មេ​ឈ្មួញល្បី​ឈ្មោះ​ សឹង​ សំអុល​ ដឹកជញ្ជូន​ឈើ​ទៅលក់​ស្រុក​យួនដ​ដែល

សកម្មជន​ព្រៃឈើ​និង​ ប្រជាពលរដ្ឋ​ក្នុង​ខេត្តមណ្ឌលគិរី  បាន​ឲ្យ​ដឹងថា​មួយរយៈ​ កន្លងទៅនេះ ជាពិសេស​ នៅមុន​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ​កន្លងមក​មេ​ឈ្មួញ  សឹង សំអុល បាន​សម្រុក​ដឹក ឈើ​ចេញទៅ​ស្រុក​យួន​តាម​ ច្រក​ត្រពាំង​ស្រែ ស្រុក​ ស្នួល ខេត្តក្រ ចេះ យ៉ាង​គគ្រឹកគ គ្រេង​គ្មាន​ញញើត​អ្វី​ទាំងអស់​។  នៅតាម​ដងផ្លូវ​ពី​ស្រុក​កោះ​ញែក  ខេត្តមណ្ឌលគិរី  រហូតដល់​ស្រុក​ ស្នួល ខេត្ត ក្រចេះ មាន​សមត្ថកិច្ច​និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ដាក់​ប៉ុស្ដិ៍​ត្រួតពិនិត្យ​ជាច្រើន​កន្លែង ប៉ុន្តែ​មេ​ឈ្មួញ សឹង សំអុល នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ទៅដល់​គោលដៅ​យ៉ាង​រលូន​។ សូម្បីតែ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ ព្រមទាំង​អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ក៏​រក្សា​ភាព​ស្ងៀមស្ងាត់​ដែរ ហើយ​ទុក​ឲ្យ​មេ​ឈ្មួញ សឹង សំអុល បន្ត​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​កាន់តែ​ច្រើនជាង​មុន។

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​មេ​ឈ្មួញ សឹង សំអុល (​ឧកញ៉ា សឹង សំអុល​) បន្ត​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ និង​ច្រកព្រំដែន​ក្នុងស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។ បើតាម​ការ​បង្ហើប​ពី​មន្ត្រីរាជការ​ក្នុង​ក្រសួងកសិកម្ម បានបង្ហាញ​ពី​ការសង្ស័យថា​លោក វេ​ង សាខុន អាច​ជាប់​ពាក់ព័ន្ធ​ផលប្រយោជន៍​ជាមួយ​មេ​ឈ្មួញ សឹង សំអុល ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​រូបនេះ​បន្ត​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​យ៉ាង​ក្រអឺតក្រទម​។ ប្រសិនបើ​លោក វេ​ង សាខុន មិន​ជាប់​ពាក់​ពន្ធ​ផលប្រយោជន៍​ទេនោះ គឺ​មេ​ឈ្មួញ សឹង សំអុល អាច​ត្រូវ​ប្រឈម​នឹង​ការបង្ក្រាប​ជា​យូរ​មកហើយ មិនមែន​គេចផុត​ពី​សំណាញ់​ច្បាប់​ដូច​សព្វថ្ងៃនេះ​ទេ​។

​រយៈពេល​ប្រមាណ​៣​ខែ​កន្លងទៅនេះ​មេ​ឈ្មួញ សឹង សំអុល បាន​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ហើយ​ដឹក​តាម​រថយន្ត​យី​ឌុប​ធំៗ​រាប់សិប​គ្រឿង​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ និង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។បឋម

22635327_374855832935383_1167947254_n