សាល​​ដីការរក្សា​កា​រពារលើដី​ទំនាស់មួ​យកន្លែង​ពុំត្រូវបា​នអនុវ​ត្ត?

ដោយមិនទទួលបាន ការអនុវត្តសាលដីកា​នោះ​ឡើយ  តាំងពីប្តីរបស់គាត់នៅរស់  រហូតដល់បាត់បង់ជិវិត ទៅហើយ។

អ៊ុំស្រីបានប្រាប់ឲ្យដឹងថា  ឥឡូវនេះដេញគេ គេមិនចេញ  មិនអស់ចិត្តអ៊ុំស្រីស្នើសុំទិញ​វិញទៀត  តែគេមិនលក់។  គាត់ថា​តើឈឺ​ ចាប់ដែរទេ​ ដែលដីរបស់ខ្លួន យើងសោះ ឈ្នះក្តីស្ទើគ្រប់ស្ថាប័ន ហើយ ដល់ថ្នាក់ទៅសុំទិញពីគេទាំង ​ដែ​លគេអ្នក​បំ​បំ​ពា​ន​ដី​​គាត់សោះ។ គាត់ធ្លាប់បាន​ប្តឹងទប់ស្កាត់ ប្តឹងរក្សាការពារដីនេះ កុំឲ្យមានការ​សាងសង់បំបាត់ភស្តុតាង តែគេមិន​ដែលអនុវត្តតាមច្បាប់ទេ គឺព្យាយាមសង់ទាំងបំពាន និងមិនមានច្បាប់អនុញ្ញាត។ ពីមុន​ពួកគេសុទ្ធតែបានផ្តិតមេដៃ​ ទទួលស្គាល់​ចំពោះសេចក្តីសម្រេច​របស់តុលាការ ថាប្រសិនណាជា​មានការរុះរើ ឬអនុវត្តសាលដីកាសូម​ឲ្យ​ជូ​ន​ដំ​ណឹ​ង​ជា​មុន​ផង តែពេលនេះរហូតដល់ប្តីគាត់ស្លាប់បាត់ទៅហើយ គាត់មិនបានទទួលដីរបស់ខ្លួនមកវិញ​នៅឡើយទេ។

សម្តីរបស់អាជ្ញាធរមូលដ្ឋាន​ ដែលដឹងប្រវត្តិដីនោះ​បាន​ប្រាប់ឲ្យដឹងថា ដីនោះពីមុនជាដីជាប់បឹង ប្តីអ៊ុំស្រី គាត់​ខំ​ចា​ក់​ដីតាំ​​ងពី​​ស្មៅលិចកំពស់ក្បាលរហូតដល់ ស្មើផ្លូវក៏ស្រាប់តែ​មានប្រជាជនមួយចំនួនមកពីតាមខេត្ត មក​ចា​ប់​យ​ក​ដី​គា​ត់ទាំ​ង​បំ​ពា​ន គាត់ធ្លាប់បាន​ប្តឹងផ្តល់ ហើយអាជ្ញាធរធ្លាប់​បាន​ឲ្យប្រជាពលរដ្ឋទាំងនោះ​ចេញម្តងរួចទៅហើយ។ បន្ទាប់មក​ប្តីរបស់គាត់បានធ្វើរបង​ព័ទ្ធជុំវិញដី តែដោយប្រជា​ពលរដ្ឋទាំងនោះ​មានគ្នាច្រើន​បាន​ប្តឹងទៅ​សម្តេច​ដើ​ម្បី​ជួ​យ​ដោះ​ស្រាយ​ ​​បើកឲ្យមានផ្លូវចេញចូល និងមាន​ទឹក​ប្រើប្រា​ស់ ​ក្រោយមក​ក៏សម្រេចវាយរបងទុកច្រក​ឲ្យចេញចូល តែ​ប្រ​ជា​ព​ល​រ​ដ្ឋ​ទាំង​នោះ បែរជានាំគ្នា ទៅកាន់កាប់លើដីរបស់ប្តីអ៊ុំស្រីជាថ្មីម្តងទៀត។

ករណីនេះឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា ​ធ្លាប់បានយល់ស្របលើការបែងចែកដី១ភាគ៣​​ឲ្យទៅ​ព​ល​រ​ដ្ឋ​ម្ខាងទៀត​និង២ភាគ៣​ឲ្យទៅប្តីរបស់អ៊ុំស្រី ក្រោមគោលនយោបាយឈ្នះៗ ដើម្បីបញ្ចប់ទំនាស់ ក៏ប៉ុន្តែ​ប្រជាពលរដ្ឋ​ម្ខាងទៀតនោះ​ មិនព្រម។ បច្ចុប្បន្ន​នៅតែបន្តរស់នៅលើដី​អ៊ុំ​ស្រី ដោយពុំព្រម​អនុវត្តតាមសេចក្តីសម្រេចរបស់តុលាការឡើយ ​និ​ង​​ចំ​ណា​ត់​កា​រ​រ​បស់ឯកឧត្តមទេសរដ្ឋមន្ត្រីឡើយ។ លើសពីនេះទៅទៀតនោះ ប្រជាពលរដ្ឋ​រស់នៅ​លើ​ដី​ដែ​ល​តុ​លា​កា​រ​កាត់​​ឲ្យ​អ៊ុំ​ស្រី​ ​បានស្នើសុមធ្វើប័ណ្ណកម្មសិទ្ធិ​លើដីនោះទៀត ដែលធ្វើ​ឲ្យអ៊ុំស្រី និងក្រុមគ្រួសារ​កាន់តែមានភាពឈឺចាប់។

១