លោក​ គុណ ញឹម​​អគ្គនាយកនៃ​អគ្គនាយកដ្ឋាន​គយនិងរ​ដ្ឋាករក​ម្ពុជា​មិនគួរបណ្ដែ​តប​ណ្ដោយឲ្យ​លោកសេង ​សារឿន​​ធ្វើអ្វីៗតាមអំពើ​ចិ​ត្ត

ក្រុម​ឈ្មួញ​និង​ អាជីវករ​ដែល​រង​ការគាប សង្កត់​ពី​សំណាក់​លោក  សេង សារឿន អនុប្រធាន​សាខា គយ​រាជធានី​ភ្នំពេញ  និង​បក្ខ ពួក ​បាន​អំពាវនាវ​ឲ្យ​លោក  អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ  ក៏ដូចជា​លោក គុណ ញឹម  ដែលជា​មេ​គយ​ធំ​ ចាត់វិធានការ​ទប់ស្កាត់ ​ទង្វើ​មិន​ប្រក្រតី ​របស់លោក សេង សារឿន  ខ្លះ​ផង​។ ឈ្មួញ​និង​ក្រុ មអាជីវករ​បានបញ្ជាក់​ ថា ពួកគាត់ ​ដឹកជញ្ជូន​ទំនិញ​ស្របច្បាប់​មាន​ឯកសារ​ ត្រឹមត្រូវ មាន​បង់ពន្ធ​ជូន​រដ្ឋ​តាម ​ច្រកព្រំដែន​ត្រឹមត្រូវ​ក៏​នៅ តែ​លោក  សេង សារឿន  និង​បក្ខពួក​គាបសង្កត់​យកលុយ​ដែរ ​។ អំពើពុករលួយ​របស់​លោក សេង សារឿន កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​វិធានការ​កែទម្រង់​ស៊ីជម្រៅ​របស់​ស្ថាប័នគយ ​។​

រឿងអាស្រូវ​ពុករលួយ​របស់លោក សេង សារឿន អនុប្រធាន​សាខាគយ​រាជធានី​ភ្នំពេញ ដែល​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​គាប​យកលុយ​ពី​ឈ្មួញ​និង​អាជីវករ​ដែល​ដឹកជញ្ជូន​ទំនិញ​ចូល​រាជធានី​ភ្នំពេញ ត្រូវបាន​បើក​កកាយ​ជា​បន្តបន្ទាប់​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​លោក គុណ ញឹម ដែលជា​អគ្គនាយក​គយ​មិនគួរ​បណ្ដោយ​ឲ្យ​លោក សេង សារឿន និង​បក្ខពួក​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀតឡើយ​។ ជាងនេះទៅទៀត​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​បើក​ការស៊ើបអង្កេត​ទៅលើ​រឿងអាស្រូវ​ពុករលួយ​របស់លោក សេង សារឿន អនុប្រធាន​សាខាគយ​រាជធានី​ភ្នំពេញ​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​មន្ត្រី​គយ​រូបនេះ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។

​ថ្មីៗ​នេះ​ឈ្មួញ​អាជីវករ​ដែល​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ចូល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា​លោក សេង សារឿន អនុប្រធាន​សាខាគយ​រាជធានី​ភ្នំពេញ កំពុង​ប្រើ​វិធី​៤​យ៉ាង​ដើម្បី​ជំរិត​យកលុយ​ពី​ពួកគាត់​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ចេញ​វិក្កយបត្រ​បង់ពន្ធ​ចូល​រដ្ឋ​ត្រឹមត្រូវ​នោះទេ​។ បញ្ហា​នេះ​ជា​រឿង​ដែល​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​លោក សេង សារឿន ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​ទេ​។ តាម​ការ​បង្ហើប​ពី​មន្ត្រី​គយ​តូចតាច​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​បាន​បង្ហើប​ឲ្យ​ដឹងថា ពេលខ្លះ​លោក សេង សារឿន ក្នុងនាម​ជា​អនុប្រធាន​សាខាគយ​រាជធានី​ភ្នំពេញ ប្រើ​អំណាច​ហួសហេតុ​ក្នុងការ​ជំរិត​យកលុយ​ពី​ឈ្មួញ​និង​អាជីវករ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ពេលខ្លះ​លោក សេង សារឿន កំពុង​ផឹកស៊ី​សប្បាយ​ស្រាប់តែ​នាំគ្នា​ចេញមក​ចាប់​ឃាត់​រថយន្ត​ដឹកទំនិញ​សម្លុត​គំរាមកំហែង​លើក​ហេតុផល​ផ្សេងៗ ហើយ​តម្រូវ​ឲ្យ​ម្ចាស់​ទំនិញ​បង់លុយ​ម្តងៗ​៥០០​ដុល្លារ​។ មិនតែប៉ុណ្ណោះ​ពេល​ក្រុម​របស់លោក សេង សារឿន ចេញមក​ជំរិត​យកលុយ​ពី​ឈ្មួញ​និង​អាជីវករ​ដឹកទំនិញ គឺ​គ្មាន​ឯកសណ្ឋាន​ច្បាស់លាស់ ហើយ​មាន​ទាំង​យក​កាំភ្លើង​មក​ភ្ជង់​គំរាម​អ្នករកស៊ី​ដឹកជញ្ជូន​ទំនិញ​យ៉ាង​ព្រៃផ្សៃ​ថែមទៀត​។​

​ ​ប្រភពពី​មន្ត្រី​គយ​​ក្នុង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​មួយចំនួន​ដែល​នាំចូល​ទំនិញ​តាម​ច្រក​បាវិត ច្រក​ចាំ​យាម ច្រក​ត្រពាំង​ស្រែ ច្រក​ត្រពាំង​ផ្លុ​ង និង​ច្រកព្រំដែន​ក្នុង​ខេត្តបាត់ដំបង​ជាដើម គឺ​លោក សេង សារឿន មិន​ហ៊ាន​ប៉ះពាល់​ឈ្មួញ​ទាំង​នោះឡើយ​។ ប៉ុន្តែ​សម្រាប់​ឈ្មួញ​តូចតាច​ដែល​ដឹកជញ្ជូន​ទំនិញ​ចូល​រាជធានី​ភ្នំពេញ​តាម​ច្រក​មួយចំនួន​ផ្សេងទៀត តែង​ត្រូវ​លោក សេង សារឿន ប្រើ​អំណាច​គាបសង្កត់​ជំរិត​យកលុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ បញ្ហា​នេះ​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរ​ចាត់វិធានការ​ស៊ើបអង្កេត​ជាបន្ទាន់​ផងដែរ ព្រោះ​មួយរយៈ​ពេល​ចុងក្រោយ​នេះ​លោក សេង សារឿន ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​រហូត​ឈ្មួញ​និង​អាជីវករ​មួយចំនួន​អត់ទ្រាំ​តទៅទៀត​លែង​បាន ក៏​បើក​កកាយ​រឿងអាស្រូវ​របស់លោក សេង សារឿន ជា​សាធារណៈ៕

fn-2017-06-08-11-26-36-0