ខេត្តកំពង់ឆ្នាំង៖ អំពើពុករលួយជាចំហរ គឺក្រុមអាជីវកររកស៊ីកាប់ជ្រូក គោ ក្របីបានរអ៊ូរទាំនឹង ការបង់ លុយប្រចាំខែឲ្យ លោកក្រឹងសំអាតប្រធានការិយាល័យផល លិតកម្មនិងបសុព្យាបាល ខេត្តកំពង់ឆ្នាំង ក្រោមលេស បង់ពន្ធដារ ។ប្រសិនបើមិនបង់ទេ គាត់គំរាមមិនអនុញ្ញាតឲ្យបន្តរក ស៊ីឬមិនចេញប៉ាតង់ ។ នេះ គេ និយាយ តែករណីទីសត្តឃាតកាប់គោ ក្របី ជ្រូកប៉ុណ្ណោះ ។ប្រភពពីក្រុមអាជីវករកាប់ជ្រូក គោ ក្របីដែលមានទីសត្តឃាតនៅក្នុងកំពង់ឆ្នាំងខ្សិបខ្សៀវគ្នាថា លោកក្រឹងសំអាតប្រធានការិយាល័យផលលិតកម្មនិងបសុព្យាបាលខេត្តកំពង់ឆ្នាំង ត្រូវប៉ាន់គ្រប់ច្រកដោយមិនអាណិតអាសូរក្រុមអាជីវករនោះឡើយ ។ ទង្វើរបស់ក្រឹងសំអាតកំពុងបំផ្លាញទឹកចិត្តក្រុមអាជីវករជាមួយអាជ្ញាធរថ្នាក់ខេត្ត ក៏ដូចជារាជរដ្ឋាភិបាលផងដែរ។
នៅពេលដែលក្រុមអាជីវករត្រូវការយកប័ណ្ណប៉ាតង់ទៅប្រើប្រាស់ផ្សេងៗ លោកក្រឹងសំអាត មិនចេញប័ណ្ណប៉ាតង់ឲ្យទេ ដោយយកលេសថា ថ្នាក់ខេត្តធ្វើមិនទាន់។ ប៉ុន្តែបើមានលុយច្រើន អាចធ្វើលឿនបាន ។ អ្វីដែលជារឿងហួសចិត្តទៀតនោះ រាល់ដើមឆ្នាំ លោកក្រឹងសំអាតបានទារលុយពីម្ចាស់ទីសត្តឃាតច្រើនជាងតម្លៃធម្មតា៣០ទៅ៤០ភាគរយ ពោលគឺច្រើនជាងច្បាប់កំណត់៣០ទៅ៤០ភាគរយទៅទៀត។រាល់ការប្រតិកម្មអង្គភាពយើងរង់ចាំបកស្រាយរាល់ម៉ោងធើ្វការ៕
Recent Comments