កូន​ប្រុស​លោក​ស្នងការ​អាត់​ ខែម នាំចូល​ម៉ូតូគេច​ពន្ធពីស្រុក​សៀមដោយសេរី

ប្រភពពី​មន្ត្រីនគរបាល​ក្នុង​ ខេត្តបន្ទាយមានជ័យ  បាន​ឲ្យ​ដឹងថា​លោក ខែម សោភ័ណ  ជាប់​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​ម៉ូតូ​ គេច ពន្ធ​ទំនើបៗ  និង​រថយន្ត​ចង្កូត​ស្ដាំ​ទំនើបៗ​ជាច្រើន​ ឆ្នាំ​មកហើយ មិន​ដែលមាន​ សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ នោះទេ​។  មន្ត្រី​យោធា​ការពា រ​ព្រំដែន​ក៏ដូចជា​មន្ត្រីន គរបាល​ការពារ​ព្រំដែន​ក្នុង ​ខេត្តបន្ទាយមានជ័យ មានការ​យោគយល់​ដល់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ទើប​បណ្ដោយ​ឲ្យ​លោក ខែម សោភ័ណ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរពិនិត្យមើល​ភាពមិនប្រក្រតី​ខាងលើនេះ​ផង ព្រោះ​ករណី​លោក ខែម សោភ័ណ ហ៊ាន​នាំចូល​ម៉ូតូ​គេចពន្ធ​ទំនើបៗ​និង​រថយន្ត​ចង្កូត​ស្ដាំ​ទំនើបៗ​ពី​ទឹកដី​សៀម គឺ​ដោយសារ​អាង​មាន​ឪពុក​របស់ខ្លួន​ជា​ខ្នងបង្អែក​។

មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ មួយចំនួន​បាន​ឲ្យ​ដឹងថា កូនប្រុស​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ គឺ​លោក ខែម សោភ័ណ ជា​មេខ្លោង​នាំចូល​ម៉ូតូ​គេចពន្ធ​ពី​ស្រុក​សៀម ដោយ​គ្មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ជាងនេះទៅទៀត​លោក ខែម សោភ័ណ ក៏មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការ​នាំចូល​រថយន្ត​ចង្កូត​ស្ដាំ​គេចពន្ធ​ស៊េរី​ទំនើបៗ​ពី​ទឹកដី​សៀម ចូល​ទឹកដី​ខ្មែរ​យ៉ាង​រលូន​ដែរ​ដោយមាន​ការឃុបឃិត​ពី​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​។ សមត្ថកិច្ច​ដែល​ឃុបឃិត​ជាមួយ​លោក ខែម សោភ័ណ កូនប្រុស​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ មានដូចជា​មន្ត្រី​គយ សមត្ថកិច្ច​តាម​ច្រករបៀង និង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ជាដើម​។

ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ព្រំដែន​ក្នុងស្រុក​ស្វាយចេក បាន​ឲ្យ​ដឹងថា មួយ​រយៈពេល​កន្លងទៅ​នេះ​ពួកគាត់​សង្កេតឃើញ​សកម្មភាព​នាំចូល​ម៉ូតូ​ទំនើបៗ​គេចពន្ធ​ពី​ទឹកដី​សៀម ចូល​ទឹកដី​ខ្មែរ​តាម​ច្រករបៀង​ចំការ​គ ស្រុក​ស្វាយចេក កើតឡើង​កាន់តែ​ច្រើនជាង​មុន​ទៅទៀត​។ ប្រភពពី​មន្ត្រី​យោធា​ក្នុងស្រុក​ស្វាយចេក បាន​ឲ្យ​ដឹងថា ច្រករបៀង​ចំការ​គ គឺជា​តំបន់​ដែល​គ្រប់គ្រង​ដោយ​កង​យោធា​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥០៣ ដែលមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឃួន ជឿន ជា​មេបញ្ជាការ ហើយ​វរ​៥០៣​ស្ថិតនៅក្រោម​ចំណុះ​យោធភូមិភាគ​៥​ដែលមាន​លោក ប៊ុន សេង ជា​មេបញ្ជាការ​។ មជ្ឈដ្ឋាន​នានា​សង្ស័យថា បើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​យោធា​កងវរសេនាតូច​ថ្មើរជើង​លេខ​៥០៣​ទេនោះ គឺ​លោក ខែម សោភ័ណ ដែលជា​កូនប្រុស​លោក អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ មិន​ហ៊ាន​នាំចូល​ម៉ូតូ​គេចពន្ធ​ទំនើបៗ​តាម​អំពើ​ចិត្ត៕​

22446929_372788493142117_1814286632_n