ខេត្តកំពង់ធំ៖ មានថា មានជនល្មើសនិង ប្រជាពលរដ្ឋ កាប់ព្រៃលិចទឹក តំបន់បី យកដាក់សម្រាស់ បំផ្លាញធនធាន ជលផលក្នុង បឹងអភិរក្ស សម្រាប់ពូជ ត្រីពងកូន ជាច្រើនកន្លែង ដោយមិនខ្លាច និងញញើត ច្បាប់ដាក់ទោស ឡើយ ហើយក្រុម នេះនៅតែបន្តដើររុក្ខរាន ទន្ទ្រាន កាប់ព្រៃលិចទឹក ទាំងយប់ថ្ងៃយ៉ាងអនា ធិបតេយ្យ គេពុំដែល ឃើញ មន្ត្រី ជំនាញណា មកបង្ក្រាបឡើយ ។ប្រជាពលរដ្នរកស៊ីលក្ខណៈ គ្រួសាររស់នៅឃុំផាត់សណ្ដាយនិ ងរស់នៅភូមិតាសោមបាន រិះគន់ថា មេភូមិតាសោមនិង លោកប្រធានសហគមន៍ឃុំ ផាត់សណ្ដាយនេសាទ ដែលមានសិទ្ធិគ្រប់ គ្រងសមាគមន៍ បានបើក ដៃឱ្យក្រុមនេសាទ ល្មើសច្បាប់កាប់ព្រៃលិចទឹ កយកមកដាក់សម្រាស់ រាប់រយកន្លែង ។ក្រោយពីបាន ទទួលព័ត៌មាន ខាងលើនេះ នៅព្រឹកថ្ងៃទី១៦ខែ តុលាឆ្នាំ២០១៧ ក្រុមអ្នកយកព័ត៌មានបានចុះទៅទីនោះ សង្កេតឃើញថា មានបឹងច្រើនដែលជាបឹងអភិរក្សពូជត្រី ត្រូវបានមេភូមិតាសោមឃុបឃិតនិង ប្រធាន សមាគមន៍ បើកដៃឲ្យប្រជានេសាទល្មើសច្បាប់កាប់ព្រៃលិចទឹកយកមកដាក់សម្រាស់ ចំណែកឯបទល្មើសឆក់ត្រីវិញ គឺបង់ជាខែ តែមិនបានបញ្ចាក់ថា ថ្លៃប៉ុន្មាននោះទេ។លោកប៉ែន វណ្ណរិទ្ធ នាយខ័ណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ធំ បានប្រាប់ក្នុងកិច្ចសម្ភាសថា ក្រោយពីបាន
ទទួល ពត័មាន លោកបាន បញ្ជាក់អោយមន្ត្រីរបស់លោកចុះទៅមើល ហើយ បើមានការបទល្មើស ថ្មីៗមែននោះ លោកនិងធ្វើរបាយការណ៍ដាក់ទៅតុលាការតែម្ដង។បើយោងតាមច្បាប់ជលផលបានចែងថា បទល្មើសដាក់សម្រាស់នេះបានធ្វើអោយមានផលប៉ះពាល់ច្រើនយ៉ាងដល់ធនធានជលផលជាតិ និងបើគិតពីទោសទណ្ឌនៃច្បាប់វិញក៏មានទោស៣យ៉ាងផងដែរគឺ ១.កាប់ព្រៃលិចទឹក មាត្រា១០១ ជាប់ពន្ធនាគារពី១ខែទៅ១ឆ្នាំ ពិន័យប្រាក់ពី១លានទៅ៥លានរៀល ២.ដឹកជញ្ជូនសម្រាស់ មាត្រា១០១ មានទោសនិងពិន័យប្រាក់ដូចគ្នា ៣.ដាក់សម្រាស់ចាប់ត្រី មាត្រា១០០ ដាក់ពន្ធនាគារពី១ឆ្នាំទៅ៣ឆ្នាំ ពិន័យប្រាក់ពី៥លាន ទៅ៥០លានរៀល ។ប៉ុន្តែមានតែច្បាប់ បើមន្ត្រីជំនាញមិនយកច្បាប់មកអនុវត្ត បែរជាឃុបឃិត បណ្តែតបណ្តោយ ក៏គ្មានន័យអ្វីដែរបើគេមិនបង្ក្រាបនោះ ដូចពាកស្លោកមួយលើកឡើងថា ជលផលបំផ្លាញត្រី មេព្រៃបំផ្លាញឈើ៕
Recent Comments