ខេត្តព្រះវិហារ៖ ប្រភពពីសកម្មជនព្រៃឈើ ក្នុងខេត្តព្រះវិហារ បានឲ្យដឹងថា ក្រុមហ៊ុនសំអឿនសុវណ្ណ បានដឹកឈើចេញពី តំបន់ព្រៃ នៃស្រុកជ័យសែន និងស្រុកឆែប ចូលទៅអារច្រៀក ក្នុងរោងចក្រអារឈើរបស់ខ្លួន ហើយដឹកចេញទៅចែក ចាយតាម ដេប៉ូក្នុងខេត្តព្រះវិហារ ក៏ដូចជាបណ្ដាខេត្តផ្សេងៗ យ៉ាងគគ្រឹកគគ្រេងខណៈមា នការពុករលួយជាប្រព័ន្ធ ។ប្រជាពលរដ្ឋក្នុង ស្រុកជ័យសែន បានឲ្យដឹងថា ក្រុមហ៊ុនសំអឿនសុវណ្ណ កំពុងកាប់ឈើនិងដំឡើងរោងចក្រអារឈើខ្នាតធំដែលមានទីតាំងនៅចំណុចអូរស្នៀត ភូមិអូរស្នៀត ឃុំតស៊ូ ស្រុកជ័យសែន។ ប្រភពបានឲ្យដឹងទៀតថា លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងមេរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ មិនចាត់វិធានការទប់ស្កាត់សកម្មភាពបំផ្លាញព្រៃឈើរបស់ក្រុមហ៊ុនសំអឿនសុវណ្ណ នោះឡើយហើយបណ្ដោយឲ្យក្រុមហ៊ុននេះ អារច្រៀកឈើរួចដឹកចេញទៅខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ចាម និងឆ្លងដែនចេញទៅស្រុកយួនដោយរលូន។ មេការរបស់ក្រុមហ៊ុនសំអឿនសុវណ្ណ បានប្រកាសជាសាធារណៈឲ្យពលរដ្ឋចូលកាប់ឈើក្នុងព្រៃ ហើយដឹកជញ្ជូនមកលក់ឲ្យរោងចក្ររបស់ខ្លួនកាន់តែច្រើនឡើងៗ។ មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន សមត្ថកិច្ចនគរបាល និងសមត្ថកិច្ចអាវុធហត្ថ មិនចាត់វិធានការបង្ក្រាបប្រជាពលរដ្ឋដែលចូលព្រៃកាប់ឈើខុសច្បាប់ដឹកជញ្ជូនតាមគោយន្ត រថយន្តកែច្នៃ និងរថយន្តធំៗយកមកលក់ឲ្យក្រុមហ៊ុនសំអឿនសុវណ្ណ នោះទេ។ ដូច្នេះព្រៃឈើនៅសេសសល់ក្នុងស្រុកជ័យសែន និងស្រុកឆែប កំពុងប្រឈមនឹងសេចក្ដីវិនាសដោយសារស្នាដៃក្រុមហ៊ុនសំអឿនសុវណ្ណជាក់ជាពុំ ខានឡើយ។មន្ត្រីអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តព្រះវិហារ បានឲ្យដឹងថាក្រុមហ៊ុនសំអឿនសុវណ្ណ ដែលមានឈ្មោះអឿន ជាម្ចាស់ក្រុមហ៊ុន ហើយមានងារជាឧកញ៉ាផងនោះកំពុងបន្តសកម្មភាពកាប់ឈើនិងដឹកជញ្ជូនឈើចេញពីស្រុកជ័យសែន និងស្រុកឆែប ដោយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចណាហ៊ានប៉ះពាល់បន្ទាប់ពីយកលុយញ៉ត់មាត់គ្រប់ស្ថាប័ន។ ប្រភពបានឲ្យដឹងទៀតថា ព្រៃព្រះរកាដែលមានផ្ទៃដីសរុបជាង៩៨០០០ហិកតានៅក្នុងភូមិសាស្ត្រនៃស្រុកចំនួន៣ គឺស្រុកឆែប ស្រុកជាំក្សាន្ត និងស្រុកត្បែងមានជ័យ ក៏កំពុងប្រឈមនឹងសេចក្ដីវិនាសក្រោមកណ្តាប់ដៃក្រុមហ៊ុនសំអឿនសុវណ្ណនាពេលខាងមុខនេះ។រាល់ប្រតិកម្មអង្គភាពយើងស្វាគមន៏បកស្រាយរាល់ម៉ោងធើ្វការ៕
Recent Comments