ឈ្មោះ​ចែដែតឈ្មួ​ញធំនាំចូ​លទំនិញគេ​ចពន្ធចូល​តាមខេត្ត​ត្បូងឃ្មុំ​ទាំងថ្ងៃ​ទាំងយ​ប់

ប្រជាពលរដ្ឋ​មូលដ្ឋាន​បាននិយាយ ថា ចែ​ដែ​ត  បាន​នាំចូល​ទំនិញគេចពន្ធ​ពី​ ប្រទេស​យួន​ចូល​ប្រទេស ​កម្ពុជា​ស្ទើរតែ​រាល់ ថ្ងៃ តែ​សមត្ថកិច្ច​ នៅ​ច្រកទ្វារព្រំដែន​ដា  មិនបាន​ចាត់វិធានការ​ទប់ ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ ស្របតាម​គោលការណ៍​ ច្បាប់​នោះទេ​។ ប្រភព​ ដដែល​បាន​បញ្ជាក់ថា  រថយន្ត​ដឹកទំនិញ​គេចពន្ធ​សុទ្ធតែ​បាន​ឆ្លងកាត់​តំបន់​ត្រួតពិនិត្យ​របស់​មន្ត្រី​គយ​និង​មន្ត្រី​កាំកុងត្រូល​ជាដើម ដូច្នេះ​មិនគួរណា​ថា​ទំនិញគេចពន្ធ​អាច​ឆ្លងកាត់​ការត្រួតពិនិត្យ​របស់​ម​ន្ត្រី​ជំនាញ​ទាំងនោះ​ដោយ​រលូន​បានទេ​។​

ថ្មីៗ​នេះ​មន្ត្រី​គយ​និង​មន្ត្រី​កាំកុងត្រូល​ប្រចាំការ​នៅ​ច្រក​ដា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កំពុង​រង​ការរិះគន់​ខ្លាំងៗ​ក្នុងករណី​ឃុបឃិត​ជាមួយ​ឈ្មួញ​មាន​ឥទ្ធិពល​ឈ្មោះ ចែ​ដែ​ត ដែល​គេ​ល្បី​ថា​នាំចូល​ទំនិញគេចពន្ធ​ច្រើន​ប្រភេទ​និង​មាន​បរិមាណ​ច្រើន​ផងដែរ​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា បើ​មន្ត្រី​គយ​នៅតែ​ពុករលួយ​ដូច​សព្វថ្ងៃនេះ​ឈ្មួញ​ពុករលួយ​នឹង​នៅតែមាន​កាន់តែច្រើន​ព្រោះ​មាន​សមត្ថកិច្ច​ខិលខូច​ជា​ខ្នងបង្អែក​របស់​ពួកគេ​។​

​ ​គួរ​បញ្ជាក់ថា​ច្រកទ្វារព្រំដែន​ដា ស្ថិតនៅក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ មានរឿង​អាស្រូវ​ច្រើន​ករណី​ហើយ​ក្នុងនោះ​រួមទាំង​មាន​ករណី​នាំចេញ​ឈើ​ខុសច្បាប់​និង​ការ​នាំចូល​ទំនិញ​ខូចគុណភាព​ដូចជា​ប្រេងឆា និង​មី​ខ្លាឃ្មុំ​ក្រហម​។ តែ​រហូតមក​ដល់ពេលនេះ​អាជ្ញាធរខេត្ត​ត្បូងឃ្មុំ មិនបាន​ចាត់វិធានការ​ទប់ស្កាត់​ឬ​ដោះស្រាយ​តាមច្បាប់​នោះទេ តែ​បែរជា​មានរឿង​អាស្រូវ​ថ្មី​ទៀត​គឺ​ឈ្មួញ​ឈ្មោះ ចែ​ដែ​ត នាំចូល​ទំនិញគេចពន្ធ​យ៉ាង​ពេញបន្ទុក​។​

​ប្រជាពលរដ្ឋ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បានស្នើ​ដល់​អាជ្ញាធរខេត្ត​ត្បូងឃ្មុំ​ជួយ​ត្រួតពិនិត្យ​ការបំពេញ​ការងារ​រប​ស់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​នៅ​តំបន់​ខាងលើ​ផង​ព្រោះ​បើ​បណ្តែតបណ្តោយ​បន្តទៀត​អ្នករងគ្រោះ​គឺ​ប្រជាពលរដ្ឋ​និង​សង្គមជាតិ​។ បឋម

22656395_1342582705888020_754974665_n (1)