំង​ជាង មុន​ទៅ​ទៀត សម្រាប់​ទប់​កៅអី​ខ្លាញ់​របស់ខ្លួន​។​

​មិនតែប៉ុណ្ណោះ​បើ​តាម​ការ​លួច ខ្សឹប​ង្ហើ​ប​ពី​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​បានឲ្យដឹង​ទៀតថា ៖ បើទោះបីជា​ឈ្មួញ នឹង​ក្រុម​អាជីវករ ក្រុមហ៊ុន ដឹកជញ្ជូន​ទំនិញ ដែល​បង់ពន្ធ​ត្រឹមត្រូវ​ក៍​ដោយ​ក៍​ចៀ​សមិន​ផុត​ពី​ការ​យក​លុយ​ទៅ​ទម្លាក់​បង់​ក្នុង​ហិប​ខ្មៅ​ពុករលួយ​របស់​មន្ត្រី​គយ ក្រោម​ការគ្រប់គ្រង របស់លោក ហ៊ុយ សុជាតិ នោះឡើយ​។​

​មាន​ការលើកឡើង​ពី​ក្រុម​មន្ត្រី​អោយ​ដឹងថា ៖ បច្ចុប្បន្ន​នេះ​លោក ហ៊ុយ សុជាតិ នឹង​បក្ខ​ពូក​មួយចំនួន​ត្រូនបាន​ក្រុម​ឈ្មួញ​រិះគន់​យ៉ាង​ខ្លាំងៗ​ថា ៖ គឺ​បញ្ជា​របស់​លោក ហ៊ុយ សុជាតិ  បានដាក់​ការគាបសង្កត់​មន្ត្រី បណ្ដាល​អោយ​មន្ត្រី​ទៅ​គាបសង្កត់​ក ឈ្មួញ​ប្រជាពលរដ្ឋ​ឲ្យ​បង់លុយ​លើ​តុ​ក្រោម​តុ​កាន់តែ​ច្រើន​ជាង​មុន​ទៅទៀត ដោយ​មិន​ខ្វល់​ពី​ទុក្ខវេទនា​លំបាក​របស់​ប្រជា​ក្រីក្រ​រកស៊ី​លំបាក​ចិញ្ចឹម​ឆ្នាំង​នោះទេ ។
​ហើយ​ដោយសារតែ​ប្រការ​ទាំងនេះ​ហើយ​បាន​ធើ្វ​អោយ​មហាជន​ជាច្រើន បាន​ធ្វើ​ការរិះគន់​ទៅលើ​លោក គុណ ញឹម ក៏​ដូច​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញវត្ថុ នឹង​បាន​សុំ​អំពាវនាវ​ឲ្យ​លោក គុណ ញឹម ដែល​ជា​មេ​គយ​ធំ និង​លោក អូន ព័ន្ធមុនីរ័ត្ន ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​នឹង​ហិរញ្ញវត្ថុ​ចាត់វិធានការ​ទប់ស្កាត់​អំពើពុករលួយ​របស់​លោក ហ៊ុយ សុជាតិ នឹង​បក្ខពួក​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ជា​បន្ទាន់​ផង​ដើម្បី​បង្កើន​កំណើន​លើ​ការប្រមូល​ពន្ធ​អោយបាន​គ្រប់​ជ្រុងជ្រោយ​យ​ថា​ប្រភេទ​ទំនិញ ។​

​ជាពិសេស​ទៅ​ទៀត​មក​ទល់​ពេល​នេះ​ឯ​លោក ឆែ សុធា ជា​ប្រធាន​សាខាគយ នឹង​រដ្ឋាករ ខេត្ត​បន្ទាយមានជ័យ វិញ ទំនង​ធ្វើជា​មិនដឹងមិនលឺ ដែល​ប្រភព​បាន​អះអាងថា ៖ អាច​សង្ស័យ​ជា​មុខ​ស​ញ្ញ​នៅ​ពី​ក្រោយ​លោក ហ៊ុយ សុជាតិ មេ​គយ​ប្រចាំ​ច្រក​ប៉ោយប៉ែត​ព្រោះតែ​គេ​ដឹងថា ៖ មាន​មេ​ឈ្មួញ​ធំៗ​ជាច្រើន​ដែល​ជា​មេ​ឈ្មួញ​ដុះ​ស្លែ​រកស៊ី​ពី​អតីតះ​បាន​កំពង់តែ​សម្រុក​នាំចូល​នូវ​ទំនិញគេចពន្ធ​យ៉ង​មមាញឺក​ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ដែល​បញ្ហា​នេះ មិនគួរ​បើ​បណ្ដោយ​ឲ្យ​លោក ហ៊ុយ សុជាតិ ប្រព្រឹត្ត​អំពើ​ពុករលួយ តាមរបៀប​ជិះសេះ​លេង​ដៃ កោរ​លើ​ក្បាល​រដ្ឋ​ជា​បន្ត ទៀត​នោះ​ឡើយ​។​

​ជុំវិញ​ពាក់ព័ន្ធ​ការលើកឡើង​របស់​ប្រភព​ផ្ទៃក្នុង​ខាងលើ អង្គភាព​ការិយាល័យ​របស​យើង​មិន​អាច​សុំ​ការបំភ្លឺ ណាមួយ​ពី​សំណាក់​លោក ហ៊ុយ សុជាតិ បាន​ឡើយ​ក្នុង​ល្ងាច​ថ្ងៃនេះ ៕
​ដោយ ពនេចរ​

 

custom-poipet