ជើង​មាន់​និងមាន់រ​ស់ចូលតាមច្រក​ព្រំដែនស្រុក​កំចាយ​មារម៉ាសេរី​មិនបាន​ត្រួតពិនិ​ត្យ?

ប្រភពពី​ពលរដ្ឋ​រស់ នៅ​ក្បែរ​តំបន់​ច្រក​ម៉ឺន​ជ័យ  ស្រុក​កំចាយមារ  ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា​នៅ​ ច្រក​នេះ​ឈ្មួញ​អាច​ នាំចូល​ទំនិញ​ ខុសច្បាប់​ដូចខាងលើ ស្រេច​តែ​អំពើ​ចិត្ត​ឲ្យ​តែ​ពួក គេ​បង់លុយ​តាម​ការកំ ណត់​របស់​ស​ម​ត្ថ​កិច្ច​ប្រចាំ​ ច្រកព្រំដែន​។ កន្លងមក​មានការ​រិះគន់​ចំៗ​ថា សមត្ថកិច្ច​ច្រក​ម៉ឺន​ជ័យ​ច្រើន​ស្ថាប័ន​គិតតែ​ពី​រឿង​ប្រមូល​លុយ​តាមរបៀប​ពុករលួយ ហើយ​ការដែល​ពួកគេ​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​ចៅហ្វាយនាយ​របស់​ពួកគេ​ផងដែរ​។ ប្រធាន​ច្រក​ទ្វេភាគី​ម៉ឺន​ជ័យ ក៏ដូចជា​មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រក​នេះ​ព្រមទាំង​សមត្ថកិច្ច​ចម្រុះ​ដទៃទៀត កំពុង​សប្បាយ​ប្រមូល​លុយ​ពី​ការ​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​យ៉ាង​ក្រអឺតក្រទម​គ្មាន​ញញើត​អ្វី​ទាំងអស់​។

តាម​សេចក្ដីរាយការណ៍​ពី​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​កំចាយមារ ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា​នៅ​ច្រក​ម៉ឺន​ជ័យ សព្វថ្ងៃនេះ​សមត្ថកិច្ច​ប្រចាំ​ច្រកព្រំដែន​យ៉ាងតិច​៣​ស្ថាប័ន​បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់ និង​គ្រឿង​ឧបភោគបរិភោគ ដែលមាន​ផ្ទុក​សារធាតុ​គីមី​ពី​ស្រុក​យួន​ចូល​ស្រុក​ខ្មែរ​តាម​អំពើ​ចិត្ត​។ មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រក​ម៉ឺន​ជ័យ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​គិតតែ​ពី​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ ហើយ​បណ្ដោយ​ឲ្យ​ឈ្មួញ​នាំចូល​ឈើ​មាន់​រាប់​តោន ព្រមទាំង​មាន់​រស់ និង​ជ្រូក​ក្រហម មក​បំផ្លាញ​សុខភាព​ពលរដ្ឋ​ខ្មែរ​យ៉ាង​កំរោល​។ បញ្ហា​នេះ​លោក ជា សុ​មេធី អភិបាលខេត្ត​ព្រៃវែង និង​ប្រធាន​សាខា​កាំកុងត្រូល​ខេត្តព្រៃវែង ក៏ដូចជា​ប្រធាន​ពេទ្យសត្វ​ខេត្តព្រៃវែង មិនគួរ​បណ្ដែតបណ្ដោយ​ឲ្យ​សមត្ថកិច្ច​នៅ​ច្រកព្រំដែន ឬ​ច្រករបៀង​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​ទៀតឡើយ​។

​ទាក់ទង​បញ្ហា​ខាងលើនេះ​កាលពី​រសៀល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៧ កម្លាំង​អាវុធហត្ថ​ខេត្តព្រៃវែង សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​កំចាយមារ បាន​បង្ក្រាប​ករណី​នាំចូល​ចំណីអាហារ​ខូចគុណភាព​១​លើក​នៅ​ចំណុច​ភូមិ​ជោរ​ទី​២ ឃុំ​គ្រញូង ស្រុក​កំចាយមារ ខេត្តព្រៃវែង​។ នៅក្នុង​ការបង្ក្រាប​នោះ​សមត្ថកិច្ច​ឃាត់​រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ាន់​ដាវ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​3C-5488 មាន់​រស់​១៦០០​ក្បាល ជើងមាន់​ចំនួន​៤០០​កេស ដែលមាន​ទម្ងន់​៧០៥០​គីឡូក្រាម​។ វត្ថុតាង​ទាំងនោះ​ត្រូវបាន​កម្លាំង​អាវុធហត្ថ​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​នីតិវិធី ហើយ​មជ្ឈដ្ឋាន​នានា​កំពុង​តាមដាន​ដោយ​យកចិត្តទុកដាក់​ទៅលើ​ចំណាត់ការ​របស់​សមត្ថ​កិច្ច​។បឋម

22472476_373113123109654_1910416646_n