លោក​ វ៉ា​ សុធា​ ប្រធាន​មន្ទីរហិញ្ញវត្ថុ​​រាជធានីភ្នំ​ពេញមិនញ​ញើតអង្គភា​ពប្រឆាំង​អំ​ពើពុ​ករលួ​យ?

ថ្មីៗ​នេះ​មន្ត្រីរាជការ ​នៃ​មន្ទីរ​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ  បាន​ឲ្យ​ដឹងថា​លោក វ៉ា សុធា  ជា​ប្រធាន​មន្ទីរ កំពុង​ប្រើ​អំណាច ​ប្រព្រឹត្ត​អំ ពើពុករលួយ​ ប្រមូល​លុយ​ធ្វើ​មាន ​ធ្វើបាន​ផ្ទាល់ខ្លួន​ដោយ​មិន​ខ្លាច​ ចំណាត់ការ​របស់​អង្គភាព​ ប្រឆាំង​អំពើពុករលួយ​ ដែលមាន​លោក  ឱម យ៉ិនទៀង ជា​ប្រធាន​នោះទេ​ ។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា  ក្នុងនាម​ជា​ប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ​រាជ ធានី​ភ្នំពេញ  លោក វ៉ា សុធា  និង​បក្ខពួក​មួយ​ក្ដាប់​តូច​កំពុង​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព ជាពិសេស​ទាក់ទង​ទៅនឹង​ចំណូល​ចំណាយ​សម្រាប់​មន្ទីរ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិនគួរ​មើលរំលង​រឿងអាស្រូវ​ពុករលួយ​របស់លោក វ៉ា សុធា និង​បក្ខពួក​តទៅទៀត​ឡើយ​។​

ក្រោយពេល​រឿងអាស្រូវ​ពុករលួយ​របស់ខ្លួន​ត្រូវបាន​បើក​កកាយ​ជា​សាធារណៈ​រួចមក លោក វ៉ា សុធា ប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ ខំប្រឹង​បិទបាំង​អំពើពុករលួយ​របស់ខ្លួន​យ៉ាង​ស្លន់ស្លោ ដោយសារតែ​ខ្លាច​បាត់បង់​តំណែង​។ ក៏ប៉ុន្តែ​ទោះជា​យ៉ាងណា​លោក វ៉ា សុធា មិនអាច​បិទបាំង​ការពិត​បានទេ​ព្រោះ​មន្ត្រីរាជការ​ក្នុង​មន្ទីរ​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ​មួយចំនួន បាន​បើក​កកាយ​រឿងអាស្រូវ​ពុករលួយ​របស់លោក វ៉ា សុធា យ៉ាងច្បាស់ៗ​រួចទៅហើយ​។

​ ​ប្រភពពី​មន្ត្រី​មន្ទីរ​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ​មួយចំនួន​បាន​ឲ្យ​ដឹងថា​លោក វ៉ា សុធា បាន​ឃុបឃិត​ជាមួយ​ប្រធាន​និង​អនុប្រធាន​ការិយាល័យ​ថវិកា ក៏ដូចជា​ការិយាល័យ​ថវិកា​ថ្នាក់ក្រោម​ជាតិ ក្នុងការ​ទាមទារ​ឲ្យ​ភាគរយ​ពី​ប្រាក់​គម្រោង​សម្រាប់​មន្ទីរ​នានា និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​(​រដ្ឋបាល​ខណ្ឌ​) ក្រុមហ៊ុន ខណៈដែល​ស្ថាប័ន និង​ក្រុមហ៊ុន​ទាំងនោះ​រត់ការ​សុំ​ដក​សាច់ប្រាក់​យកទៅ​ប្រើប្រាស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ចំពោះ​មន្ទីរ​និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ឬ​ក្រុមហ៊ុន​ដែល​រត់​ការឆ្លង​មន្ទីរ​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ គឺ​ត្រូវ​បង់​សេវា​ក្រៅផ្លូវការ​ជូន​លោក វ៉ា សុធា និង​មន្ត្រី​ការិយាល័យ​ពាក់ព័ន្ធ​តាម​មុខងារ​និង​តួនាទី​របស់​ពួកគេ​ចៀស​មិន​ផុត​ឡើយ​។ លើស​នេះ​ទៅទៀត​លោក វ៉ា សុធា ក៏បាន​ឃុបឃិត​ជាមួយ​មន្ត្រី​នៅក្នុង​សាល​រាជធានី​ភ្នំពេញ​ម្នាក់ ក្នុង​ការធ្វើ​លទ្ធកម្ម​មិន​ប្រក្រតី​សម្រាប់​ការសាងសង់​និង​ផ្គត់ផ្គង់​ទំនិញ​សម្ភារៈ​ដែល​ទាក់ទង​ទៅនឹង​គម្រោង​សាងសង់​មួយចំនួន​។​

មន្ត្រី​មួយចំនួន​ដែល​ស្និទ្ធ​នឹង​លោក វ៉ា សុធា ប្រធាន​មន្ទីរ​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា រយៈពេល​ច្រើន​ឆ្នាំ​កន្លងទៅនេះ​លោក វ៉ា សុធា បានទទួល​ផលប្រយោជន៍​យ៉ាងច្រើន​ពី​សំណាក់​ក្រុមហ៊ុន​អ្នកម៉ៅការ​ភាស៊ី និង​គម្រោង​ជាច្រើន​ទៀត​ដែល​ពាក់ព័ន្ធ​ទៅនឹង​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា រាល់​គម្រោង​ចំណាយ​សម្រាប់​មន្ទីរ និង​អង្គភាព​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ដែលមាន​ទំហំ​ទឹកប្រាក់​តិច​ឬ​ច្រើន គឺ​ត្រូវ​បង់​ភាគរយ​ឲ្យ​លោក វ៉ា សុធា និង​បក្ខពួក​តាម​ការកំណត់ ទើប​អាច​ទទួលបាន​ថវិកា​យកទៅ​ចំណាយ​ទាន់ពេលវេលា​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនគួរ​មើលរំលង​រឿងអាស្រូវ​ពុករលួយ​របស់លោក វ៉ា សុធា និង​បក្ខពួក​នោះទេ​ព្រោះ​ពួកគេ​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ដល់​ឆ្អឹង​ច្រើន​ឆ្នាំ​មកហើយ​ ​៕

31